វៀតណាមៈ យោងតាម គេហទំព័រវៀតណាម “បាវម័រ” ចុះផ្សាយនៅរាត្រីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១២ ថា នៅក្នុងឆ្នាំ២០១២ តម្រូវការដែកប្រើប្រាស់ នឹងកើនឡើង ។ សមាគមផលិតដែកវៀតណាម បានលើកឡើងថា តម្រូវការប្រើប្រាស់ដែក នៅចុងឆ្នាំនេះរំពឹងថា នឹងកើនឡើងដល់ ៤ភាគរយ ។
ការព្យាករណ៍ខាងលើនេះ អាស្រ័យលើការពិត ដោយការប្រើប្រាស់ដែក នៅក្នុងឆ្នាំ២០១១ ធ្លាក់ចុះ១០ភាគរយ ធៀបនឹងឆ្នាំមុន ខណៈដែលការផលិតជួបការ លំបាកច្រើន ។
ការប្រើប្រាស់ដែក នៅក្នុងឆ្នាំ២០១១ គេឃើញថា ផលិតកម្មភាគច្រើន ត្រូវកាត់បន្ថយ ដើម្បីបញ្ចៀសការកើនឡើង នៅក្នុងស្ដុក ។ នៅខែធ្នូ ឆ្នាំ២០១១ ទិន្នន័យដែក បានកើន ស្មើនឹង៤,៤៤លានតោន ធៀបនឹងអំឡុងពេលដូចគ្នា កាលពីឆ្នាំមុន គឺបានថយចុះ ១,៥ភាគរយ ។
សូមបញ្ជាក់ថា វៀតណាម ជាប្រទេសនាំចូលដែក មកពីបណ្ដាប្រទេសធំៗចំនួនពីរ ក្នុងនោះមានជប៉ុន និងចិន ៕





0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.