
លោក ប៊ុត ជំនិត អ្នកគ្រប់គ្រងក្រុមតន្ត្រីRock និងជាអ្នកគ្រប់គ្រងក្នុងផលិតកម្ម Jtone បានឲ្យដឹងថាក្រុមហ៊ុន Artift Connection មានមូលដ្ឋាននៅប្រទេសថៃនឹងអញ្ជើញក្រុមតន្ត្រីRock របស់ខ្លួនដើម្បីចេញអាល់ប៊ុមរួមគ្នាជាមួយនាង Joy សមាជិកក្រុមRaNia របស់កូរ៉េ។

លោកបន្តថា “ការត្រៀមចេញអាល់ប៊ុមរួមគ្នាជាមួយសមាជិកក្រុមកូរ៉េនេះ គឺធ្វើឡើងដើម្បីផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមក ពោលគឺ នាំ Joy ដែលជាសមាជិកកូរ៉េមកក្នុងទីផ្សារប្រទេសកម្ពុជា ហើយក្រុមAnimation របស់យើងចូលទៅក្នុងទីផ្សារឥណ្ឌូចិន គឺថៃ ឡាវ និងវៀតណាម”។
អ្នកគ្រប់គ្រងរូបនេះមានជំនឿថា ក្រោយពីវត្តមានអាល់ប៊ុមរួមគ្នាជាមួយសមាជិកក្រុមកូរ៉េ រួចហើយ ក្រុមតន្ត្រីរបស់លោកនឹងចាប់ផ្ដើមមានកេរ្តិ៍ឈ្មោះល្បីទាំងក្នុង និងក្រៅប្រទេស។
ចំណែកនាងJoy ជាសមាជិកម្នាក់ក្នុងក្រុម RaNia ដែលជាក្រុមមួយថ្មី និងមានឈ្មោះល្បីនៅកូរ៉េ។ នាង មានឈ្មោះផ្លូវការថា Jutamas Wichai ហើយនាងកើតនៅថ្ងៃទី ២០ កក្កដា ១៩៩០ ជាជនជាតិថៃ។ នាងមិនត្រឹមតែអាចនិយាយភាសាថៃបានល្អទេ ថែមទាំងអាចនិយាយភាសា កូរ៉េ អង់គ្លេស ចិន និងជប៉ុនបានល្អទៀតផង។
Joy បានបង្ហាញបទចម្រៀងលើកដំបូងជាមួយក្រុម RaNia គឺបទ ”Dr. Feel Good” ដោយទទួលបានការគាំទ្រច្រើនពីទស្សនិកជនទាំងក្នុង និងក្រៅប្រទេស៕
Joy បានបង្ហាញបទចម្រៀងលើកដំបូងជាមួយក្រុម RaNia គឺបទ ”Dr. Feel Good” ដោយទទួលបានការគាំទ្រច្រើនពីទស្សនិកជនទាំងក្នុង និងក្រៅប្រទេស៕




0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.