វិធីថែទាំស្បែកឆាប់ប្រតិកម្ម

Posted on
  • Monday, January 16, 2012
  • by
  • angco.co
  • in
  • Labels:

  • វិធីថែទាំស្បែកឆាប់ប្រតិកម្ម
           ប្រសិនបើអ្នកំពុងតែឈឺក្បាលដោយសារតែការសាកល្បងខុស សាកល្បងត្រូវជាមួយនឹងការប្តូរផលិតផលលាងមុខ សាប៊ូកក់សក់ សាប៊ូដុសខ្លួន ក្រែមងូតទឹកក្រែមជំនួយស្បែកខ្លួនដោយហេតុថាប្រើ
    រួចហើយឡើងកន្ទួលរមាស់ស្បែកស្ងួតរបកជាប្រចាំនោះអ្នកគួរតែចោទជាសំណួរជំហាន ដំបូងថា បញ្ហានេះអាចដោយសារតែកើតរោគស្បែកឆាប់ប្រតិកម្មឬមានស្បែកឆាប់ប្រតិកម្ម ក្រហាយដែលកើតពីតំណពូជ អ័រម៉ូនភេទ ប្រតិកម្មទឹកអប់ ឬសារធាតុផ្សំប្រភេទខ្លះក្នុង គ្រឿងសម្អាង ជាដើម។
           ប៉ុន្តែមិនត្រូវបាក់ទឹកចិត្តឡើយ ពីព្រោះការថែទាំស្បែកឆាប់ប្រតិកម្មដែលបានផល បំផុតគឺការចៀសវាងប្រើគ្រឿងសម្អាង ឬសារធាតុគីមីឲ្យនៅកម្រិតទាបបំផុតដូចជា៖
          - ត្រូវជ្រើសរើសផលិតផលសម្អាតស្បែក ក្រែម ឬគ្រឿងសម្អាងដែលគេសរសេរថា សមសម្រាប់ស្បែកឆាប់ប្រតិកម្ម និង មិនមានជាតិទឹកអប់និងមិនមានសារធាតុការពារ ផ្អូម។
          - បើមិនកខ្វក់ខ្លាំងទេ ត្រូវកាត់បន្ថយការងូតទឹក ឬលាងមុខឲ្យនៅសល់ត្រឹមតែមួយ ថ្ងៃម្តងនៅពេលល្ងាយ ឬយប់។ ចំណែកឯពេលព្រឹកប្រើត្រឹមតែទឹកធម្មតាតែមួយមុខក៏បាន ដែរ។ ម៉្យាងទៀតមិនត្រូវខាត់ស្បែកដោយអេប៉ុង ឬសរសៃននោងទេ ពីព្រោះវានឹងធ្វើឲ្យ ស្បែកស្ងួត និងក្រហាយកាន់តែខ្លាំង។
           ទឹកដែលប្រើក្នុងការសម្អាតមិនគួរឲ្យក្តៅពេកទេព្រោះវានឹងធ្វើឲ្យស្បែកកាន់តែស្ងួត ឬ របកកាន់តែខ្លាំង។
          - ចំពោះអ្នកដែលមានស្បែកស្ងួតខ្លាំងអាចប្រើក្រែមជំនួយស្បែកប្រភេទOil-in- water ឬ ឡូសិនលាបពេលថ្ងៃ ព្រោះវាមិនស្អិតខ្លាំង។ចំណែកឯពេលយប់អាចប្រើប្រភេទ Water-in-oil ឬសាច់ក្រេមដែលមានកំហាប់ខ្លាំង។
          - មិនត្រូវប្រើស្រ៉ៃ្បយ៏មូសស៏ ចេល ដើម្បីតុបតែងទម្រង់សក់ឡើយពីព្រោះវាអាចធ្វើឲ្យ កើតការក្រហាយស្បែកក្បាល និងស្បែកមុខបាន។
          - ប្រសិនបើអាការប្រតិកម្មមិនបានប្រសើរទេ ត្រូវទៅពិគ្រោះជាមួយគ្រួពេទ្យសើស្បែក មិនត្រូវសាកល្បងប្រើផលិតផលនេះផលិតផលនោះទៀតឡើយ ពីព្រោះវាមិនគ្រាន់តែធ្វើឲ្យ យើងចំណាយប្រាក់ទទេៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំឲ្យប្រតិកម្មកាន់តែខ្លាំងទៀតផង៕ 

           (ដកស្រង់ពីទស្សនាវដ្តីប្រជាប្រិយ ឆ្នាំទី ១៥ លេខ ៤៥៦ ១១-២០ ឧសភា ២០០៩)



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.