រថយន្ត Aston Martin Rapide ឆ្នាំ២០១២ ត្រូវបានបណ្ដាវិបសាយរថយន្តអះអាងថាបានកែប្រែមុខមាត់ថ្មី និងកម្លាំងម៉ាស៊ីនឲ្យកាន់តែខ្លាំង។
រថយន្តប្រណីតបែបស្ព័រដែលមានតម្លៃថ្លៃមួយនេះនឹងត្រូវបាន បង្កើនកម្លាំងម៉ាស៊ីន V-12 ចំណុះ 6.0-liter ដែលអាចបង្កើតថាមពល៥១០សេសេ ត្រូវនឹងខ្នាត 443 lb-ft of torque និងកម្លាំងរមួល 5000 rpm។ បំពាក់ដោយបច្ចេកវិទ្យា Touchtronic 2 រថយន្តមានកម្រិតល្បឿន៦លេខ។
ថ្វីដ្បិតតែវាមានទម្ងន់ដល់ទៅជិត២តោន ប៉ុន្តែ Aston Martin Rapide អាចបង្កើនល្បឿនបានពី ០ ទៅ១០០គីឡូម៉ែត្រក្នុងម៉ោង នៅថិរវេលាត្រឹមតែ៥វិនាទីប៉ុណ្ណោះ ខណៈដែលល្បឿនកំពូលរបស់វាគឺ ៣០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ទន្ទឹមនឹងល្បឿនបះសក់ គួបផ្សំនឹងថាមពលខ្លាំងក្លានោះ វាក៏ស៊ីសាំងមិនតិចដែរ គឺសាំងមួយលីត្រអាចរត់បានចម្ងាយពី៥ទៅ៨គីឡូម៉ែត្រ។
ជាមួយនឹងតម្លៃជិត៣៣ម៉ឺនដុល្លារក្នុងមួយគ្រឿង រថយន្ត Aston Martin Rapide ឆ្នាំ២០១២នឹងបង្ហាញមុខលើទីផ្សារនៅចុងឆ្នាំនេះ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.