ប៊ុមបៃ : ក្រុមហ៊ុនផលិតម៉ូតូ Bajaj Auto Ltd. នៅប្រទេសឥណ្ឌា ស្រាប់តែបង្ហាញមុខផលិតផលថ្មីរបស់ខ្លួនដែលជាយានកង់បួនដែលមាន តម្លៃមិនដល់៣ពាន់ដុល្លារផងក្នុងមួយគ្រឿង។ រថយន្ត Bajaj RE60 រាងកន្តុបត្រូវបានគេចាត់ទុកថាជាគូប្រកួតរបស់រថយន្តឥណ្ឌាដូច គ្នាគឺ Tata Nano ដែលត្រូវបានគេចាត់ទុកថា ជាឡានមានតម្លៃថោកបំផុតក្នុងលោក។
ជាមួយនឹងម៉ាស៊ីនកម្លាំង ២០០ សេសេ រថយន្ត Bajaj RE60 ដែលដើរដោយថាមពលសាំងអាចបង្កើនល្បឿនរហូតដល់ទៅ៧០គីឡូម៉ែត្រក្នុង មួយម៉ោង។ យោងតាមកាសែតក្នុងស្រុក Times of India ក្រុមហ៊ុន Bajaj Auto Ltd. សង្ឃឹមថាខ្លួនក៏អាចនាំចេញរថយន្ត Bajaj RE60 ទៅកាន់បណ្ដាប្រទេសដទៃដែរ។ ដំណើរការផលិតរថយន្តនេះនឹងចាប់ផ្ដើមយ៉ាងពេញលេញនៅប៉ុន្មានខែខាង មុខ។
ចំណែកឯរថយន្ត Tata Nano របស់ក្រុមហ៊ុនឥណ្ឌា Tata Motors វិញ វាទើបបង្កើនថ្លៃពី ២១០០ដុល្លារ ទៅជាង២៥០០ដុល្លារ ដោយសារតែវត្ថុធាតុដើមឡើងថ្លៃ និងតម្រូវការកែកុនបន្ថែមដើម្បីបញ្ជ្រាបខ្លួនក្នុងទីផ្សារ អន្តរជាតិ។ វាមានកម្លាំងម៉ាស៊ីន ៣៥សេសេ និង៦២៤សេសេ ដែលស៊ីសាំង ១ លីត្រ ក្នុងចម្ងាយផ្លូវ២១គីឡូម៉ែត្រ។ វាមានល្បឿនខ្ពស់បំផុត១០៥ គីឡូម៉ែត្រក្នុង១ម៉ោង។ បរិវេណខាងក្នុងរថយន្ដគឺគ្រប់គ្រាន់សម្រាប់មនុស្សធំ៤នាក់។ Tata Nano ត្រូវបានគេស្គាល់ថាជារថយន្តសម្រាប់ប្រជាជនឥណ្ឌា បើកបរលើផ្លូវចង្អៀតកន្លុកកន្លៀត។ វាគ្មានពោងសុវត្ថិភាព ប្រព័ន្ធថាមពលចង្កូតស្វ័យប្រវត្ដិ និងប្រព័ន្ធ ហ្វ្រាំងស្វ័យប្រវត្ដិនោះទេ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.