មានមូលហេតុជាច្រើន នៅលើពិភពលោកនេះ ដែលអាចធ្វើឲ្យអ្នកមានអារម្មណ៏ មិនសប្បាយចិត្ត ហើយប្រហែលអ្នកមិនដែលធ្លាប់បានគិតទេថា បណ្តាញ ទំនាក់ទំនងអេឡិចត្រូនិច ដែលមានប្រជាប្រិយភាពជាងគេបំផុតទូទាំងពិភពលោក ក៏អាចជាមូលហេតុមួយដែលធ្វើការរួមចំណែក ធ្វើឲ្យអ្នកមានអារម្មណ៏ ក្រៀមក្រំដែរ។ ក៏ប៉ុន្តែរឿងនេះ ជាការពិតណាស់ បើយោងតាមការសិក្សាស្រាវជ្រាវថ្មីដែលបានធ្វើឡើងដោយ មហាវិទ្យាល័យ Utah Valley ។
យោងទៅតាមការសិក្សាបានឲ្យដឹងថា ការលេង Facebook ធ្វើឲ្យអ្នកមានអារម្មណ៍ក្រៀមក្រំ និងសោកសៅ។ ហេតុអ្វី? ចំលើយរបស់សំណួរនេះគឺ វាកើតឡើងដោយសារតែ ប្រភេទនៃរូបភាពផ្សេងៗ ដែលពួកគេបានបង្ហោះនៅលើគេហទំព័ររបស់ពួកគេ។
ជាទូទៅរូបភាពនៅក្នុង Facebook តែងតែបង្ហាញអំពីស្នាមញញឹម ការសប្បាយរីករាយ ព្រមតាំងបង្ហាញអំពីពេលវេលាល្អៗ សំរាប់មនុស្សម្នាក់ៗ។ ជាការពិតណាស់ មនុស្សម្នាក់ៗចូលចិត្តញញឹមនៅចំពោះមុខកាមេរ៉ា ក៏ប៉ុន្តែស្នាមញញឹមអាចត្រឹមតែជាការញញឹមក្លែងក្លាយតែប៉ុណ្ណោះ។ ដូចដែរមិត្តភក្តិនៅក្នុង Facebook ដែលបានបើកមើលរូបភាព នៅលើគេហទំព័រនីមួយៗ ពួកគេជឿជាក់ថា រួបភាពដែលពោរពេញទៅដោយស្នាមញញឺមទាំងនោះ ជាការពិត ដែលធ្វើឲ្យពួកគេគិតថា មិត្តភក្តិរបស់គេមានភាពសប្បាយរីករាយជាងពួកគេ។
អ្នកសង្គមវិទូដែលមានឈ្មោះថា Hui-Tzu Grace Chou និង លោក Nicholas Edge បាននិយាយថា ពួកគេបានធ្វើការសំភាសន៏ទៅលើសិស្ស និសិស្សចំនួន ៤២៥នាក់ ដែលបានសួកពួកគេថា តើពួកគេបានយល់ស្រប ឬមិនយល់ស្របជាមួយពាក្យមួយឃ្លាថាៈ "មិត្តភក្តិរបស់ខ្ញុំជាច្រើននាក់ មានជីវិតរស់នៅប្រសើរជាងខ្ញុំ" ។
ជាមួយគ្នានេះដែរ ពួកគេក៏បានសាកសួរអំពីការប្រើប្រាស់គេហទំព័រ Facebook របស់សិស្សម្នាក់ៗ ដើម្បីចង់ដឹងថា មិត្តភក្តិនៅក្នុងគេហទំព័រ របស់ពួកគេមានប៉ុន្មាន នាក់ ព្រមទាំងសួរទៀតថា មានមិត្តភក្តិប៉ុន្មាននាក់ ដែលមានភាពស្និទ្ធស្នាលជាមួយពួកគេ។
ជាមួយគ្នានេះដែរ ពួកគេក៏បានសាកសួរអំពីការប្រើប្រាស់គេហទំព័រ Facebook របស់សិស្សម្នាក់ៗ ដើម្បីចង់ដឹងថា មិត្តភក្តិនៅក្នុងគេហទំព័រ របស់ពួកគេមានប៉ុន្មាន នាក់ ព្រមទាំងសួរទៀតថា មានមិត្តភក្តិប៉ុន្មាននាក់ ដែលមានភាពស្និទ្ធស្នាលជាមួយពួកគេ។
បន្ទាប់ពីបានធ្វើការសម្ភាសន៍ ទៅលើសិស្សានុសិស្សប៉ុន្មាននាក់ ខាងលើនេះហើយ អ្នកសង្គមវិទូបានធ្វើការសន្និដ្ឋានថា ពួកគេចំណាយពេលលេង facebook ច្រើនប៉ុណ្ណា ពួកគេមានអារម្មណ៍ថា អ្នកដទៃមានជីវិតប្រសើរជាងគេខ្លាំងប៉ុណ្ណឹង ។
ការសិក្សាដែលត្រូវបានចុះផ្សាយនៅក្នុង សៀវភៅ Cyberpsychology, Behavior and Social Networking បានរកឃើញថា អ្នកដែលពុំសូវមានការទំនាក់ទំនង ជាមួយនឹងមិត្តភក្តិ នៅតាមគេហទំព័រផ្សេងៗ អាចមានអារម្មណ៍សប្បាយរីករាយជាងអ្នក ដែលបានធ្វើការទំនាក់ទំនងបែបនោះ ។
ដូច្នេះហើយ ប្រសិនបើអ្នកចង់ធ្វើឲ្យអារម្មណ៍របស់អ្នកស្រស់ស្រាយ និងសប្បាយរីករាយ អ្នកស្រាវជ្រាវបាននិយាយថា អ្នកគួរតែ បិទគេហទំព័រ facebook របស់អ្នក ដោយធ្វើការទូរសព្ទទៅជជែកជាមួយនឹងមិត្តភក្តិរបស់អ្នកជំនួសវិញ ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.