ពេលនេះអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ MeeGo នៅលើ N9 ចាប់ផ្តើមមានសង្ឃឹមឡើងវិញ ព្រោះកំណែប្រែ Update ថ្មី MeeGo PR 1.2 បានធ្លាក់ដល់ដៃ Developer ហើយ ដែលនេះមានន័យថា អ្នកប្រើប្រាស់ក៏ជិត…បានទទួលដែរ។ នេះដោយយោងតាមគេហទំព័រ GSMArena។
MeeGo PR 1.2 ពេលនេះ គឺជាកំណែប្រែ Developer Preview ប៉ុណ្ណោះ បើសិនជាប្រិយមិត្តចង់ប្រើលុះត្រាតែមានការចុះឈ្មោះត្រឹមត្រូវព្រមទាំងមានកម្មវិធី N905 developer platform។ ទោះជាយ៉ាងណាកំណែប្រែចុងក្រោយប្រាកដជាចេញក្នុងពេលឆាប់ៗនេះមិនខាន ព្រោះជាធម្មតាគេត្រូវការពេល ១ ខែ ទៅ ១ ខែ កន្លះដើម្បីសាកល្បងជាមុនសិន។
ការកែប្រែនៅក្នុង PR 1.2 បានដូចជា app folders, video calling support, គុណភាពកាមេរ៉ា និង Galaxy កែលម្អសមត្ថភាពចម្លង និងបិទភ្ជាប់ផងដែរ។ នេះមានន័យថា Nokia នៅតែមិនបោះបង់ MeeGo ឡើយ គឺនៅតែបន្តការគាំទ្រដូចការដែលបានប្រកាសពីមុនអញ្ចឹង។
តើប្រិយមិត្តសប្បាយចិត្តទេ ពេលដឹងថា N9 បានទទួលការ Update ទៀតនោះ?
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.