ក្រុមហ៊ុន នាំពលករ ទៅក្រៅប្រទេស​ IIS ត្រូវពលករ ២៣ នាក់ ប្ដឹងទាមទារ ប្រាក់ ៥០០ដុល្លារ ក្នុងម្នាក់ៗ

Posted on
  • Thursday, January 19, 2012
  • by
  • angco.co
  • in
  • Labels:

  • បន្ទាយមានជ័យ ៖ ពលករប្រុស-ស្រី ចំនួន ២៣នាក់ ដែលបានត្រឡប់មកពីធ្វើ ការនៅប្រទេសថៃ តាមច្រកទ្វារអន្ដរជាតិ ប៉ោយប៉ែត នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ ២០១២ នេះ បានដាក់ពាក្យបណ្ដឹង និងចោទ ប្រកាន់ក្រុមហ៊ុននាំពលករទៅក្រៅប្រទេស ដែលមានឈ្មោះថា មជ្ឈមណ្ឌលមានជ័យ ( IIS) ដែលមានទីតាំងនៅផ្ទះលេខ ១០៨៣ ផ្លូវលេខ ៣៧១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌ មានជ័យ ដែលកម្មករទាំងនោះបានទាមទារ ឱ្យម្ចាស់ក្រុមហ៊ុន សងប្រាក់ចំនួន ៥០០ដុល្លារ ជាថ្លៃដែលពួកគេ ចំណាយ លើការធ្វើលិខិត ឆ្លងដែន និងការធ្វើដំណើរទៅវិញទៅមក។
    អ្នកស្រី ភិន ពៅ អាយុ ៣៨ឆ្នាំ ដែល មានស្រុកកំណើត នៅភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្ដបាត់ដំបង ដែលពោលថា បានចាញ់បោកក្រុមហ៊ុនខាងលើនេះ បាន ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា អ្នកស្រីរួមទាំងពលករ ២២នាក់ផ្សេងទៀត បានដាក់ពាក្យបណ្ដឹង ទៅកាន់ទីបញ្ជាការ ដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដោយ ចោទប្រកាន់ក្រុមហ៊ុនខាងលើនេះ តាមរយៈ ការបញ្ជូនទីភ្នាក់ងាររបស់ខ្លួន ទៅដល់មូល ដ្ឋានបោកយកលុយប្រជាពលរដ្ឋដោយប្រាប់ថា ពេលទៅធ្វើការងារនៅប្រទេសថៃនឹង ទទួលបានប្រាក់ខ្ពស់ រួមទាំងការទទួលបាន កន្លែងស្នាក់នៅ ការហូបចុកយ៉ាងសមរម្យ ជាទីបំផុត ។
    អ្នកស្រី ភិន ពៅ បានបញ្ជាក់ទៀតថា ប៉ុន្ដែ ផ្ទុយទៅវិញសុទ្ធតែជាការភូតកុហក របស់ក្រុមហ៊ុននោះទេ ដោយអ្នកស្រីបាន រៀបរាប់ថា ទីកន្លែងធ្វើការរបស់ពួកគាត់ ដែលស្ថិតនៅរោងចក្រផលិតសាច់មាន់ ក្នុង ខេត្ដលុបបុរី ប្រទេសថៃ បានទទួលប្រាក់ខែ ត្រឹមតែ ២៨០០បាត ទៅ៣.០០០បាតតែ ប៉ុណ្ណោះ ខុសពីអ្វីដែលភាគីក្រុមហ៊ុនបានអះ អាងថា ពេលទៅធ្វើការនៅទីនោះនឹងទទួល បានប្រាក់ខែពី ៨.០០០បាត ទៅ ១០.០០០ បាត ។ ពលកររូបនេះដែលបានទៅធ្វើការ នៅប្រទេសថៃ នាដើមខែមករា ឆ្នាំ២០១២ កន្លងទៅនេះ បានរៀបរាប់ទៀតថា ពេល ទៅដល់កន្លែងធ្វើការនោះ គឺពួកគាត់មិនមាន កន្លែងដេកត្រឹមត្រូវនោះឡើយ ពោលដេក លើឥដ្ឋការ៉ូ ហើយការហូបអាហារ និងទឹក ប្រើប្រាស់ ក៏គ្មានគ្រប់គ្រាន់ដែរ ខណៈដែល ចម្ងាយផ្លូវពីកន្លែងស្នាក់នៅ ទៅកន្លែងធ្វើ ការមានប្រហែល ៣គីឡូម៉ែត្រឯណោះ ។
    អ្នកស្រី ភិន ពៅ បានបន្ដទៀតថា នៅ កន្លែងធ្វើការ ខាងរោងចក្រតម្រូវឱ្យពលករ  ទុកស្បែកជើងផ្ញើនៅខាងក្រៅ ប៉ុន្ដែ ត្រូវបង់ លុយចំនួន ២៥បាត ក្នុងមួយថ្ងៃ ។
    ទាក់ទិននឹងពាក្យបណ្ដឹង របស់ពលករ ទាំង ២៣រូបខាងលើនេះ មេបញ្ជាការកង រាជអាវុធហត្ថក្រុងប៉ោយប៉ែត លោក ហម ម៉ុត បានឱ្យដឹងថា លោកបានទទួលយកពាក្យ បណ្ដឹង ហើយនឹងធ្វើការដោះស្រាយជូនដល់ ពលករទាំងនេះ ដើម្បីជួយរកយុត្ដិធម៌ពិត ប្រាកដជូនពលករទាំងនេះ។លោក ហម ម៉ុត បានបញ្ជាក់ថា លោកនឹងទំនាក់ទំនងទៅ ភាគីក្រុមហ៊ុន ដែលទទួលរងការចោទប្រកាន់ ពីសំណាក់ពលករទាំងនេះ មកសួរនាំដើម្បី ចង់ដឹងហេតុផលពិតប្រាកដ ។
    អ្នកស្រី ភិន ពៅ បានបញ្ជាក់ទៀតថា ចំពោះការប្ដឹងផ្ដល់ខាងលើនេះ ក្រុមអ្នកស្រី ទាមទារក្រុមហ៊ុននូវទឹកប្រាក់ចំនួន ៥០០ ដុល្លារ ជាថ្លៃការចំណាយធ្វើលិខិតឆ្លងដែន ៣៥០ដុល្លារ និងតម្លៃការធ្វើដំណើរទៅមក។
    មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល រហូត មកដល់រសៀលថ្ងៃទី១៨ ខែមករា នេះ មិន ទាន់អាចសុំការអត្ថាធិប្បាយ ពីភាគីមជ្ឈ មណ្ឌលមានជ័យបាននៅឡើយទេ ៕
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.