ILO៖ វិស័យកាត់ដេរ នៅកម្ពុជាបន្ត​ កើនឡើង បើទោះបីជាមាន បញ្ហាប្រឈម មួយចំនួនពាក់ព័ន្ធ នឹងការដូលសន្លប់

Posted on
  • Monday, January 30, 2012
  • by
  • angco.co
  • in
  • Labels:

  • ភ្នំពេញ៖ អង្គការពលកម្មអន្តរជាតិ (ILO) បានឲ្យដឹងថា វិស័យកាត់ដេរនៅកម្ពុជាបន្តកើនឡើង បើទោះបីមានបញ្ហាប្រឈម មួយចំនួនពាក់ព័ន្ធនឹងបញ្ហាការដួល សម្លប់របស់កម្មករ និយោជិតជាញឹកញាប់ក៏ដោយ។
    ការវាយតម្លៃរបស់ ILO នេះ ធ្វើឡើង បន្ទាប់ពីខ្លួន បានបញ្ចប់ការធ្វើរបាយការណ៍ សំយោគទី២៧ «គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា» ដែលធ្វើការសិក្សារយៈ ៦ខែ នៅចន្លោះពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃ ទី៣១ ខែ តុលា ឆ្នាំ២០១១ ដោយមានរោង ចក្រចំនួន៣០០ចូលរួមក្នុងគម្រោងនេះ ហើយក្នុងនោះមានរោងចក្រចំនួន១៦៩ ត្រូវបានធ្វើការត្រួតពិនិត្យនូវល័ក្ខខ័ណ្ឌការងារ។
    របាយការណ៍របស់ ILO ដែលចេញផ្សាយ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១២ បានឲ្យ ដឹងថា ចំនួនកម្មករ និយោជិត ដែលបម្រើ ការងារក្នុងវិស័យកាត់ដេរ បានកើនយ៉ាង ខ្លាំង។ តួយ៉ាងក្នុងរោងចក្រទាំង៣០០ ដែល ចូលរួមជាមួយគម្រោងនេះ មានចំនួនកម្មករ និយោជិត បម្រើការងាររហូតដល់ ៣៤៥ ៣៦៤នាក់។
    របាយការណ៍បន្ថែមថា ”ចំនួនរោងចក្រ មានការកើនឡើងចំនួន ៩ភាគរយ ហើយ ចំនួនកម្មករ និយោជិត ក៏កើនឡើងចំនួន ៧ភាគរយផងដែរ បើធៀបនឹងរបាយការណ៍ មុន។ ៩០,៧ភាគរយ នៃកម្មករ និយោជិត ដែលបម្រើការងារ គឺជាកម្មការិនី” ។
    របាយការណ៍របស់ ILO បានឲ្យដឹងថា ក្នុងអំឡុងពេលធ្វើរបាយការណ៍រោងចក្រកាត់ដេរ យ៉ាងហោចណាស់ចំនួន១១ ជួបនឹង ឧបទ្ទវហេតុ នៃការដួលសន្លប់ មានកម្មករ និយោជិតជាង ១.៥០០នាក់ រងគ្រោះនូវ ការដួលសន្លប់ក្នុងម៉ោងធ្វើការ។ ហើយការសិក្សារបង្ហាញថា មូលហេតុដែលបណ្តាលឲ្យមាន ការដួលសន្លប់ ដោយសារបញ្ហា អាហារូបត្ថម្ភ អនាម័យ កង្វះខាតអាហារពេលព្រឹក ភាពតានតឹងប្រព័ន្ធខ្យល់ចេញចូល ការធ្វើការលើសម៉ោងកំណត់បញ្ហា ទំនាក់ទនងវិជ្ជាជីវៈ រួមទាំងបញ្ហាអារម្មណ៍ ចិត្តសាស្ត្រនៅពេលឃើញកម្មករដួលសម្លប់ នាំឲ្យកម្មករដទៃដួលសន្លប់តាម។
    ចំពោះការធ្វើកូដកម្មវិញមានចំនួន ១៤ ដង ហើយមានកម្មករចូលរួមចំនួន ១៦.៤៩៨នាក់ នាំឲ្យខាតបង់នូវចំនួនថ្ងៃធ្វើការ ចំនួន ៨១.៥៨៤ថ្ងៃ។
    របាយការណ៍របស់ IOL ក៏បានទៀតថា មានកម្មករ និយោជិត៣ភាគ៤ ធ្វើការនៅ ក្នុងរោងចក្រ ដែលមានកម្មករចំនួន ១.០០០ នាក់ ឬច្រើនជាងនេះ តែរោងចក្រភាគច្រើន ដែលត្រូវបានត្រួតពិនិត្យ បែរជាមានកម្មករ តិចជាង ១.០០០នាក់។ រោងចក្រ៦៦ភាគរយ ដែលបានពិនិត្យនូវល័ក្ខខ័ណ្ឌការងារ មានសហជីពធ្លាក់ចុះ១០ភាគរយធៀបនឹងរបាយការណ៍មុន។ ការត្រួតពិនិត្យពុំមានរកឃើញនូវការធ្វើ ពលកម្មដោយបង្ខំឡើយ តែរកឃើញកម្មករ និយោជិតស្ថិតក្រោមអាយុ នៃច្បាប់ ពោលគឺក្រោមអាយុ ១៥ឆ្នាំ រួមទាំងមានបញ្ហាពាក់ព័ន្ធមួយចំនួនទៀត។
    តួយ៉ាងកាលពីសបា្តហ៍មុន សហភាពសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC)ដែលមានសហព័ន្ធសហជីព និងសមាគមចំនួន ២០ចួលរួម បានចេញនូវរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនដោយបានអះអាងថា នៅ ឆ្នាំ២០១១ វិស័យឧស្សាហកម្មវាយនភ័ណ្ឌ កាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅ កម្ពុជា មានស្ថានភាពល្អប្រសើជាងឆ្នាំកន្លង ទៅ ទាំងស្ថានភាពរោងចក្រកាត់ដេរ និង កម្មករ។
    នៅឆ្នាំ២០១១ ការនាំចេញលើវិស័យ វាយនភ័ណ្ឌបានកើនគួរឲ្យគត់សម្គាល់ ដោយ កើនជាង៣៣ភាគរយ បើធៀបនឹងឆ្នាំ២០១០ ដែលកើនឡើងពីទឹកប្រាក់ប្រមាណ៣.០០០ លានដុល្លារអាមេរិក ដល់ ៤.០០០លាន ដុល្លារអាមេរិក។ កម្មករដែលបម្រើការងារក្នុងវិស័យនេះ ក៏ទទួលបានប្រាក់ខែកាន់តែប្រសើរឡើងជាងមុនផងដែរ ដោយប្រាក់ឈ្នួលកម្មករ និយោជិត គិតជាមធ្យមអាចទទួលបានក្នុង ១ខែ ចាប់ពី ៩៥ ដុល្លារទៅ ១៥៥ដុល្លារ៕ source
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.