ស្រីស្អាតបើកវីហ្គោ​ បុកម៉ូតូហើយបើករត់ ពេលចាប់បានមិន ព្រមចុះឱ្យនគរបាល ស្ទូចទាំងមនុស្ស

Posted on
  • Monday, January 30, 2012
  • by
  • angco.co
  • in
  • Labels:

  • ភ្នំពេញ ៖ ស្រីស្រស់វ័យក្មេង បញ្ចេញសាច់សខ្ចី ក្នុងស្បៃរាត្រីជាមួយ ប្រុសស្នេហ៍ នៅពេលដែលសមត្ថកិច្ច ឃាត់រថយន្ដបាន ប្រុសស្នេហ៍ដាក់មេប្រូច បន្សល់ទុកឱ្យស្រីស្នេហ៍ ដែលគេដឹងថា ជាកូនអ្នកធំម្នាក់អង្គុយ ក្នុងរថយន្ដវីហ្គោ ពណ៌ខ្មៅយ៉ាងព្រងើយ ទោះបីជាសមត្ថកិច្ចខិតខំ ស្ទូចរថយន្ដយ៉ាង ណាក៏ដោយ។
    មន្ដ្រីនគរបាលចរាចររាជធានីភ្នំពេញបាន និយាយនៅកន្លែងស្ទូចរថយន្ដថា បន្ទាប់ពីឮ ការអន្ដរាគមន៍តាមវិទ្យុ ទាក់ទងភ្លាម សមត្ថ កិច្ចបានចេញស្ទាក់ឡោមព័ន្ធឃាត់បានទាំង រថយន្ដទាំងអ្នកបើកបរកាលពីម៉ោង៩ និង ៤០នាទី យប់ថ្ងៃទី២៩ ខែមករា នៅចំណុចមុខសណ្ឋាគារអេស៊ាភេលេស ហៅសណ្ឋា គារស ស្ថិតនៅតាម បណ្ដោយផ្លូវព្រះមុន្នីវង្ស ទឹកដី ខណ្ឌ៧មករា ក្រោយពីរថយន្ដវីហ្គោ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2I-7858 បុកម៉ូតូស្មាស់ ពណ៌ខៀវ ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខភ្នំពេញ1R-3627 នៅមុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ តាមបណ្ដោលផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ ទឹកល្អក់ទី១ ខណ្ឌទួលគោកហើយនោះ។
    មន្ដ្រីដដែលបានដកស្រង់សម្ដីសាក្សីថា  មុនពេលកើតហេតុរថយន្ដវីហ្គោបើកបរ ដោយស្រីស្អាតជាកូនអ្នកធំ រួមជាមួយនិង ប្រុសស្នេហ៍បើកបរពីលិចទៅកើតតាម បណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងល្បឿនយ៉ាង លឿន ពោលគឺបើកចុះពីស្ពានអាកាស៧ មករា ឆ្ពោះទៅស្ដុបទួលគោក។ ស្រាប់តែ មកដល់ចំណុចកើតហេតុក៏បុក និងម៉ូតូស្មាស់ ជិះម្នាក់ឯង បើកបរដោយឈ្មោះ ឈុន ម៉ារូ អាយុ២៨ឆ្នាំ ស្នាក់នៅក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌ ទួលគោក ដែលបើកស្របទិសបណ្ដាលឱ្យ អ្នកបើកម៉ូតូផ្លោងខ្ទាតប្រមាណជា១០ម៉ែត្រ រងរបួសធ្ងន់ រំពេចនោះរថយន្ដវីហ្គោ បានបោះ ពួយលឿនដូចផ្លេចបន្ទោ រហូតដល់ ចំណុចសណ្ឋាគារស ទើបសមត្ថកិច្ច ចាប់ជាប់ បន្ទាប់មកក៏ស្ទូចយករថយន្ដនិងម៉ូតូជនរង គ្រោះទៅរក្សាទុកនៅការិយាល័យនគរបាល ចរាចរផ្លូវគោក រាជធានីភ្នំពេញ ដើម្បីទុក ដោះស្រាយតាមផ្លូវច្បាប់។
    សាក្សីបានឃើញហេតុការណ៍និយាយ ក្នុងលក្ខណៈរិះគន់ថា អាងតែខ្លួនជា កូនអ្នកមានអំណាចបើក រថយន្ដ មិនគោរព ច្បាប់ប្កគ្រោះថ្នាក់ហើយជាពិសេស មិនខ្ចីចុះពីរថយន្ដទោះបីជា សមត្ថកិច្ចស្ទូចរថយន្ដក៏ដោយ៕​ប្រភព
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.