លោកផ្កាយ២ សុខ លីហួត សុខចិត្ដ សុំទោស ជាថ្នូរនឹងការ ដកពាក្យបណ្ដឹង

Posted on
  • Monday, January 30, 2012
  • by
  • angco.co
  • in
  • Labels:

  • ភ្នំពេញ ៖ រឿងរ៉ាវ លោកឧត្ដមសេនីយ៍ ទោ សុខ លីហួត អនុប្រធាននាយកដ្ឋាន កណ្ដាលសន្ដិសុខ នៃក្រសួងមហាផ្ទៃប្រើ អំពើហិង្សាវាយទៅលើបុគ្គលិក ធនាគារ កាណាឌីយ៉ា ដែលមានទីស្នាក់ការនៅក្រុង ប៉ោយប៉ែត កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ ២០១២កន្លងទៅ ឥឡូវលោកឧត្ដមសេនីយ៍ រូបនេះ បានសុខចិត្ដសរសេរលិខិតសុំទោស ទៅអគ្គនាយកធនាគារកាណាឌីយ៉ា  និងទូរ ស័ព្ទទៅសុំទោសជនរងគ្រោះ ដោយផ្ទាល់ ជាថ្នូរនឹងការដកពាក្យបណ្ដឹងហើយ។ នេះ បើយោងតាម ប្រភពពីបុគ្គលិកជាន់ខ្ពស់របស់ ធនាគារកាណាឌីយ៉ាមួយរូប ដែលបានប្រាប់ ដើមអម្ពិលឱ្យដឹង នៅរសៀលថ្ងៃទី ៣០ ខែ មករា ឆ្នាំ២០១២ ។
    ពាក់ព័ន្ធទៅនឹងករណីវាយបុគ្គលិកធនា គារកាណាឌីយ៉ា សាខាក្រុងប៉ោយប៉ែតដែល បង្កឡើងដោយលោកឧត្ដមសេនីយ៍ទោ សុខ លីហួត ដែលក្រោយមកជនរងគ្រោះសម្រេច ដាក់ពាក្យបណ្ដឹងប្ដឹងលោកឧត្ដមសេនីយ៍រូប នេះ ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែតនោះ ឥឡូវរឿងរ៉ាវប្ដឹងផ្ដល់ ខាងលើ ទំនងជាសម្រួលគ្នាបញ្ចប់ក្រៅផ្លូវ តុលាការហើយ បន្ទាប់ពីលោកឧត្ដមសេនីយ៍ ទោ សុខ លីហួត បានសុខចិត្ដសរសេរលិខិត និងទៅជួបសុំទោសដោយផ្ទាល់ ជាមួយនឹង លោក ពុង ឃាវសែ អគ្គនាយកធនាគារកា ណាឌីយ៉ា និងបន្ទាប់ពីបានទូរស័ព្ទទៅសុំទោស ជនរងគ្រោះដោយផ្ទាល់រួចមក ។
    ថ្លែងប្រាប់ដើមអម្ពិល តាមទូរស័ព្ទកាល ពីរសៀលថ្ងៃទី៣០ ខែមករា លោក ឱម ករុណា ប្រធានធនាគារកាណាឌីយ៉ា សាខាក្រុង ប៉ោយប៉ែត បានថ្លែងប្រាប់ដើមអម្ពិលឱ្យដឹង ថា រឿងរ៉ាវលោកឧត្ដមសេនីយ៍ទោ សុខ លី ហួត បង្កអំពើជេរប្រមាថហិង្សាវាយទៅលើ កូនចៅរបស់លោកពេលកំពុងបំពេញភារកិច្ចនៅក្នុងទីស្នាក់ការធនាគារនោះ លទ្ធផល ចុងក្រោយ គឺបុគ្គលិករបស់លោកបានយល់ ព្រមដកពាក្យបណ្ដឹងវិញហើយ បន្ទាប់ពី លោកឧត្ដមសេនីយ៍ទោ សុខ លីហួត ទទួល ស្គាល់កំហុស ហើយបានទូរស័ព្ទមកសុំទោស កូនចៅរបស់លោក បន្ទាប់ពីសរសេរលិខិត និងទៅសុំទោសលោកអគ្គនាយកធនាគារ ដោយផ្ទាល់រួចមក។ប៉ុន្ដែ នៅល្ងាចថ្ងៃទី៣០ ខែមករា នេះ ដោយសារផុតម៉ោងរដ្ឋបាលគឺ នៅមិនទាន់បានទៅដកពាក្យបណ្ដឹង នៅ ឡើយនោះទេ ហើយភាគីទាំងសង្ខាងបាន ឯកភាពគ្នានឹងទៅដកពាក្យបណ្ដឹង នៅទី បញ្ជាការដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយ ប៉ែត នៅវេលាម៉ោង ៩ព្រឹកថ្ងៃទី៣១ ខែ មករា វិញ ។
    ដោយឡែកលោកឧត្ដមសេនីយ៍ សុខ លី ហួត នៅរសៀលថ្ងៃទី៣០ ខែមករា ដើម អម្ពិលមិនអាចទាក់ទង តាមទូរស័ព្ទដើម្បី សុំការបំភ្លឺបានឡើយ។ប៉ុន្ដែនៅក្រោយថ្ងៃ កើតហេតុ បន្ទាប់ពីដើមអម្ពិលធ្វើការចុះ ផ្សាយនូវព័ត៌មានខាងលើរួចមក លោក ឧត្ដមសេនីយ៍ទោ សុខ លីហួត ដែលបានគេច ខ្លួនទៅកាន់ប្រទេសថៃបន្ទាប់ពីបង្កហេតុ ហើយនោះ បានទូរស័ព្ទមកដើមអម្ពិលថា រូបលោកមិនបានវាយដំទៅលើបុគ្គលិកធនា គារនោះឡើយ គឺគ្រាន់តែរុញឱ្យចេញប៉ុណ្ណោះ ហើយរឿងហេតុខាងលើនេះត្រូវបានបញ្ចប់ហើយ បន្ទាប់ពីរូបលោកបានទាក់ទងតាម ទូរស័ព្ទ ទៅកាន់អគ្គនាយកធនាគាររួចមក ។
    សូមបញ្ជាក់ថា លោក កេង គាតលី ភេទប្រុស អាយុ២៦ឆ្នាំ ជាបុគ្គលិកធនាគារ កាណាឌីយ៉ាសាខា ប៉ោយប៉ែត បានរៀបរាប់ ឱ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលដឹងថា រូប លោកត្រូវបានជនម្នាក់ឈ្មោះ សុខ លីហួត អាយុជាង ៤០ឆ្នាំ ពាក់ផ្កាយពីរនគរបាល ជាតិ មានតួនាទីជាអនុប្រធាននាយកដ្ឋាន កណ្ដាលសន្ដិសុខ នៃក្រសួងមហាផ្ទៃ ដែល ទើបនឹងតែងតាំងមកពីអនុប្រធាននាយក ដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច នាពេលថ្មីៗ នេះបានប្រើហិង្សាវាយដំមកលើរូបរាង កាយ ដោយទះកំផ្លៀង និងយកទូរស័ព្ទមក វាយក្បាលរបស់ខ្លួនខណៈកំពុងបម្រើការ ងារ ។
    ជនរងគ្រោះបានបន្ដថា មុនពេលកើត ហេតុវេលាម៉ោង៩ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១២ មានស្ដ្រីម្នាក់ បានយកសែកមក បើកប្រាក់ពីធនាគារ ក្នុងចំនួន ១៤.៥៥៩,២៨ ដុលា្លអាមេរិក ភ្លាមៗនោះស្ដ្រី ដែលកាន់ សែកបានមកជួបជាមួយលោក បន្ទាប់ពី ត្រួតពិនិត្យឃើញថា ក្នុងសែកមានឈ្មោះ សុខ លីហួត មិនមែនជាឈ្មោះរបស់ស្ដ្រី ដែល មកបើកប្រាក់ លោកក៏បានជម្រាបប្រាប់ទៅ ស្ដ្រីនោះវិញថា គោលការណ៍របស់ធនាគារ មិនអាចបើកប្រាក់ជូនបានទេ ព្រោះក្នុង សែកមិនមែនជាឈ្មោះរបស់លោកស្រី សូម ឱ្យម្ចាស់ ឈ្មោះមកបំពេញឯកសារខាងធនា គារនឹងបើកប្រាក់ជូនភ្លាម និយាយហើយ ស្ដ្រីរូបនោះ ក៏បានដើរចេញបាត់ទៅ ។
    ជនរងគ្រោះជាបុគ្គលិកធនាគារកាណាឌីយ៉ាដ៏ល្បីមួយនៅកម្ពុជា បានបន្ដថា លុះ១០ នាទីក្រោយ ស្រាប់បុរសម្នាក់បានដើរកាន់ សែកចូលមករួចស្រែកឡូឡា និងជេរប្រមាថ បុគ្គលិកផ្អើលពេញ ក្នុងធនាគារមិនត្រឹមតែ ប៉ុណ្ណោះ ថែមទាំងសួរកមុខបុគ្គលិកណា ដែលនិយាយថា សែកគាត់ បើកប្រាក់មិន បាន ភ្លាមនោះជនរងគ្រោះឈ្មោះ កេង គាត លី បានចេញមកស្វាគមន៍និងណែនាំប្រាប់ ពីគោលការណ៍ និងសំពះសុំទោស ទៅកាន់ បុរសរូបនោះផងដែរ តែបុរសនោះមិនត្រឹម តែមិនស្ដាប់ទេ ថែមទាំងទះកំផ្លៀង និងយក ទូរស័ព្ទវាយក្បាលរបស់គាត់ទៅវិញ បន្ទាប់ ពីធ្វើសកម្មភាពនេះហើយ បុរសរូបនោះក៏ ត្រូវអង្គរក្សបើករថយន្ដជូន ចេញទៅបាត់ ទៅ ។
    លោក ឧម ករុណា នាយកធនាគារ កាណាឌីយ៉ាសាខាក្រុងប៉ោយប៉ែត បានឱ្យ ដឹងថា ធនាគារព្យាយាមបម្រើការងារជូន អតិថិជនគ្រប់បែបយ៉ាង តែចំពោះរឿងនេះ បុគ្គលឈ្មោះ សុខ លីហួត មិនបានមកបើក ប្រាក់ដោយខ្លួនឯងទេ គាត់បែរជាឱ្យប្រពន្ធ មកបើកជំនួសវិញ ចំពោះខាងធនាគារមិន អាចបើកប្រាក់ជូនបានទេ ព្រោះក្នុងសែកពុំ មានឈ្មោះប្រពន្ធគាត់ មានតែឈ្មោះ សុខ លីហួត។ លោកបានបន្ដថា ស្រាប់តែពេលគាត់ ចូលមកបែរជាខឹងសម្បា ជេរបញ្ចោរនិង វាយតប់ លើបុគ្កលិកធនាគារទៅវិញ ៕ ប្រភព
    Photo by DAP-NEWS
    ជនរងគ្រោះ លោក កេង គាតលី បុគ្គលិកធនាគារកាណាឌីយ៉ា



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.