ភ្នំពេញ ៖ ចំណុចប្រសព្វ នៃមហាវិថី សហពន្ធ័រុស្សី និងមហាវិថី ព្រះមុនីវង្ស ត្រង់កន្លែង អតីតស្ថានីយប្រេង PTT ដែលសាលា រាជធានីភ្នំពេញ បានស្ថាបនា សួនច្បារសែនមនោរម្យ ដែលគម្រោងនេះ ត្រូវចំណាយថវិកា ចំនួន ៤៤៧,១៧២,៤៤០ រៀល ។ បច្ចុប្បន្ន គម្រោងសួនច្បារ សែនមនោរម្យ (អតីតស្ថានីយប្រេង PTT) បានសម្រេចចំនួន ៩៥ ភាគរយ ។
អតីតស្ថានីយប្រេង PTT ស្ថិតត្រង់ចំណុច ប្រសព្វ រវាងមហាវិថី សហព័ន្ធរុស្ស៊ី និងមហាវិថីព្រះមុនីវង្ស ដែលសាលា រាជធានីភ្នំ ពេញ បានធ្វើការឈូសឆាយ និងជៀរថ្នល់ ពង្រីកសាច់សួនបាន ១០០ភាគរយ ចាក់គ្រឹះប៊រឌៀរសួន និងចិញ្ចើមផ្លូវបាន ១០០ ភាគរយ ចាក់ដីទន្លេ លើកកម្ពស់សួនបាន ១០០ភាគរយ ដាំដើមឈើធំ និង តូច ៨ ដើម សម្រេចបាន ១០០ភាគរយ ការត ប្រព័ន្ធ លូ បង្ហូរទឹកភ្លៀង ១០០ភាគរយ តប្រព័ន្ធទឹកសម្រាប់ ស្រោចស្រពនឹងប្រព័ន្ធអគ្គិសនី គោមបំភ្លឺសួន សម្រេចបាន ១០០ភាគរយ ។
ចំណែកការងារ ដំាដើម ស្មៅ និងផ្កា លំអសួន ១០០ភាគរយ ធ្វើគ្រឹះរូបសំណាក ព្រះគណេសសម្រេចបាន ១០០ភាគរយ បំពាក់ បង្គោលភ្លើង បំភ្លឺសួន ១០០ភាគរយ អ៊ុតថ្នល់ តាមប័រឌៀរ សួន ១០០ភាគរយ រៀបប័រឌៀរ និងការឺឡា ដែលធ្វើពីថ្មភក់បាន ១០០ភាគរយ និងរំកិល ប្តូរទីតាំងបង្គោល ភ្លើងស្តុប ១០០ភាគរយ នៅចំកណ្តាល ទីតាំងសួនច្បារ មានរូបចម្លាក់ ព្រះគណេស ធ្វើពីថ្មភក់ ឈរបែរមុខទៅទិស ខាងលិច បាន និងកំពុង ស្ថាបនាលើគ្រឹះជើងទម្រ រាងមូល មានអង្កត់ផ្ចិត ៥ ម៉ែត្រ កម្ពស់សរុបពីដី ដល់ព្រះកេសព្រះ គណេសប្រវែង ៧,២ម៉ែត្រ ។ ការងារឆ្លាក់រូប ព្រះគណេស នេះ បាន និងកំពុងតែឆ្លាក់ នៅក្នុងសួនច្បារផ្ទាល់តែម្ដង ដោយគ្រោងបញ្ចប់រយៈពេល ២ខែ ខាង មុខទៀត ។
គម្រោងសួនច្បារ សែនមនោរម្យ (អតីតស្ថានីយ៍ប្រេង PTT) បានទទួលសាងសង់ ដោយការិយាល័យ នគរូបនីយកម្ម នៃទី ចាត់ការ រៀបចំក្រុង ដែលការស្ថាបនា សាងសង់សួនច្បារនេះ ប្រើរយៈពេល ១២០ ថ្ងៃ ដោយចាប់ផ្តើម និងបញ្ចប់នៅថ្ងៃទី ០៥ ខែឧសភា ២០១១ ដល់ខែកញ្ញា ២០១១៕ source
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.