Marc Anthony និង Jennifer Lopez រួបរួម​គ្នា

Posted on
  • Tuesday, January 17, 2012
  • by
  • angco.co
  • in
  • Labels:
  • ពីរ​បាន​សហការ​ក្នុង​កម្មវិធី Show រាំ​បែប​ឡាទីន​លើក​ដំបូង​របស់​ពួកគេ​មាន​ឈ្មោះ​ថា Q’Viva ។ បើ​ទោះ​ជា ពួកគេ​ទាំង​ពីរ​បាន​ចែក​ផ្លូវ​គ្នា​ក៏​ដោយ Lopez បាន​និយាយ​ថា ការ​ធ្វើ​ការ​ជាមួយ​គ្នា​នៅ​តែ​មាន​ដំណើរ​ការ​ល្អ។
    Lopez បាន​និយាយ​ថា “មិន​ថា​ពេល​ណា​នោះ​ទេ ពួក​យើង​នៅ​តែ​អាច​ធ្វើ​ការ​ជាមួយ​គ្នា។ យើង​មាន​ពេល​វេលា​ល្អ​ៗ​ក្នុង​ការ​ធ្វើ​ការ​រួម​គ្នា”។ ទាំង Anthony និង Jennifer មិន​បាន​ចាត់​ទុក​ថា​អ្នក​សម្ដែង​ក្នុង​កម្មវិធី​នេះ​ជា​អ្នក​ចូលរួម​ប្រកួត​បង្ហាញ​ទេពកោសល្យ​នោះ​ទេ។
    ពួកគេ​ទាំងពីរ​គឺជា​ផលិតករ​ក្នុង​កម្មវិធី ហើយ​ពួក​គេ​បាន​ធ្វើ​ឲ្យ​កម្មវិធី​នេះ​មាន​លក្ខណៈ​ខុស​ប្លែក​ពី​កម្ម​វិធី​ពីមុន​របស់​ពួកគេ។ O’Viva គឺជា​មូល​ហេតុ​ដ៏​ត្រឹម​ត្រូវ​មួយ​ដែល​តារា​ចម្រៀង​ពេញ​និយម​ទាំង​ពីរ​រួប​គួរ​តែ​សហការ​គ្នា​ ដោយ​សារ​តែ​វា​ជា​កម្មវិធី​មួយ​តំណាង​ឲ្យ​វប្បធម៌​សិល្បៈ​ដែល​មាន​សារៈសំខាន់​ចំពោះ​ពួកគេ​ទាំង​ពីរ​នាក់។
    O’Viva នឹង​មាន​នៅ​លើ​បណ្ដាញ​ទូរទស្សន៍​ប្រើ​ប្រាស់​ភាសា​អេស្ប៉ាញ​ Univision នៅ​ថ្ងៃ​ទី ២៨ ខែ មករា ឆ្នាំ ២០១២ ខាង​មុខ​នេះ។
    ខាង​ក្រោម​នេះ​គឺ​ជា​វីដេអូ​សហការ​គ្នា​រវាង Marc Anthony និង Jennifer Lopez៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.