រំលោភក្មេង ស្រីអាយុ ១១ឆ្នាំ ៦ខែក្រោយ ទើបវ៉ៃខ្នោះបាន

Posted on
  • Wednesday, January 18, 2012
  • by
  • angco.co
  • in
  • Labels: ,

  • ខេត្តស្ទឹងត្រែង : បុរសល្មោភកាមម្នាក់ ជាប់ចោទពីបទរំលោភសេពសន្ថវៈ លើកុមារីជាអនី តិជនត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខេត្ត ចាប់ខ្លួន ទៅតាមពាក្យបណ្តឹង របស់ម្តាយ កុមារីរងគ្រោះ ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១១ បញ្ជូនមកកាន់ស្នងការដ្ឋាន ធ្វើការសាកសួរ និង កសាងសំណុំ រឿងបញ្ជូន ទៅកាន់តុលាការខេត្តចាត់ការបន្ត ។
     ការចុះឃាត់ខ្លួន ជនសង្ស័យបានប្រព្រឹត្តទៅ នៅវេលាម៉ោង១០ ព្រឹកថ្ងៃ ទី១៨ ខែ មករា ឆ្នាំ ២០១២ នៅក្នុងក្រុងស្ទឹងត្រែង ខណៈជនសង្ស័យ កំពុងដើរនៅមុខមន្ទីរពេទ្យខេត្តស្ទឹងត្រែង។
     លោកវរៈសេនីយ៏ត្រី ដួង ស៊ីវុត្ថា នាយការិយាល័យ នគរបាលព្រហ្មទណ្ឌ កំរិតធ្ងន់បានឲ្យដឹងថា ករណីរំលោភសេពសន្ថវៈ នេះបានកើតឡើង តាំងពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១១ វេលាម៉ោង១០ព្រឹក មកម្ល៉េះ ដែលជនសង្ស័យបានប្រព្រឹត្ត លើកុមារីរងគ្រោះឈ្មោះឆ ស ណ អាយុ   ១១ឆ្នាំ មានទីលំនៅ ក្នុងភូមិ កាំងដីស សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង។ បន្ទាប់ពីទទួលបាន ពាក្យបណ្តឹងរបស់ឈ្មោះវង្ស បញ្ញា ត្រូវជាម្តាយកុមារី រងគ្រោះចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១១នោះរួចមក កម្លាំងការិយាល័យជំនាញបាន ធ្វើការសហការគ្នា ជាមួយគ្រួសារជនរងគ្រោះ តាមស្វែង រកជនសង្ស័យ ដែលរត់គេច ខ្លួនបាត់នោះ តាំងពីថ្ងៃកើតហេតុ រហូតមក។
     លោកដួង ស៊ីវុត្ថា បានបញ្ជាក់ទៀតថា ចាប់តាំងពីថ្ងៃកើតហេតុរហូតមកទល់នឹងថ្ងៃចាប់ខ្លួននេះ មានរយះពេល៦ខែហើយ ទើបកម្លាំងជំនាញ ធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យ ឈ្មោះស៊ិន សាម៉ុន អាយុ២៥ឆ្នាំនេះបានក្រោមការសហការ ជាមួយក្រុមគ្រួសារ កុមារីរងគ្រោះ។
    ក្រោយការឃាត់ខ្លួន ក្នុងករណីរំលោភ សេពសន្ថវៈខាងលើ ជនសង្ស័យស៊ិន សាម៉ុន បាន ឆ្លើយសារភាពថា ខ្លួនពិតជាបាននាំក្មេងស្រីឆ ស ណ នោះទៅបង្ខំ ចាប់រំលោភសេព សន្ថវៈនៅក្នុងព្រៃ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១១ នៅចំណុចផ្លូវចូលទៅអូរឈើទាល ក្នុងភូមិកាំងដីស សង្កាត់ ព្រះបាទ ក្រុងស្ទឹងត្រែង យ៉ាងពិតបា្រកដមែន។ខណៈខ្លួនកំពុងជិះម៉ូតូតាមផ្លូវ ក៏ បានជួបកុមារីនោះកំពុងដើរ នៅតាម ផ្លូវក្នុងព្រៃស្ងាត់តែម្នាក់ឯង ។ ដោយមានចំណង់រួមភេទខ្លួនក៏បានលួងលោមកុមារីនោះឲ្យជូន ទៅរកផ្លូវចូលទៅអូរឈើទាល លុះមកដល់ទីស្ងាត់ឃើញឧិកាសល្អ ខ្លួនក៏បាន ឈប់ម៉ូតូហើយបង្ខំចាប់ រំលោភរហូតបានសំរេច ។ ក្រោយពេលរំលោភហើយខ្លួនក៏បានឌុបកុមារីនោះមកទម្លាក់ចោលនៅពាក់ កណ្តាល ផ្លូវមកផ្ទះនាង ឯខ្លួន(ជនសង្ស័យ)បានរត់គេចមករស់នៅក្នុងក្រុងតាំងពីពេលនោះមក ព្រោះ គិតថា គ្មាននរណាដឹងនិងស្គាល់ខ្លួនឡើយ។
    បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ កសាងសំណុំរឿងបញ្ជូនខ្លួន ទៅកាន់សាលាដំបូងខេត្ត ស្ទឹងត្រែង ចាត់ ការបន្តទៅតាមផ្លូវច្បាប់៕   
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.