អស់រយៈពេល ១០ឆ្នាំមក ហើយដែលប្រជាជនអាមេរិកជាច្រើននាក់ងាកមកប្រើខ្លាញ់ត្រី Omega-3 ជាអាហារបំប៉ន ។ អាហារបំប៉នទាំងនេះជួយដាសតឿនដល់ការចិញ្ចឹមរាងកាយបានតាមរយៈខ្លាញ់ Omega-3 នេះ ។ របបអាហារជាសាច់ត្រី និងអាហារបំប៉នជាខ្លាញ់ត្រីគឺមានអត្ថប្រយោជន៍ច្រើនសំរាប់សុខភាពមនុស្ស ហើយវាក៏ជំនួយទៅដល់ជំងឺបេះដូង-សរសៃឈាមផងដែរ ។
ខ្លាញ់ Omega-3 មានផ្ទុកទៅដោយ Docosahexaenoci Acid (DHA) និង Eicosapentaenoic Acid (EPA) ហើយវាមានសារៈសំខាន់ណាស់ក្នុងការបង្កា និងគ្រប់គ្រងជំងឺបេះដូង-សរសៃឈាម ។
ការរកឃើញបានបង្ហាញថាខ្លាញ់ត្រី Omega-3 ប្រហែលជាជំនួយទៅដល់៖
• បញ្ចុះសម្ពាធឈាម
• បន្ថយជាតិខ្លាញ់ Triglycerides
• ពន្យឺតនូវការករកើតកំនរឈាមនៅក្នុងសរសៃឈាមអាក់ទែរ
• បន្ថយចង្វាក់បេះដូងដើរមិនធម្មតា
• កាត់បន្ថយការកើតជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល
• បន្ថយនូវឱកាសនៃការស្លាប់ភ្លាមៗចំពោះមនុស្សដែលមានជំងឺបេះដូង
តើត្រូវទទួលទានខ្លាញ់ត្រី Omega-3 ប៉ុន្មានទើបមានសុវត្ថិភាព?
បើយោងទៅតាមរដ្ឋបាលចំនីអាហារ និងឪសថអោយដឹងថា ការទទួលស្គាល់ទូទៅដើម្បីសុវត្ថិភាព (Generally Recognized As Safe, GRAS) បានកំណត់ថា ការបរិភោគខ្លាញ់ត្រីនេះជារៀងរាល់ថ្ងៃគឺមិនអោយលើសពី ៣ក្រាមនោះទេ ។
តើខ្លាញ់ត្រី Omega-3 មានផលប៉ះពាល់អ្វីដែរទេ?
ផលប៉ះពាល់របស់វារួមមាន៖
• មាត់ធំក្លិនត្រី
• ដកដង្ហើមមកមានក្លិនត្រី
• ឈឺក្រពះ
• លាមកទន់
• ចង្អោរ
ការដែលបរិភោគខ្លាញ់ត្រីជាប្រចាំថ្ងៃលើសពី ៣ក្រាមប្រហែលប្រឈមមុខខ្លាំងនឹងការហូរឈាម ។ ក្នុងកំរិតខ្លាញ់ត្រីតែខ្ពស់ពេកក៏ប្រហែលជាធ្វើអោយរាំងស្ទះនូវមុខងាររបស់ប្រព័ន្ធភាពស៊ាំអ្នកបាន ។
ប្រសិនបើអ្នកចង់បរិភោគខ្លាញ់ត្រី Omega-3 ច្រើន ចូរទៅពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន ។ គ្រូពេទ្យអាចនឹងណែនាំនូវរបៀបបញ្ចូលខ្លាញ់ត្រី Omega-3 ទៅក្នុងរបបអាហាររបស់អ្នក ។ ជាមួយគ្នានេះដែរ គ្រូពេទ្យរបស់អ្នកអាចតាមដានរាល់បញ្ហាសុខភាពរបស់អ្នកប្រសិនបើអ្នកទទួលទានខ្លាញ់ត្រីក្នុងកំរិតខ្ពស់ ។
តើមានអនុសាសន៍អ្វីសំរាប់អោយទទួលទានខ្លាញ់ត្រី Omega-3បាន?
នេះគឺជាការណែនាំរបស់សមាគមន៍ជំងឺបេះដូងសហរដ្ឋអាមេរិក៖
• ចូរបរិភោគត្រីគ្រប់ប្រភេទអោយបានតិចបំផុត ២ដងក្នុងមួយសប្តាហ៍ ។ របបអាហារត្រីមានខ្លាញ់រួមមាន ត្រី Tuna, ត្រី Mackerel ត្រីសាម៉ុង និងត្រី Herring ។
• ប្រសិនបើអ្នកមានជំងឺបេះដូង ចូរទទួលទានខ្លាញ់ត្រី Omega-3 អោយបាន ១ក្រាមជារៀងរាល់ថ្ងៃ ។ ការធ្វើដូច្នេះអាចយកពីត្រី ឬអាហារបំប៉នណាមួយក៏បានដែរ ។
• ប្រសិនបើអ្នកមានកំរិតជាតិខ្លាញ់ Triglycerides ខ្ពស់ ចូរបរិភោគខ្លាញ់ត្រី Omega-3 អោយបាន ២ ទៅ៤ក្រាមក្នុងមួយថ្ងៃ ។
ខណៈពេលដែលខ្លាញ់ត្រី Omega-3 អាចជួយបន្ថយការឡើងសម្ពាធឈាមខ្ពស់ ខ្លាញ់ Triglyceride និងការស្លាប់ភ្លាមៗដោយសារជំងឺបេះដូង វាក៏នៅតែមានផលប្រយោជន៍ផ្សេងៗទៀតផងដែរ ។ ឧទាហរណ៍ ការបន្ថែមនូវជាតិខ្លាញ់ Omega-3 ទៅក្នុងម្ស៉ៅទឹកដោះគោកូនក្មេង គឺមានប្រយោជន៍ដ៏ធំធេងសំរាប់ការលូតលាស់ និងរីកចំរើនជាធម្មជាតិរបស់ទារក ។

0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.