ហានិភ័យ​នៃ​ការវះកាត់​កែ​សុដន់

Posted on
  • Monday, January 30, 2012
  • by
  • angco.co
  • in
  • Labels:

  • ​ការវះកាត់​កែ​សុដន់​មាន​កត្តា​គ្រោះថ្នាក់​ជា​ច្រើន​ដែល​សំខាន់​សម្រាប់​អ្នក​គិតពិចារណា​មុន​ពេល​កំណត់​ថា​ការវះកាត់​នេះ​ត្រឹមត្រូវ​សម្រាប់​អ្នក​ដែរឬទេ​។ កត្តា​ហានិភ័យ​នៃ​ការវះកាត់​កែ​សុដន់​អាច​កាត់បន្ថយ​យ៉ាង​ច្រើន ប្រសិនបើ​អ្នក​ត្រូវបាន​វះកាត់​គ្រូពេទ្យ​ជំនាញ​និង​ប្រើ​វិធីសាស្ត្រ​ត្រឹមត្រូវ​។ កត្តា​គ្រោះ​ថ្នាក់​នៃ​ការវះកាត់​កែ​សុដន់​មួយចំនួន​អាច​កើតឡើង​ដោយសារ​គ្រូពេទ្យ​មិនសូវមាន​ជំនាញ​ឬ​មិនសូវ​យកចិត្តទុកដាក់​លើ​ការវះកាត់​។​
    ​ហានិភ័យ​ក្នុងកំឡុងពេល​វះកាត់​
    ​ខាងក្រោម​នេះ​គឺជា​កត្តា​គ្រោះ​ថ្នាក់​ធំៗ​មួយចំនួន​ដែល​អាច​កើតមាន​ក្នុង​ពេល​វះកាត់​៖
    • ​ប្រតិកម្ម​ទៅ​នឹង​ថ្នាំ​សន្លប់​
    • ​ការឆ្លង​មេរោគ​
    • ​ស្នាម​ជាំ​ឬ​ហូរឈាម​ច្រើនពេក​
    • ​កន្លែង​ហើម​មាន​ជាំ​ឈាម​
    • ​ឡើង​ពងទឹក​ក្នុង​សាច់​ក្រោយ​ពេល​វះកាត់​
    • ​និង​ការប្រមូលផ្តុំ​នៃ​កោសិកា​ប្រព័ន្ធ​ភាពស៊ាំ​តូចៗ​ដែល​មិន​អាច​កំចាត់​សារធាតុ​ចម្លែក​ក្នុង​រាង្គ​កាយ​បាន​។​
    ហានិភ័យ​ក្នុងពេល​ជាសះស្បើយ​
    ​កត្តា​គ្រោះ​ថ្នាក់​នៃ​ការវះកាត់​កែ​សុដន់​ក៏​អាច​ទាក់ទង​នឹង​រោគ​សញ្ញា​ដែល​កើតឡើង​ក្រោយ​ពេល​វះកាត់​។ អ្នក​ដែល​ធ្វើការ​វះកាត់​កែ​សុដន់​គួរ​រំពឹងថា​នឹង​ជួបប្រទះ​នូវ​រោគសញ្ញា​ដូចខាងក្រោម​ក្នុង​រយៈពេល​មួយ​ខែ​ដំបូង​ឬ​យូរ​ជាង​នេះ បន្ទាប់ពី​ធ្វើ​ការវះកាត់​៖
    • ​ការឈឺចាប់​
    • ​ហើម​
    • ​ជាំ​
    • ​សភាព​ទន់​ឬ​ជ្រាយ​
    • ​បាត់បង់​ឬ​មិនសូវ​មាន​អារម្មណ៍​ត្រង់​ម្តុំ​សុដន់​
    • ​ស្លាកស្នាម​
    • ​ហូរឈាម​
    • ​កន្លែង​វះកាត់​ក្រ​ជាសះស្បើយ​និង​ជាលិកា​ស្វិត​ស្រពោន​គឺជា​ករណី​កម្រ ប៉ុន្តែ​គឺជា​កត្តា​គ្រោះថ្នាក់​បំផុត​។​
    ហានិភ័យ​ដោយសារ​ការវះកាត់​
    • ​គ្រោះថ្នាក់​មួយ​ចំនួន​កើតឡើង​ដោយសារ​ប្រភេទ​នៃ​ការវះកាត់ ដែល​អាច​មាន​ដូចជា​៖
    • ​សុដន់​មាន​ភាព​មិន​ស្មើគ្នា​
    • ​ទ្រូង​នឹង​ខូច​ទ្រង់ទ្រាយ​
    • ​ការដាក់​ខុស​កន្លែង​
    • ​បាត់បង់​ជាលិកា​សុដន់​ធម្មជាតិ​
    • ​ស្នាម​ខួច ប៉ោង ឬ​ជ្រួញ​
    • ​ឃើញ​ស្លាកស្នាម​វះកាត់​។​
    ​កត្តា​គ្រោះ​ថ្នាក់​ទាំង​នេះ​អាច​នឹង​មាន​ច្រើន​ចំពោះ​អ្នក​ដែល​ចង់​ធ្វើការ​វះកាត់​ពង្រីក​ទំហំ​សុដន់​របស់​ពួកគេ​ឱ្យ​ធំ​ខ្លាំង ឬ​អ្នក​ដែល​មាន​រាង្គ​កាយ​ប្រតិកម្ម​មិន​ស្រួល​ទៅ​នឹង​ការវះកាត់​សុដន់​។​
    កត្តា​គ្រោះ​ថ្នាក់​នៅថ្ងៃ​អនាគត​
    ​មាន​កត្តា​គ្រោះ​ថ្នាក់​នៃ​ការវះកាត់​កែ​សុដន់​មួយចំនួន​ដែល​កើន​ឡើង​តាម​ពេលវេលា​ហើយ​នៅក្នុង​ក្រុម​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​។ កត្តា​គ្រោះ​ថ្នាក់​ទាំង​នេះ​ច្រើនតែ​ជា​ផលវិបាក​ត្រង់​ម្តុំ​សុដន់​ដែល​ទាក់ទង​ទៅ​នឹង​ការដាក់បញ្ចូល​សារធាតុ​បន្ថែម​។ ការឆ្លើយតប​មិន​ប្រក្រតី​នៃ​ប្រព័ន្ធ​ភាពស៊ាំ​ទៅ​នឹង​សារធាតុ​ចម្លែក​ដែល​ដាក់​បញ្ចូល​ក្នុង​សុដន់​គឺជា​កត្តា​គ្រោះថ្នាក់​មួយ​។ ជាលិកា​នៃ​ស្លាកស្នាម​ដែល​ជា​ទូទៅ​មាន​នៅ​ជុំវិញ​សារធាតុ​ដាក់ចូល​ក្នុង​សុដន់​អាច​ច្របាច់​សារធាតុ​នោះ​ដែល​ធ្វើឱ្យ​វា​ធ្លាយ​។ ការ​ធ្លុះធ្លាយ​គឺជា​កត្តា​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដែល​អាច​តម្រូវឱ្យ​មាន​ការកែតម្រូវ​បន្ថែម ការវះកាត់​ប្តូរ​ថ្មី ឬ​ការ​វះកាត់​យក​ចេញ​តែម្តង​។​



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.