Samsung Series 9 ultrabook 2012 សមយុទ្ធវាយលុកទីផ្សារនៅចុងខែកុម្ភះ

Posted on
  • Tuesday, January 24, 2012
  • by
  • angco.co
  • in
  • Labels:

  • យោងតាមគេហទំព័រ Release Date បានអោយដឹងថា នៅក្នុងឆ្នាំនេះព្រឹតិ្តការណ៏តាំងពិពណ៌ CES បាន
    បង្ហាញពី Ultrabooks ច្រើនជាងគេ,ដែលវាបានបង្ហាញនូវគ្រឿងម៉ាស៊ីន , កុំព្យូទ័រ, ទូរស័ព្ទដៃ និងជា
    ច្រើនទៀត ដែលវាពិតជាមានភាពទាក់ទាញជាខ្លាំងនៅលើឆាកអន្តរជាតិ។ ដោយក្នុងនោះដែល
    ក្រុមហ៊ុនSamsung បានបញ្ចេញកុំព្យូទ័រយួរដៃថ្មី2ម៉ាក ពី 9Series ។ កាលពីមួយឆ្នាំកន្លងផុតទៅ
    បន្ទាប់ពីការបង្ហាញនិងណែនាំអំពី Samsung Series 9​នៅលើទីផ្សារ,ក្រុមហ៊ុន Samsung​បានបញ្ចេញ2
    ម៉ូឌែល ដែលមានរាងស្តើងនិងស្រាល ជាមួយការរចនាបែបថ្មីដ៏ស្រស់ស្អាត។
    Samsung​ បានធ្វើការកែប្រែគ្រឿងខាងក្នុងថ្មីជាមួយ Intel’s Processors,ប៉ុន្តែវាបានចេញមកជាមួយកត្តា
    ទំរង់ថ្មី,ដោយការផ្លាស់ប្តូរនូវ Duralumin Material ពីម៉ូឌែលមុនជាមួយនិង អាឡុយមីញ៉ូមតាន់ដែលជាប់
    បានយូរ។  គេបានបន្តទៀតថាវាមាន 2 Ultrabooks ជាមួយ អេក្រង់​13.3inch និង 15inch ដែលបូករួម
    ជាមួយការបង្ហាញគុណភាពរូបភាពរហូតដល់ 1600 x 900 pixel ( Resolution )។ចំពោះការមើលទៅលើ
    ម៉ាស៊ីនវិញ ម៉ូឌែលទាំង 2នេះមានទំហំធំដូចជា 1.6GHz Core i5-2467M processor, 4GB of RAM (with
    8GB for the 15-inch model), Intel HD 3000 graphics, និង a 128GB mSATA SSDទៀតផង។
    វាអាចBoot Window 7 ក្នុង 9.8 វិនាទី ,រួមបញ្ចូលជាមួយ non-removable six-cell batteries ដែលវាអាច
    អោយថ្មកាន់ពី 6ម៉ោងឡើងទៅ។ ប្រភពដដែលបានអោយដឹងថា វានិង ត្រៀមខ្លូនវាយលុកទីផ្សារ
    ពិភពលោកក្នុងថ្ងៃទី 27 ខែ កុម្ភះ ខាងមុខនេះហើយ ក្នុងតំលៃប្រហែល  1,400$ និង 1,500$។
    ស្រលាញ់វាទេប្រិយមិត្ត?​តោះចាំកាលទិញប្រើទាំងអស់គ្នា




    ដកស្រង់ពី Release Date



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.