រដ្ឋកាលីហ្វ័រនីញ៉ាៈ ទាំងភរិយារបស់លោក Steve Jobs ឬភាគីតំណាងណាម្នាក់មកពីក្រុមមូលនិធិរបស់លោកនឹងឈរឈ្មោះ សម្រាប់ការបោះឆ្នោតទេ នៅពេលម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន Disney រៀបចំការបោះឆ្នោតដើម្បីជ្រើសរើសក្រុមប្រឹក្សាភិបាល (BoDs) ថ្មីក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួននៅខែមីនាខាងមុខនេះ បើទោះជាក្រុមមូលនិធិរបស់លោក គឺជាម្ចាស់ភាគហ៊ុនធំជាងគេនៅក្នុងក្រុមហ៊ុនមេឌា Disney នេះក្តី។
យោងតាមអ្នកតំណាងពេញសិទ្ធិរបស់ក្រុមហ៊ុន Walt Disney កាលពីថ្ងៃសុក្រ បានឲ្យដឹងថា បេក្ខភាពក្រុមប្រឹក្សាភិបាល ដែលឈរឈ្មោះបោះឆ្នោតឡើងវិញនេះ រួមមានលោក Robert Iger ជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Disney លោក Aylwin Lewis ជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Potbelly Sandwich Works និងជាអតីតនាយកប្រតិបត្តិប្រចាំក្រុមហ៊ុន Sears and Kmart និងលោក Sheryl Sandberg នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Facebook Inc។
លោកស្រី Laurene ភរិយារបស់លោក Jobs អវត្តមាននៅក្នុងបញ្ជីឈ្មោះបេក្ខភាពឈរឈ្មោះជាក្រុមប្រឹក្សាភិបាល ហើយពុំមានសមាជិកណាម្នាក់របស់លោក Jobs ឈរឈ្មោះសម្រាប់ការបោះឆ្នោតជាថ្មី ដើម្បីតំណាងឲ្យភាគហ៊ុនរបស់លោកនៅក្នុងក្រុមហ៊ុនមេឌានេះឡើយ ។
លោក Jobs ទទួលមរណភាពកាលពីខែតុលា ឆ្នាំ២០១១ និងជាក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Disney ចាប់តាំងពីខែ ឧសភាឆ្នាំ២០០៦ មក នៅពេលដែលក្រុមហ៊ុន Disney បានទិញយកក្រុមហ៊ុន Pixar របស់លោក។ លោក Jobs មានឈ្មោះល្បីល្បាញដោយសារលោកជាស្ថាបនិករបស់ក្រុមហ៊ុន Apple Inc៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.