Girls’ Generation ចេញ​​ទៅ​​អាមេរិក

Posted on
  • Monday, January 30, 2012
  • by
  • angco.co
  • in
  • Labels:
  • នៅ​ថ្ងៃ​ទី ៣០ ខែ​មករា ​ឆ្នាំ ២០១២ នេះ ក្រុម​តារា​ចម្រៀង​ពេញ​និយម​កូរ៉េ​ខាង​ត្បូង Girls’ Generation(SNSD) បាន​បង្ហាញ​ខ្លួន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Incheon ក្នុង​គោល​បំណង​ធ្វើ​ដំណើរ​ចាក​ចេញ​ទៅ​កាន់​ទីក្រុង New York។
    ក្រុម​ចម្រៀង​នេះ នឹង​ចូល​រួម​​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​កម្មវិធី talk show អាមេរិក​ធំៗ​ចំនួន២ ក្នុង​នោះ​រួម​មាន  “The Late Show with David Letterman” របស់​ប៉ុស្តិ៍​ទូរទស្សន៍ CBS និង  “Live! With Kelly” របស់​ប៉ុស្តិ៍​ទូរទស្សន៍ ABC។ បើ​តាម​ការ​រាយ​ការណ៍​ពី​គេហទំព័រ allkpop នា​ពេល​ថ្មី​ៗ​នេះ ឲ្យ​ដឹង​ថា  Girls’ Generation នឹង​បង្ហាញ​វត្តមាន​នៅ​ក្នុង​កម្មវិធី  Letterman នៅ​ថ្ងៃ​ទី​៣១ ខែ​មករា​ស្អែក​នេះ និង បន្ត​​ចូល​រួម​ក្នុង​កម្មវិធី Live! With Kelly  នា​ថ្ងៃ​ទី ១ ខែ​កុម្ភៈ។
    ខាង​ក្រោម​នេះ​ជា​ស្ទិល​របស់ Girls’ Generation ក្នុង​ការ​ធ្វើ​ដំណើរ​​ទៅ​កាន់​ទីក្រុង New York!

    ប្រភព៖ allkpop
    រូបភាព៖ dispatch



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.