តាមសារព័ត៌មាន Liberation កាលពីឆ្នាំទៅមិញ ក្រុមអ្នកជំនាញការបានរកឃើញថា កញ្ចប់លាយ PIP ដែលផ្ទុកប្រភេទ gel Silicone មិនស្របច្បាប់ មានភាគរយនៃការបែកខ្ពស់លើសប្លែកពីធម្មតា។ រដ្ឋាភិបាលបារាំងបានបង្កើតគណៈកម្មាធិការពិសេសមួយ ដើម្បីស្វែងយល់បញ្ហានេះ។
បណ្ឌិត Laurent Lantienri អ្នកឯកទេសវះកាត់កែសម្ផស្ស ស្ថិតក្នុងគណៈកម្មាធិការខាងលើ បានពោលថាៈ យើងត្រូវកំចាត់ចោលកញ្ចប់ទ្រសុដន់ទាំងអស់នេះ។ យើងទាំងអស់គ្នា កំំពុងប្រឈមនូវវិបត្តិសុខភាពទាក់ទិនដល់ការឆបោក។
អ្នកនាំពាក្យរដ្ឋាភិបាលបានឲ្យដឹងថា ស្រ្តីទាំងអស់ដែលធ្លាប់បានបញ្ចូលកញ្ចប់ PIP សុទ្ធតែត្រូវទៅជួបវេជ្ជបណ្ឌិតភ្លាម។ ប៉ុន្តែបើតាមមន្រ្តីម្នាក់របស់ក្រសួងសុខាភិបាលបារាំងនោះ បច្ចុប្បន្នពុំទាន់មានគ្រោះថ្នាក់ភ្លាមៗ ដល់សុខភាពអ្នកដែលបានដាក់កញ្ចប់ Silicon ឡើយ។
ការស៊ើបអង្កេតកាលពីឆ្នាំទៅមិញ បានបង្ហាញថា កញ្ចប់ទ្រសុដន់ PIP មានសមាមាត្របែកធ្លាយជាងប្រភេទកញ្ចប់ផ្សេងទៀត ហើយប្រភេទ Silicon ក្នុងនោះ ក៏ពុំត្រូវបានអនុញ្ញាតិឲ្យប្រើប្រាស់ក្នុងវិស័យសុខាភិបាលដែរ។
តាំងពីការរកឃើញមកទល់ពេលនេះ មានមនុស្សជាង ៥០០នាក់ យកកញ្ចប់នេះចេញ ហើយគេក៏បានឃើញករណីកើតមហារីកដោះចំនួន ៨ ក្នុងចំណោមអ្នកទាំងនោះផងដែរ៕




0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.