Toyota បញ្ជាក់អំពីការ បាត់បង់ឱកាសក្លាយ ជាក្រុមហ៊ុនផលិត យានយន្ដលំដាប់លេខ១ លើលោក

Posted on
  • Thursday, January 26, 2012
  • by
  • angco.co
  • in
  • Labels:

  • តូក្យូៈ យោងតាមគេហទំព័រសិង្ហបុរី “Channel News Asia” ចុះផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១២ ថា
    ក្រុមហ៊ុន តូយ៉ូតា “Toyota Motor” បញ្ជាក់អំពីការបាត់បង់ឱកាសក្លាយជា ក្រុមហ៊ុនផលិតយានយន្ដលំដាប់ កំពូល១ លើលោក ។
    ក្រុមហ៊ុន តូយូតា បានប្រកាសឱ្យដឹងនៅថ្ងៃពុធនេះថា ក្រុមហ៊ុនលក់ផលិតផលយានយន្ដ ទូទាំងពិភពលោក ធ្លាក់ចុះ ។ ជាក់ស្ដែងក្នុងឆ្នាំ២០១១ ក្រុមហ៊ុនលក់បានក្រោម ៨លានគ្រឿងប៉ុណ្ណោះ ដោយសារការលក់ចុះ ថយនេះហើយ ដែលញ៉ាំងឱ្យក្រុមហ៊ុន មិនអាចដណ្ដើមបានលេខ១ បានឡើយ ។
    ក្រុមហ៊ុន តូយ៉ូតា បានលើកឡើងថា ការលក់យានយន្ដសរុបរបស់ក្រុមហ៊ុន នៅក្នុងឆ្នាំ២០១១ មានត្រឹមតែ៧,៩៥ លានគ្រឿងប៉ុណ្ណោះ ដោយតួលេខនេះថយចុះ៦ភាគរយ ។ បន្ទាប់ពីប្រទេសជប៉ុនរងការបំផ្លិចបំផ្លាញ ដោយសារ ការរញ្ជួយដី និងព្យុះស៊ូណាមិ រួមទាំងគ្រោះទឹកជំនន់ នៅក្នុងប្រទេសថៃឡង់ដ៏ផងដែរ និងប្រាក់យេនជប៉ុនក៏កើន ឡើងថែមទៀត ។
    គួរបញ្ចាក់ថា ក្រុមហ៊ុននេះបានក្លាយជា ក្រុមហ៊ុនផលិត និងចែកចាយយានយន្ដ នៅទូទាំងពិភពលោកធំជាងគេ នៅក្នុងឆ្នាំ២០០៨  និងលក់បានយានយន្ដបានប្រមាណ៨,៤២លានគ្រឿង នៅក្នុងឆ្នាំ២០១០ ។
    ប៉ុន្ដែឈានមកដល់ឆ្នាំ២០១១ ក្រុមហ៊ុននេះបានលក់យានយន្ដទូទាំងពិភពលោកទាបជាង ក្រុមហ៊ុនលំដាប់ពីរ នៅសហរដ្ឋអាមេរិក និងអាល្លឺម៉ង់ ទី១ឈ្មោះថា ជីអឹម និង ទី២ឈ្មោះថា វ៉ូកវ៉ាហ្គែន ។ ក្រុមហ៊ុន ជីអឹម បានលក់ យានយន្ដប្រមាណ៩,០៣លានគ្រឿងឯណោះ និងក្លាយជាក្រុមហ៊ុនលំដាប់កំពូលលើលោក នៅក្នុងឆ្នាំ២០១១ ។ ដោយឡែក ក្រុមហ៊ុន វ៉ូកវ៉ាហ្គែន វិញ នៅក្នុងឆ្នាំ២០១១ លក់យានយន្ដបាន៨,១៦លាន គ្រឿង ដោយឈរក្នុង លំដាប់ថ្នាក់លេខ២ និងក្រុមហ៊ុន តូយ៉ូតា ឈរក្នុងលំដាប់លេខ៣ ។
    សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន តូយ៉ូតា ជាក្រុមហ៊ុនដ៏មានឈ្មោះល្បីល្បាញ និងធំជាងគេនៅលើទីផ្សារ ពិភពលោក អស់ជាច្រើនឆ្នាំមកហើយ តែដោយសារប្រទេសពាក់ព័ន្ធ និងពិសេសជប៉ុនរងគ្រោះធម្មជាតិ និងវិបត្ដិសេដ្ឋកិច្ច សកលមិនទាន់ប្រសើរឡើងវិញនោះ ជាមូលហេតុផងដែរ ដែលធ្វើឱ្យក្រុមហ៊ុនថយចុះ ៕ source
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.