សមាជិក2PMលេង​មួយ​ក្បាច់​ម្នាក់

Posted on
  • Tuesday, February 21, 2012
  • by
  • angco.co
  • in
  • Labels:

  • ក្រុម​ចម្រៀង​កូរ៉េ​ខាង​ត្បូង​ ដ៏​ល្បីល្បាញ 2PM បាន​ បង្ហាញ​រូបភាព​ម៉ូដ​សំលៀក​បំពាក់  ​ឲ្យ NEPA ​នា​រដូវ​ផ្ការីក និង រដូវ​ក្ដៅ​របស់​ពួកគេ។
    ក្នុង​លក្ខណៈ​ជា​ម៉ូដែល​ ឲ្យ NEPA អស់​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ ពេល​នេះ​សមាជិក​ វ័យ​ក្មេង​ទាំង​៦រូប របស់ 2PM បាន​ត្រលប់​មក​បង្ហាញ​សំលៀក​បំពាក់​​ថ្មី​បែប​រដូវ​ផ្ការីក​ឬ​រដូវ​ក្ដៅ​ឆ្នាំ​២០១២។
    ឈុត​សំលៀក​បំពាក់​ថ្មី​របស់​ម៉ាក NEPA នេះ​រួម​មាន​អាវ​​ធំ​បែប​កីឡា ស្បែក​ជើង មួក កាតាប និង គ្រឿង​តុប​តែង​លម្អ​ផ្សេងៗ​ទៀត​ដែល​បញ្ជាក់​ពី​ភាព​ស៊ី​គ្នា​នៃ​ពណ៌​នា​រដូវ​ក្ដៅ​នេះ។ បន្ថែម​លើ​រូប​ភាព​ថត​រួម​គ្នា​របស់ 2PM ក៏​នូវ​មាន​រូបភាព​ជា​ច្រើន​ទៀត​របស់​សមាជិក​ម្នាក់​ៗ​ផង​ដែរ។
    ដូច្នេះ​តើ​សមាជិក​រូប​ណា​ដែល​ប្រិយ​មិត្ត​យល់​ថា កាលីប​ជាងគេ​?



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.