ភ្នំពេញ៖ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១២ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា បានអញ្ជើញចូលរួម ជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីបិទ សន្និបាតបូកសរុបការងារ ប្រចាំឆ្នាំ២០១១ និងលើកទិសដៅ ការងារប្រចាំឆ្នាំ២០១២ របស់ក្រសួង អភិវឌ្ឍន៍ជនបទ ដែលប្រារព្ធធ្វើឡើង នៅសាលសន្និសីទចតុមុខ។
នៅក្នុងពិធីនេះ មានការចូលរួម ពីសំណាក់ សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា សមាជិក រាជរដ្ឋាភិបាល និងថា្នក់ដឹកនាំ មន្រ្តីជា ច្រើននាក់ របស់ក្រសួង។
កាលពីព្រឹកមិញនេះ សន្និបាតបូក សរុបការងារ ត្រូវបានធ្វើឡើង ក្រោមវត្តមានរបស់ លោកឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍ វិស័យ កសិកម្ម និងជនបទ និង លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួង អភិវឌ្ឍន៍ជនបទ៕ប្រភព
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.