នីសានិងសោភា​នៅ​ឯវាលវែងឆ្ងាយ

Posted on
  • Tuesday, February 21, 2012
  • by
  • angco.co
  • in
  • Labels:

  • នៅ​ខណៈ​ដែល​កំពូល​តារា​ស្រី​វ័យក្មេង​ ពីរ​ដួង​ចាប់​បើក​កម្មវិធី​ពានរង្វាន់​ អាណាចក្រ តារា​ជាមួយ​បទ​ចម្រៀង​លំនាំ​ ដើម​របស់​អ្នក​ស្រី​សូ សាវឿន​នោះ ទស្សនិកជន​បាន ផ្ទៀង​ស្ដាប់​ទឹកដម​មនោសញ្ចេតនា​ របស់​តារា​ជំនាន់ ថ្មី​ក្នុង​ប ទ​កេរដំណែល ស្ទើរ​មិន ហ៊ាន​ដកដង្ហើម។
    បទ​ចម្រៀង​វាលវែង​ឆ្ងាយ​ ដែល​មាន​ចំណង ជើង​ដើម​ថា វាល​ស្រី​ស្រណោះ ត្រូវ​បាន​លេច​បាត់​ជាច្រើន​ទសវត្សរ៍​នៅ​ ក្រោម​គំនរ​ដំណែល​ចម្រៀង ស្អេកស្កះ​របស់​សិល្បករ​ ជំនាន់​ដើម​និង​​ដោយសារ​គុណភាព​ នៃ​បទ​ដើម​ត្រូវ​សឹករិចរិល​ទៅ​តាម​ពេលវេលា​រហូត​ដល់​វិទ្យុ​ផ្សាយ​សម្លេង​នានា​មិន អាច​លើក​យក​មក​ផ្សព្វផ្សាយ​បាន។

    អ្នកស្រីហួយ ស៊ីថា​ជា​មន្ត្រីរាជការ​នៅ​នាយកដ្ឋាន​ពន្ធដារ​ដែល បាន​ទស្សនា​បទ នេះ​ក្នុង ការ​ច្រៀង​ឡើងវិញ​របស់​តារា​ចម្រៀង​វ័យក្មេង​ទាំងពីរ​ដួង បាន​រៀបរាប់​នូវ​អារម្មណ៍​​ផ្ទាល់​ថា អ្នកស្រី​មានការ​រំភើបចិត្ត​ជា ខ្លាំង​ដោយសារ​ធ្លាប់​ស្គាល់​បទ​នេះ តែ​មិនដែល​លឺ ថា​មាន​អ្នក​ចម្រៀង​ថ្មី​ណា ម្នាក់​លើក​យក​មក​ច្រៀង​ឡើងវិញ​នៅ​ឡើយ​ទេ។
    “នៅ​ពេល​ស្ដាប់​​!មនោសញ្ចេតនា​ក្នុង​បទចម្រៀង​និង​ចង្វាក់​បូឡេរ៉ូ​ខ្មែរ​ អ្នក​ទាំងពីរ​ធ្វើ​បាន​ឥត​ទាស់ ”។
    អ្នកស្រី​សូសាវឿន​មាន​រហ័ស នាម​សិល្បៈ​ថា​ជា​អ្នកចម្រៀង​សម្លេង​រៃ​កណ្ដឹង នឹង​មាន​ទេពកោសល្យ​ពិសេស​ដែល​អាច​ច្រៀង បទ​ចម្រៀង​និមួយៗ​បាន​យ៉ាង​ខ្ពស់​ដោយ​មិន​ផ្លាស់ប្ដូរ​ទ្រង់ទ្រាយ​សម្លេង។ដូចគ្នា​និង​អ្នកស្រី​ហួយ មាស​ដែល​មាន​រហ័សនាម​ថា​មាស​មេត្រី​នោះដែរ កំពូល​តារា​ជើងចាស់​ទាំងពីរ​ទោះបី​មិនបាន​ទទួល​ងារ​ជា​រាជិនី​សម្លេង​មាស​ក្នុង​យុគសម័យ​របស់​អ្នកស្រី​ដូចជា​អ្នកស្រី​រស់​សេរីសុទ្ធា ប៉ុន្តែ​មាន​បទចម្រៀង​រាប់ពាន់​ដែល ពោរពេញ​ដោយ​មនោសញ្ចេតនា​របស់​ពួកគាត់​ត្រូវ​បាន​កប់ ជ្រៅ​ក្នុង​បេះដូង​មនុស្ស​ជំនាន់​ថ្មី។
    “ខ្ញុំ​យល់​ថា​បទ​នេះ​ត្រូវ​ការ​ដាក់​មនោសញ្ចេតនា​ជ្រៅ ហើយ​នៅ​ពេល​ច្រៀង​គ្នា​ដល់​ទៅ​ពីរនាក់ ខ្ញុំ​គិត​ថា​ទាល់​តែ​ស៊ី​គ្នា​មែនទែន​តែម្ដង​ទើប អាច​ធ្វើ​អោយ​ពណ៌​សម្បុរ ពិត​នៃ​បទ​មរតក នេះ​អាច​អណ្ដែត​ឡើង​មក​វិញ​បាន”សុគន្ធ​នីសា​និយាយ។
    ជាមួយគ្នា​នោះ ដែរ​មាសសុខសោភា​បាន​បញ្ចេញ​ចំណាប់​អារម្មណ៍​ដែរថា​”ខាងSabay​ដាក់​បទ​ពីដើម​មក​អោយ​៥​បទ​សម្រាប់​ជ្រើសរើស​ច្រៀង។ឃើញ​បទ​នេះ​ភ្លាម​ខ្ញុំ ស្រលាញ់ភ្លែត​ដោយសារ​ខ្ញុំ​ធ្លាប់​បាន​ស្ដាប់ ពិសេស​ខ្ញុំ​ពេញចិត្ត​និង​ការ ច្រៀង​ឆ្លងឆ្លើយ​ជាមួយ​នីសា។កន្លងមក​ធ្លាប់​មាន​គេ​លើក​ទឹកចិត្ត​ដែរ​ថា​ពួក​ខ្ញុំ​មាន​សម្លេង​ស៊ីគ្នា ដូច្នេះ ខ្ញុំ​ពេញចិត្ត​ចំពោះ​ការ​ច្រៀង​រួមគ្នា​នេះ ”។

    រីករាយ កណ្តាល សម្លេង គាំទ្រ លាន់ រំពង

    យុវវ័យ​ពេញ អេនឌី​អាយុ២២ឆ្នាំ​ដែលបាន​ទស្សនា​បទ​ចម្រៀង​នេះ​លើក​ឡើង​ប្រាប់​Sabayថា​ទោះបី​ប្អូន ជា​យុវវ័យ​តែ​ប្អូន​ពិតជា​ត្រូវ បាន​អូសទាញ​ជា ខ្លាំង​នៅ ពេល​ដែល​កំពូល​តារា​ស្រី​ទាំងពីរ​ច្រៀង​បទ​នេះ។”ខ្ញុំ​អត់​ដែល​ស្គាល់​បទ​ហ្នឹង​ផង តែ​ស្ដាប់​ភ្លាម​ដឹង​ថា​ពិរោះ​ភ្លែត ដោយសារ​ចង្វាក់ភ្លេង​និង​មនោសញ្ចេតនា​អ្នកចម្រៀង​មើល​ទៅ​ត្រូវ​គ្នា​ទាំងអស់។ពិសេស​ពេល​សុគន្ធ​នីសា​កាន់ដៃ​មាស​សុខសោភា ពួកគេ​ស្រែក​បាន​ស្មើ​គ្នា​ហើយ​អ្នក​ទះ​ដៃ​ទះ​ខ្លាំង​មែនទែន!ឥឡូវ ខ្ញុំ​កំពុង​ចង់​បាន​បទ​ហ្នឹង​ដាក់​ទូរស័ព្ទ​ខ្ញុំ!ខ្ញុំ​យល់​ថា​town​ប្រហែល​​ជា​និង​ថត​បទ ហ្នឹង​ឡើងវិញ​ហើយ​ព្រោះ​គេ​គាំទ្រ​ទាំងអស់ ”។
    នៅ​ពេល​ដែល​សួរ​ថា​តើ​ចង់​អោយ​តារា ចម្រៀង​ណា​ផ្សេង​ក្នុង​សម័យ​នេះ​ច្រៀង​បទ​ហ្នឹង​ដែរ​ទេ អ្នកស្រី​ស៊ីថា​លើក​ឡើង​ថា” អ្នក​ចម្រៀង​សម័យនេះ​មាន​ខ្លះ​ច្រៀង​បទ​ពី​ដើម​បាន​ល្អ គ្រាន់  តែ​ខ្លះ​ក៏​សម្លេង​មិនសូវ​ត្រូវ​ទេ ខ្ញុំ​អត់​ហ៊ាន​ថា​ដែរ សំខាន់​ដូច​ពេលនេះ ភ្លេង​គឺ​ស្រទន់​ពិសេស និង​មាន​មនោសញ្ចេតនា ឆាក​ក៏​ធំ ហើយ​អ្នក​ច្រៀង​សម្លេង​ល្អ​ទាំងពីរ ខ្ញុំ​មិន​ហ៊ាន​ថា​ដែរ​បើ​អ្នកផ្សេង​ច្រៀង​ក្រែង​មិន​បាន​ដូច​យប់មិញ​ទៀត” ។



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.