ពលរដ្ឋអូស្រ្តាលីរាប់ពាន់នាក់ បានបង្ខំចិត្តត្រូវចាកចេញពីផ្ទះសម្បែង គ្រាដែលទឹកជំនន់ដ៏ធំសម្បើម បានសំរុកឆ្លងកាត់បណ្តាតំ-
បន់ដែលមិនទាន់បានស្តាររួចរាល់ផង កាលពីគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរពីឆ្នាំទៅមិញ។
បន់ដែលមិនទាន់បានស្តាររួចរាល់ផង កាលពីគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរពីឆ្នាំទៅមិញ។
តំបន់ដែលគ្រោះថ្នាក់បំផុត គឺទីក្រុង St George ភាគខាងត្បូងរដ្ឋ Queensland ។ មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញ
ពីតំបន់នេះ បន្ទាប់ពីបានរងការជន់លិចដ៏ធ្ងន់ធ្ងរ ជាលើកទី៣ ក្នុងរយៈពេលមិនដល់ ២ឆ្នាំផងនោះ។
ពីតំបន់នេះ បន្ទាប់ពីបានរងការជន់លិចដ៏ធ្ងន់ធ្ងរ ជាលើកទី៣ ក្នុងរយៈពេលមិនដល់ ២ឆ្នាំផងនោះ។
ទឹកទន្លេ Balonne នៅ St George បានឈានដល់កម្ពស់ ១៣,៤៨ ម៉ែត្រ កាលពីម្សិលមិញ ហើយនឹងបន្តឡើងដល់កំរិតកំពូល
១៤ ទៅ ១៥ ម៉ែត្រ និងចុងថ្ងៃស្អែកនេះ។
១៤ ទៅ ១៥ ម៉ែត្រ និងចុងថ្ងៃស្អែកនេះ។
ទោះបីជាមានបទបញ្ជារឲ្យជម្លៀកចេញ តែមានពលរដ្ឋប្រមាណ ៤០០ នាក់ បន្តរស់នៅក្នុងទីក្រុង St George ។ អភិបាលរដ្ឋ
Queensland ប្រកាសថា តំបន់គ្រោះថ្នាក់បំផុតពេលនេះ គឺ St George។
Queensland ប្រកាសថា តំបន់គ្រោះថ្នាក់បំផុតពេលនេះ គឺ St George។
ការជម្លៀសពលរដ្ឋមួយទីក្រុង ដែលពុំធ្លាប់មាននៅរដ្ឋនេះ បានប្រព្រឹត្តទៅក្នុងសណ្តាប់ធ្នាប់ -អភិបាលបានឲ្យដឹង។ មនុស្សប្រ
មាណ ១៧០០ នាក់ បានចាកចេញពីលំនៅដ្ឋាន ដោយមធ្យោបាយផ្ទាល់ខ្លួន ហើយប្រមាណ ៥០០ នាក់ទៀត ត្រូវបានជញ្ជូន
ចេញដោយឡានក្រុង និង យន្តហោះ។
មាណ ១៧០០ នាក់ បានចាកចេញពីលំនៅដ្ឋាន ដោយមធ្យោបាយផ្ទាល់ខ្លួន ហើយប្រមាណ ៥០០ នាក់ទៀត ត្រូវបានជញ្ជូន
ចេញដោយឡានក្រុង និង យន្តហោះ។
តាមការព្យាករណ៍ បណ្តាផ្លូវហាយវ៉េនៅទីនោះ នឹងត្រូវទឹកជំនន់លិច ក្នុងរង្វង់ពេលពី ៥ ទៅ ៧ថ្ងៃទៀត។
រូបភាពទិដ្ឋភាពទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅរដ្ឋ Queensland
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.