ភាពយន្ត ១២ លានដុល្លារ Act of Valor ថតនៅភ្នំពេញ

Posted on
  • Thursday, March 1, 2012
  • by
  • angco.co
  • in
  • Labels: ,

  • Act of Valor ភាពយន្តថ្មីដែល កំពុងចាក់ផ្សាយ  តាមរោងភាពយន្ត នៅសហរដ្ឋអាមេរិក មានឈុតថតនៅ  ទីក្រុងភ្នំពេញ  ក្នុងឈុតនោះមានការផ្ទុះ និង កុមារ ៣០០ នាក់ចូលរួមក្នុងការថត ។ អ្នកបច្ចេកទេសថត Shane Hurlbu អះអាងថាទីកន្លែងថតក្នុងក្រុងភ្នំពេញពិតជាត្រូវចិត្តរបស់គាត់ គាត់មិនចាំបាច់រៀបចំច្រើន មុននឹងថត។
    តួសម្ដែងក្នុង ភាពយន្តនេះ គឺកងកម្លាំងពិសេសសហរដ្ឋអាមេរិកហៅថា SEAL ពិតៗ ។ ក្នុងឆ្នាំ ២០១១ ក្រុម SEAL មួយកងបាន វាយប្រហារគេហដ្ឋាន និង សម្លាប់ Osama Bin Laden ។ ភាពយន្តនេះបង្ហាញពី កងកម្លាំង SEAL មួយក្រុម ចូលរួម ក្នុងបេសកកម្មពិសេសមួយ ដើម្បីស្វែងរក ភ្ញាក់ងារ CIA ដែលត្រូវបានចាប់ខ្លួន។ ដើម្បីសម្រេចបេសកកម្មនេះ កងកម្លាំងពិសេសនេះត្រូវ កម្ចាត់ប្រព័ន្ធភេវរកម្មដ៏ធំមួយ ដែលមានគម្រោងវាយប្រហារសហរដ្ឋអាមេរិក។ ទឹកប្រាក់ចំណាយក្នុងការថតភាពយន្តនេះគឺ ១២ លានដុល្លារសហរដ្ឋអាមេរិក។
    សង្ឃឹមថា CINEPLEX នឹងយកភាពយន្តនេះមកបញ្ចាំងក្នុងពេលឆាប់ៗនេះ។
    សូមមើលឈុតថតនៅក្រុងភ្នំពេញ ក្នុង វីដេអូខាងក្រោម៖
    សូមមើល Trailer ភាពយន្តនេះខាងក្រោម៖



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.