តារាសម្តែង​​​ Christy Chung ចាត់ទុកស្នេហា​ធំជាងអ្វីៗទាំងអស់

Posted on
  • Thursday, March 1, 2012
  • by
  • angco.co
  • in
  • Labels: ,

  • ទោះ​​បី​​ជួបស្នេហ៍បរាជ័យ​​  ពីរ​លើក​រួចទៅ​ហើយ​ក្តី ​តារា​សម្តែង​ Christy Chung នៅ​តែ​មិនខ្លាច​​រអា​​នឹង​អាពាហ៍ពិពាហ៍​​​លើក  ទី៣នោះ​ទេ ​​ពោលគឺ​ថ្មីៗ​  នេះ​នាងកំពុង​តែ​មាន​  ទំនាក់​ទំនង​​​ណាត់ជួប​​ជាមួយ​ មហាសេដ្ឋីជំនួញក្រុង​​  ហុង​កុង​ម្នាក់​ជាមួយ  នឹងក្តី​សង្ឃឹម​​​ថា នឹងបាន​ជួប​​ស្នេហ៍​ពិត ។ ​បន្ទាប់ពីបាន​​លែងលះ​ស្វាមី​ទី២ ដែលជា​តន្ត្រី​ករកាលពី​ឆ្នាំ​ទៅមិញ​នេះ ​នាង Christy Chung មិន​លះ​បង់​​ការព្យាយាមក្នុងការស្វែង​រក​គូកំណាន់ចិត្ត​​​​​សា​ជា​ថ្មីនោះទេ ​​ហើយ​ថ្មីៗនេះ ​​គេ​បានឃើញ​នាង​​បណ្តើរ​គ្នា​ជាមួយនឹងមហា​សេដ្ឋី​ជំនួញ​​​​​ដែល​​​មិន​សូវ​ ល្បី​​​ឈ្មោះម្នាក់​ គឺ​លោកអាន់​ឌី ។

    ​កាលពីថ្ងៃទី១៤ កុម្ភៈ​​ ឆ្នាំ២០១២ ​ចំថ្ងៃ​បុណ្យ​​​នៃក្តី​ស្រឡាញ់​នាង​ Christy  និងកូន​ស្រី​ច្បង​​​របស់នាង​​គឺ​ចាស្មីន អាយុ​១៤​ឆ្នាំ ​​ព្រម​ទាំង​​លោក Andy បណ្តើរគ្នា​ត្រសងចូល​​ទិញ​ទំនិញ​​ក្នុង​ហាង​​ទំនើបមួយ​​ និង​ញ៉ាំ​​អាហារ​​​ពេល​​​ល្ងាច​​ប្រកប​ទៅ​ដោយ​មនោសញ្ចេត​នា​​ផ្អែម​ល្ហែម​​​ ​​ មុន​ពេល​វិល​ត្រឡប់​​ទៅស្នាក់នៅក្នុង​​សណ្ឋាគារ​ដ៏​ប្រណីត​​​មួយ​ជាមួយ​នឹង​ កូនស្រី​២នាក់​​ផ្សេងទៀត​​​របស់នាងដែលកំពុង​រងចាំនៅទីនោះ ៕

    ផ្តល់សិទ្ធដោយ កោះសន្តិភាព



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.