Apple>​Google+​​Microsoft

Posted on
  • Sunday, February 12, 2012
  • by
  • angco.co
  • in
  • Labels:

  • យោងតាម​គេហទំព័រ​itnewsafrica បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​កន្លង​ទៅ​ថា តម្លៃ​ភាគ​ហ៊ុន​របស់​Apple បាន​កើន​ឡើង​ រហូត​ដល់ ៤៩៣ដុល្លារ ក្នុង​មួយ​ហ៊ុន ដែល​នេះ​ជម្រុញ​ឲ្យ​តម្លៃ​ភាគ​ហ៊ុន​សរុប​ក្រុមហ៊ុន​ទាំង​មូល​មាន​តម្លៃ​ជា​ទឹកប្រាក់៤៥៦ ០០០លានដុល្លារ​សហរដ្ឋ​អាមេរិក តួលេខ​នេះ​​ បើ​ទោះ​បី​ជា​​​Google បូក​ជាមួយ​​Micorsoft​ក៏​នៅ​តែ​តាម​​មិន​ទាន់​Apple ដែរ។
    ក្រឡេក​មក​មើល​តម្លៃ​ភាគ​ហ៊ុន​របស់​Google នៅ​ឈរ​ទ្រឹង​ត្រឹម ១៩០​ ០០០​លាន ដុល្លារ បន្ទាប់​ពី​តម្លៃ​ហ៊ុន​ធ្លាក់​ចុះ​៩%។ ចំណែក​ហ៊ុន​របស់​Microsoft ធ្លាក់​ចុះ​ ៦% ឬ​គិត​ជា​សាច់​ប្រាក់ ​មាន​តម្លៃ​ (គិត​តែ​លើ​ផ្នែក​Windows) ៤ ៧០០​លាន ដុល្លារ។
    ពាក់​ព័ន្ធ​នឹង​ការ​កើន​ឡើង​តម្លៃ​ភាគ​ហ៊ុន ក៏​ដូចជា​ចំណូល​នេះ​ដែរ លោក​អគ្គនាយក​Apple ឡើង​ថ្មី​បន្ទាប់​ពី​Steve Jobs គឺ​លោក​ Tim Cook បាន​បក​ស្រាយ​ថា “គ្រាន់​តែ​iPhone មួយ​​អាច​រក​ចំណូល​ច្រើន​ជាង​Microsoft បាត់​ទៅ​ហើយ ព្រោះ​iPhone តែ​មួយ​មុខ មាន​តម្លៃ​រហូត​ដល់​២២២ ០០០​លាន​ដុល្លារ​បាត់​ទៅ​ហើយ”៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.