នៅពេលដែលអ្នកនៅផ្ទះម្តងៗ អ្នកអាចនឹងទទួលទានអាហារយ៉ាងច្រើន ដោយមិនដឹងខ្លួន។ ដូចនេះ អ្នកគួររកកិច្ចការខ្លះមកបន្លប់ ដើម្បីកុំឱ្យទទួលទានច្រើនពេក សម្រាប់អ្នកដែលចង់ថែរក្សារាង ឬសម្រកទម្ងន់...។
១. រៀបចំអាហារដែលមានជាតិខ្លាញ់ខ្ពស់ ទុកមួយឡែក ៖ អ្នកគួររៀបអាហារពពួកដែលមានជាតិខ្លាញ់ខ្ពស់ ដូចជា សូកូឡា នំដូណាត់ នំដែលមានកាឡូរីខ្ពស់ ជាដើម ទៅដាក់ ដោយឡែកពីគេ ឬដាក់នៅកន្លែងខ្ពស់ ឆ្ងាយពីដៃ ដើម្បីជាការហាមខ្លួនឯងកុំឱ្យទទួលទានច្រើនខ្លាំងពេក ។ឲ្យសោះ។
២. បិទក្រដាសដើម្បីរីំឭក ៖អ្នកគួរសរសេរពាក្យថា “ធាត់” ឱ្យបានធំ លើក្រដាស រួចបិទវានៅលើសំបករបស់អាហារដែលមានជាតិខ្លាញ់ នោះ នៅពេលដែលអ្នកចង់ទទួលទាន វាជួយដាស់តឿនអ្នកបាន។
៣. កុំដាក់ទូរទស្សន៍នៅក្នុងបន្ទប់ទទួលទានអាហារ ៖ការទទួលទានអាហារបណ្តើរ មើលទូរទស្សន៍បណ្តេរ្តី អាចធ្វើឱ្យអ្នកធាត់បាន ព្រោះអ្នកបានបែងចែកប្រសាទផ្ចង់ទៅលើទូរទស្សន៍ ធ្វើឱ្យអណ្តាតមិនបានដឹងពីរសជាតិ និងមិនបានដឹងថា អ្នកបានទទួលទានច្រើនប៉ុនណា នោះទេ។ ដូចនេះ បើអ្នកមិនចង់ឱ្យផែនការសម្រកទម្ងន់អ្នកត្រូវបរាជ័យ អ្នកគួរយកទូរទស្សន៍ចេញពី បន្ទប់ទទួលទានអាហារ ដើម្បីឱ្យអ្នកផ្តោតអារម្មណ៍ទៅលើតែអាហារ។
៤. ដាក់ឧបករណ៍ហាត់ប្រាណនៅក្នុងផ្ទះ ៖អ្នកអាចដាក់អាល់ទែរ ដុំដែកលើកទម្ងន់ ឬឧបករណ៍ជំនួយដល់ការហាត់ប្រាណ ដើម្បីឱ្យអ្នកអាច ហាត់ប្រាណបានយ៉ាងងាយ ក្នុងខណៈពេលកំពុងុតែមើលទូរទស្សន៍៕

0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.