តារា​ចម្រៀង​បុរស​ពេញ​និយម​បំផុត​ឆ្នាំ២០១២

Posted on
  • Tuesday, February 7, 2012
  • by
  • angco.co
  • in
  • Labels:

  • Sabay ធ្លាប់​បាន​បង្ហាញ​ពី​វត្តមាន​តារា​ចម្រៀង​ពេញ​និយម​ផ្នែក​នារី ជូន​ដល់​ប្រិយ​មិត្ត​រួច​មក​ហើយ ប៉ុន្តែ​សម្រាប់​ថ្ងៃ​នេះ សូម​នាំ​អារម្មណ៍​ប្រិយ​មិត្ត​ឲ្យ​ស្គាល់​តារា​ចម្រៀង​ពេញ​និយម​ផ្នែក​បុរស​ឆ្នាំ ២០១២ វិញ​ម្ដង។ តារា​ចម្រៀង​ដែល​ពេញ​និយម ​កាល​ពី​ឆ្នាំ ២០១១ បាន​បាត់​មុខ​ខ្លះ ហើយ Justin Bieber ដែល​ជាប់​លំដាប់​លេខ ១ បាន​ខ្ទាត​ដល់​លេខ១០។ ដូច្នេះ តើ​តារា​ណា​ខ្លះ​ដែល​នៅ​តែ​ពេញ​និយម​សម្រាប់​ឆ្នាំ ២០១២?
    ១០. Justin Bieber
    វត្តមាន​អាល់ប៊ុម​ចម្រៀង​ទី ២  “Under the Mistletoe” របស់ Justin Bieber ដែល​ចេញ​កាល​ពី​ថ្ងៃ​ទី ១ ខែ​វិច្ឆិកា​ឆ្នាំ ២០១១ កន្លង​ទៅ​នេះ​លក់​ដាច់​អស់ ២១០.០០០ កូពី​ក្នុង​សប្ដាហ៍​ដំបូង។ ហើយ​អាល់ប៊ុម​ទី ៣ “Believe” របស់​គេ​ដែល​ច្រៀង​រួម​ជាមួយ Kanye West និង Drake  ក៏​មិន​ធម្មតា​ដែរ។
    ៩. David Guetta
    ហេតុ​អ្វី​បាន​ជា​David Guetta មាន​វត្តមាន​ក្នុង​តារាង​នេះ? គ្មាន​អ្វី​គួរ​ឲ្យ​ឆ្ងល់​នោះ​ទេ​ព្រោះ​ថា David Guetta បាន​បង្កើត​បទ​ចម្រៀង​ពីរោះ​ល្បីៗ​ជា​ច្រើន​ខណៈ​ពេល​ដែល​គេ​បាន​សហការ​ច្រៀង​ជាមួយ Kid Cudi, Coldplay, Nicki Minaj, Taio Cruz និង Usher ។
    ៨. Pitbull
    Give Me Everything របស់ Pitbull ដែល​បាន​ជាប់​លេខ ១ ​នៅ​ក្នុង​​តារាង​ចំណាត់​ថ្នាក់​បទ​ចម្រៀង Billboard Hot 100 នៅ​តែ​​ជា​បទ​ដែល​ពេញ​និយម​តាម​ក្លឹប​កម្សាន្ត​ផ្សេង​ៗ​គ្នា​ជា​ច្រើន។ ហើយ​ជាមួយ​នឹង​អាល់ប៊ុម​ចុង​ក្រោយ​របស់​គេ​មាន​ចំណង​ជើង​ថា Plane Pit ​ដែល​ចេញ​នៅ​ពាក់​កណ្ដាល​ខែ​មិថុនា​ឆ្នាំ ២០១១ និង ការ​ចាក​ចេញ​ពី​ផលិត​កម្ម​J Records  ចូល RCA Records វិញ​ក៏​ធ្វើ​ឲ្យ​ឈ្មោះ​របស់ Pitbull កាន់​តែ​ល្បី​ផង​ដែរ។
    ៧. Jason Derulo
    អាល់ប៊ុម​ចុង​ក្រោយ Future History (ចេញ​នៅ​ថ្ងៃ​ទី ២៧ ខែ កញ្ញា ឆ្នាំ ២០១១) និង ​បទ​ចម្រៀង Don’t Wanna Go Home របស់  Jason Derulo បាន​ឈរ​លើ​កំពូល​តារាង​ចំណាត់​ថ្នាក់​បទ​ចម្រៀង​របស់​ចក្រភព​អង់គ្លេស និង អូស្ត្រាលី។ ថ្មី​ៗ​នេះ​មាន​លេច​ឮ​ដំណឹង​ថា Jason Derulo មាន​គម្រោង​ប្រគំ​តន្ត្រី​ទេសចរណ៍​នៅ​ចក្រភព​អង់គ្លេស​ក្នុង​ខែ​កុម្ភៈ​នេះ​ផង​ដែរ។
    ៦. Chris Brown
    តារា​រូប​នេះ​ល្បី​ល្បាញ​ជាមួយ​បទ​ចម្រៀង With You, Forever និង​បទ​ចម្រៀង​ថ្មី​សហការ​ជាមួយ​តារា​ចម្រៀង​សញ្ជាតិ​កាណាដា Justin Bieber មាន​ចំណង​ជើង​ថា “She Ain’t You and Next 2 You”។
    ៥. Taio Cruz
    អាល់ប៊ុម​ទី ៣ ដែល​ចេញ​បន្ទាប់​ពី​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ២០១២ មាន​ចំណង​ជើង​ថា “TY.O” បាន​ធ្វើ​ឲ្យ​តារា​ចម្រៀង​រូប​នេះ​ល្បី​ល្បាញ។ បទ​ចម្រៀង​ដំបូង​ដែល​បាន​ផលិត​ឡើង​ក្នុង​អាល់ប៊ុម​នេះ​មាន​ចំណង​ជើង​ថា Hangover(ចេញ​ថ្ងៃ​ទី ៤ តុលា​ឆ្នាំ ២០១១)  និង បទ​ទី​២ មាន​ចំណង​ជើង​ថា Troublemaker (ចេញ​ថ្ងៃ​ទី ២៦ ធ្នូ​ឆ្នាំ ២០១១)។
    ៤. Adam Levine
    Adam Levine ជា​អ្នក​ច្រៀង​នាំ​មុខ​ម្នាក់​នៅ​ក្នុង​ក្រុម​ចម្រៀង Maroon 5 ដែល​ធ្វើ​ឲ្យ​បទ Moves like Jagger របស់​ក្រុម​នេះ​ជាប់​ចំណាត់​ថ្នាក់​លេខ១​។
    ៣. Drake
    Drake ជា​​សិល្បករ​ម្នាក់​ក្នុង​ចំណោម​សិល្បករ​ជា​ច្រើន​ដែល​ជោគ​ជ័យ​ក្នុង​ការ​ចេញ​អាល់ប៊ុម​មុន​ឆ្នាំ ២០១១បាន​បញ្ចប់​ដែល​មាន​ចំណង​ជើង​ថា Take Care (ចេញ​ថ្ងៃ​ទី ១៧ វិច្ឆិកា ឆ្នាំ ២០១១)។ ជាមួយ​នឹង​បទ​ចម្រៀង Dreams Money Can Buy, Marvin’s Room និង The Motto (សហការ​ច្រៀង​ជាមួយ Lil Wayne) បទ​របស់​តារា​ចម្រៀង​សញ្ជាតិ​កាណាដា​រូប​នេះ​ប្រហែល​ជា​អាច​ឈរ​ជើង​លើ​កំពូល​តារាង។
    ២. Usher
    ដោយ​នៅ​កាន់​តំណែង King of R&B ដែល​ទទួល​ស្គាល់​ពី​អ្នក​ចូល​ចិត្ត​តន្ត្រី​ពាស​ពេញ​ពិភពលោក Usher នៅ​តែ​ជា​តារា​ចម្រៀង​ដែល​អាច​អង្រួន​អារម្មណ៍​ប្រិយ​មិត្ត។ ហើយ​បទ​ចម្រៀង ” Without You” ដែល​សហការ​ជាមួយ David Guetta ក៏​បាន​ជាប់​ចំណាត់​ថ្នាក់​ល្អ​នៅ​ក្នុង​តារាង​ចំណាត់​ថ្នាក់ Billboard Hot 100 ។
    ១. Bruno Mars

    តារា​ចម្រៀង​ពេញ​និយម Bruno Mars បាន​ទទួល​ការ​ស្រលាញ់​ពី​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ពិភពលោក។
    Bruno Mars ត្រូវ​បាន​គេ​តាំង​នាម​ឲ្យ​ដណ្ដើម​ពាន​រង្វាន់​ Grammy ចំនួន ៦។ ក្នុង​ឆ្នាំ​២០១១ បទ​ចម្រៀង It will Rain របស់​តារា​រូប​នេះ​ក៏​បាន​ឈរ​​ជើង​នៅ​ក្នុង​តារាង​ចំណាត់​ថ្នាក់​បទ​ចម្រៀង Billboard Hot 100 បាន​ជា​ច្រើន​សប្ដាហ៍​ផង​ដែរ។

    ប្រភព៖ tiptoptens
    រូបភាព៖ zimbio



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.