អ្នកបុរាណវិទ្យាជាច្រើន បានអះអាងថា ការសាក់រូបរបស់ មនុស្សមានកំណើតជាង ៣ពាន់ឆ្នាំមកហើយតាំងពីមុនគ្រឹះសករាជ។ សិល្បៈដែលមានអាយុកាល រាប់ពាន់ឆ្នាំមួយនេះ មានសឹងគ្រប់បណ្ដាប្រទេសទាំង អស់នៅលើភពផែនដី ប៉ុន្តែគ្រាន់តែមានលក្ខណៈនិងរូបរាងផ្សេងៗគ្នាអាស្រ័យតាមជំនឿ ទំនៀមទម្លាប់និងភូមិសាស្ត្រ របស់ប្រទេសនីមួយៗតែប៉ុណ្ណោះ។

នៅប៉ែកអឺរ៉ុប ការសាក់រូបត្រូវបានគេអនុវត្តយ៉ាងផុលផុសនៅសម័យកាលបុរាណ នីអូលីទិក ដែលជាសម័យកាលមនុស្សចាប់ផ្ដើមមានការវិវត្តន៍រីកចម្រើនផ្នែកបច្ចេកវិទ្យា។ Yakuza ដែលគេស្គាល់ថាជាក្រុមអន្ធពាលដ៏កាចសាហាវមួយនៅប្រទេសជប៉ុន បានសាក់រូបពាសពេញរាងកាយដើម្បីបង្ហាញមហិទ្ធិឫទ្ធិនិងអំណាចតេជះចំពោះគូបដិបក្ខរបស់ខ្លួន។
បច្ចុប្បន្ន ការសាក់រូបកំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្លាសម្រាប់មនុស្សទូទៅ។ ក្នុងនោះគេឃើញមានតារាល្បីៗ មួយចំនួន បានសាក់រូបដើម្បីលើកសម្រស់និងបន្ថែមការទាក់ទាញសម្រាប់ប្រិយមិត្តក៏ដូចជាអ្នកគាំទ្ររបស់ខ្លួន។
តើការសាក់រូបមានភាពអស្ចារ្យយ៉ាងណាទៅ?











ប្រភព៖ oddstuffmagazine
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.