កម្ពុជា អាមេរិកស្វែងរក​ ដំណោះស្រាយរួមគ្នា អំពីបញ្ហាហិរញ្ញវត្ថុ ដល់សាលាក្តី ខ្មែរក្រហម

Posted on
  • Monday, February 6, 2012
  • by
  • angco.co
  • in
  • Labels:

  • ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតគោចរណ៍ សហរដ្ឋអាមេរិកទទួលបន្ទុក ផ្នែកឧក្រិដ្ឋកម្មសង្គ្រាម លោក Stephen J. Rapp បានមានប្រសាសន៍ថា លោកមានការព្រួយបារម្ភ ចំពោះវិបត្តិហិរញ្ញវត្ថុ នៃសាលាក្តីខ្មែរក្រហម ដែលកំពុងជួបប្រទះ នាពេលបច្ចុប្បន្នភាព នេះជាពិសេស គឺផ្នែកហិរញ្ញវត្ថុ ហើយលោកក៍បានយល់ព្រម ចំពោះ សំណើរបស់កម្ពុជា ថានឹងរកដំណោះស្រាយរួមគ្នាអំពីវិបត្តិដ៏ស្មុគស្មាញនេះផងដែរ ។
    លោក Stephen J. Rapp បានមានប្រសាសន៍យ៉ាងដូច្នេះ ខណៈដែលលោកបានជួបពិភាក្សាទ្វេភាគី ជាមួយលោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី សុខ អាន កាលពីល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ កន្លងទៅនេះនាទី ស្តីការគណៈរដ្ឋមន្ត្រី ។
    អ្នកនាំពាក្យ នៃកិច្ចជំនួបនេះ លោក ឯក ថា បានមានប្រសាសន៍ប្រាប់ដល់ អ្នកសារព័ត៌មានថា លោក Stephen J. Rapp បានគាំទ្រ និងឯកភាពរាល់ដំណើការ ជាទួទៅចំពោះការកាត់ទោស របស់តុលាការវិសមញ្ញមួយនេះ នាពេលកន្លងមក ដែលបានកាត់ទោសមេដឹកនាំកំពូល អ្នកដឹកនាំប្រល័យពូជសាសន៍ របស់កម្ពុជា ប្រជាធិបតេយ្យនោះ។ ជាមួយនិងការគាំទ្រនោះផងដែរ លោក ឯក ថា បានបញ្ជាក់ថា ”លោក Stephen J. Rapp លោកមានការព្រួយបារម្ភ ជាមួយនិងភាគីកម្ពុជា យើងដែលមិនទាន់ទទួល បានប្រាក់បៀវត្សរ៍ប៉ុន្មាន ខែកន្លងមកនេះ។ លោកមានការព្រួយបារម្ភ...លោកបានរំលែក នៃការព្រួយប្រារម្ភ នៃការងារហ្នឹង” ។
    តុលាការ នៃសាលាក្តីខ្មែរក្រហម ដែលហៅកាត់ថា (អ.វ.ត.ក.) កាលពីខែមុន ត្រូវបានប្រកាសជាជំហរថា ខ្លួនបានកំពុងតែជួបនូវវិបត្តិ យ៉ាងធ្ងន់ធ្ងរផ្នែកខាងបេឡា របស់ខ្លួន ពោលគឺខ្លួនមិនមានថវិកា បើកឲ្យមន្ត្រីដែលបំរើការងារ នៅក្នុងតុលាការកូនកាត់មួយនេះ ។
    លោក នេត ភក្រ្តា បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល កាលពីកន្លងទៅថា បុគ្គលិកភាគីកម្ពុជា ដែលបំរើការងារនៅសាលាក្តីនេះ ប្រហែលជាង ៣០០នាក់ និងមន្ត្រីដែលបំរើជាទូទៅជាង ៤០០នាក់ពួកគេបាននឹងប្រឈម ចំពោះប្រាក់បៀវត្សរ៍ របស់ពួកគេដោយសារ តែនាពេលបច្ចុប្បន្នភាព ស្ថាប័ននេះពុំទាន់ មានពន្លឺណាមួយថា ប្រទេសដែលផ្តល់ជំនួយនោះផ្តល់ឡើយ។ លោក នេត ភក្រ្តា បានបញ្ជាក់ថា ”រហូតមកទាល់ពេលនេះ យើងមិនទាន់ទទួល បាននូវការសន្យា ណាមួយ ពីប្រទេសម្ចាស់ជំនួយ នៅក្នុងការផ្តល់ថិវិកាមក ដល់សាលាក្តីខ្មែរក្រហមទេ” ។
    ប៉ុន្តែទោះបីជាយ៉ាងណាក៍ដោយ ភាគីកម្ពុជា និងភាគីផ្តល់ជំនួយបានអះអាងថា ពួកគេនឹងរកគ្រប់មធ្យោបាយ រកដំណោះស្រាយទាំងនេះ ឲ្យទាល់តែបាន ដើម្បីឲ្យភាពរលូន នៃតុលាការវិសាមញ្ញមួយនេះវិញ។ លោក ឯក ថា បានមានប្រសាសន៍បន្តទៀតថា ”លោក Stephen J. Rapp លោកបានយល់ព្រមថា យើងនឹងស្វែងរកដំណោះស្រាយរួមគ្នា នូវអ្វីដែលបានកើតឡើងកន្លងមកនេះ...។ ” ប៉ុន្តែភាគីទាំងពីរត្រូវការពេលវេលា ដ៏ជាក់លាក់ដើម្បីពិភាក្សាគ្នាជាបន្តទៀត៕ប្រភព
    Photo by DAP-NEWS
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.