រវល់ទៅស៊ីឈ្នួល​ នៅថៃ​​​​ ​ប្រពន្ធយកប្តីថ្មីទៀត ខឹងចិត្តយកកាំបិត ចាក់ប្តីចុងធ្លាយពោះ ចូលពេទ្យទាំងយប់ ឯខ្លួនត្រូវ អ.ហ ចាប់ខ្លួន


បន្ទាយមានជ័យ ៖ បុរសម្នាក់រវល់ទៅស៊ីឈ្នួលនៅប្រទេសថៃ ប្រពន្ធយកប្តីថ្មីទៀត ខឹងចិត្តយកកាំបិតចាក់ប្តីចុងធ្លាយពោះ ចូលពេទ្យទាំងយប់ ឯខ្លួនត្រូវអាវុធហត្ថ ( អ.ហ) ចាប់ញាត់ទ្រុង រួមជាមួយបក្ខពួកម្នាក់ទៀត កាលពីវេលាម៉ោង ៨និង១៥នាទីយប់ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១២ នៅចំនុចរង្វង់មូល ច្រកទា្វរអន្តរជាតិ ប៉ោយប៉ែត ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោក ហម ម៉ុត មេបញ្ជាការ អ.ហ ក្រុងប៉ោយប៉ែត បានឲ្យដឹងនៅថ្ងៃ ទី០៥ ខែកុម្ភៈ ឆ្នាំ២០១២ នេះថា ជនសង្ស័យដែលកម្លាំងរបស់លោក ឃាត់ខ្លួនទី១-ឈ្នោះ កែវ វុទ្ធី ភេទប្រុស អាយុ១៦ឆ្នាំ ជាអ្នកធ្វើសកម្មភាព កាន់កាំបិតចាក់ និងជាប្តីដើម ទី២-ឈ្មោះ ឌី វុធ ភេទប្រុស អាយុ១៦ឆ្នាំ ជាអ្នករួមគំនិត បច្ចប្បន្នពួកគេ មានទីលំនៅ និងមានមុខរបរមិនពិតប្រាកដ ។ រីឯជនរងគ្រោះ មានឈ្មោះ ហ៊ាន សាវុធ ភេទប្រុស អាយុ២៧ឆ្នាំ មានមុខរបរជាកម្មករ ចំណែកឯប្រពន្ធផិតក្បត់ មានឈ្មោះ វឿន រី អាយុ២៣ឆ្នាំ មានផ្ទៃពោះ ចំនួន៥ខែ រស់នៅភូមិប៉ោយប៉ែត សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោក ហម ម៉ុត បានបន្តថា ការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ ធ្វើឡើងបន្ទាប់ពីទទួលបានពាក្យបណ្តឹង របស់ជនរងគ្រោះ និងបទបញ្ជារបស់ លោកឧត្តម សេនីយ៍ទោ រ័ត្ន ស្រ៊ាង មេបញ្ជាការរង អ.ហ លើផ្ទៃប្រទេស និងជាមេបញ្ជាការ អ.ហ ខេត្តបន្ទាយមានជ័យ លោកក៏បានដឹកនាំកម្លាំង ក្រោមឧ៝វាទចុះ បើកការស្រាវជ្រាវ ទើបឈានដល់ការឃាត់ខ្លួន ជនសង្ស័យទាំងពីរនាក់ខាងលើ យកមកសួរនាំតែម្តង ។
ជុំវិញករណីនេះ លោក ម៉ែន ភិរម្យ មេបញ្ចាការរង និងជាប្រធានមន្ទីរ ស្រាវជ្រាវយុត្តិធម៌ នៃ អ.ហ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា មុនធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង ១០និង១៥នាទីយប់ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ ២០១២ ស្រ្តីជាប្រពន្ធដោយមានទំនាស់ ជាមួយប្តីក្រោយ នាងក៏បានទៅដេកផ្ទះម្តាយឪពុក បង្កើតរបស់នាង លុះយប់ម៉ោង៩យប់ ប្តីក្រោយបានទៅតាមរក ភ្លាមនោះត្រូវបានប្តីដើម ដែលទើបមកពីថៃ បានចេញមុខមកឃាត់មិន ឲ្យឡើងលើផ្ទះ ម្តាយឪពុកខាងស្រីទេ ខណៈនោះពួកគេក៏បាន ចាប់ផ្តើមមានការឈ្លោះប្រកែកគ្នា រហូតដល់តឹងសរសៃកររៀងៗខ្លួន ភ្លាមនោះស្រាប់តែបុរសជាប្តីដើម ឈ្មោះកែវ វុទ្ធី បានស្រែកហៅបក្ខពួក របស់គេម្នាក់ទៀត ឈ្មោះ ឌី វុធ ឲ្យមកជួវាយជនរងគ្រោះ ជាប្តីចុង ភ្លាមនោះពួកគេបានវាយគ្នាទៅវិញទៅមក រហូតដល់អស់កម្លាំង ក៏ត្រូវ ឈ្មោះ ឌី វុធ ចាប់ក្រៀកជនរងគ្រោះជាប្តីចុង ឲ្យប្តីដើមចាក់មួយកាំបិតលិច ជាប់នឹងពោះ ដកមិនរួច ឃើញដូច្នោះជនដៃដល់ ទាំងពីរនាក់បាននាំគ្នារត់ គេចខ្លួនបាត់មួយយប់ ទើបឃាត់ខ្លួនបាន ។
បច្ចប្បន្នសមត្ថកិច្ច កំពុងឃាត់ខ្លួនបណ្តោះរអាសន្ន ដើម្បីសួរនាំ និងកសាងសំណុំរឿងបញ្ជូន ទៅតុលាការចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ source
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS



0 comments:

Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.