ហុង ដា ជិត​ ៥ម៉ឺន​គ្រឿង​មាន​បញ្ហា

Posted on
  • Thursday, February 23, 2012
  • by
  • angco.co
  • in
  • Labels:

  • ក្រុមហ៊ុន​ផលិត​យានយន្ត​មួយ​  ក្នុង​ចំណោម​ក្រុមហ៊ុន​​ធំៗ គឺ​ហុង ដា បាន​ប្រកាស​កាល​ពី​  ព្រឹក​មិញ​ថា រថយន្ត​ម៉ូដែល​  Odyssey របស់​ខ្លួន​ចំនួន ៤៥ ៧៤៧ គ្រឿង​ជួប​បញ្ហា​។ នេះ​បើ​យោង​តាម​ការ​អះអាង​របស់​មន្ត្រី​សុវត្ថិភាព​ផ្នែក​ចរាចរ​ផ្លូវ​គោក​អាមេរិក ប្រាប់​ស៊ីនហួ។

    ប្រភព​ដដែល​បញ្ជាក់​បន្ថែម​ថា រថយន្ត​ដ៏​ស៊ីវិល័យ​ម៉ាក​ Odyssey របស់​ក្រុមហ៊ុន​នេះ មាន​បញ្ហា​ផ្នែក​ទ្វារ​ឃ្លុប​ក្រោយ ព្រោះ​វា​អាច​ធ្លាក់​​លើ​អ្នក​ប្រើប្រាស់​​គ្រប់ពេលវេលា​ទាំង​អស់។

    ជុំវិញ​បញ្ហា​នេះ​ដែរ​តំណាង​ក្រុមហ៊ុន​ហុង ដា​បាន​ចេញ​មុខ​បក​ស្រាយ​ថា ម៉ូដែល​នេះ​ពិត​ជា​មាន​បញ្ហា​បែប​នេះ​មែន មិន​តែ​ប៉ុណ្ណោះ​មាន​អនិតិជន ចំនួន​ពីរ​នាក់​បាន​ទទួល​រង​គ្រោះ​ដោយ​សារ​ទ្វារ​ឃ្លុប​ក្រោយ​ធ្លាក់​ត្រូវ​ថែម​ទៀត​ផង។
    ហុង​ ដា​ពេល​នេះ​កំពុង​ដុត​ដៃ​ដុត​ជើង ប្រកាស​ហៅ​បណ្ដា​អ្នក​ប្រើប្រាស់​រថយន្ត​Odyssey ទាំង​អស់​ដើម្បី​ទទួល​ការ​ជួសជុល​ដោយ​ឥត​គិត​ថ្លៃ។
    តើ​Honda ខាត​ប៉ុន្មាន​ទៅ​ហ្ន៎ បើ​រថយន្ត​មាន​បញ្ហា​ម្ដង​រាប់​ម៉ឺន​គ្រឿង​បែប​នេះ? តើ​នេះ​បណ្ដាល​មក​ពី​ការ​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់ ឬ…

    រូប៖ http://news.xinhuanet.com



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.