មនុស្សមួយចំនួន ស្លាប់ និង៥៥០នាក់ ផ្សេងទៀត រងរបួស ក្នុងហេតុការណ៍ ក្រឡាប់រថភ្លើងនៅ អាហ្សង់ទីន

Posted on
  • Thursday, February 23, 2012
  • by
  • angco.co
  • in
  • Labels:

  • BUNOS AIRES: យ៉ាងហោចណាស់មនុស្ស មួយចំនួនស្លាប់ និង៥៥០នាក់ផ្សេងទៀតរងរបួស បន្ទាប់ ពីរថភ្លើងដឹកអ្នកដំណើរជាច្រើនកុះករ បានបុកទៅនឹងឧបករណ៍ការពារការប៉ះទង្គិច នៅស្ថានីយ៍រថភ្លើង កាលពីថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០១២កន្លងទៅនេះ នៅរដ្ឋធានី Buenos Aires។ នេះបើយោងតាម សេចក្តីរាយការណ៍ពីមន្ត្រីក្នុងតំបន់។
    យោងតាមទីភ្នាក់ងារសារព័ត៌មាន Channel News Asia ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១២នេះ បានឲ្យ ដឹង ដោយលើកឡើងនូវសំដីរបស់លោក Daniel Russo មកពីភ្នាក់ងារការពារជនស៊ីវិល បានថ្លែងក្នុង សន្និសីទសារព័ត៌មានថា មានមនុស្សមួយចំនួនរងគ្រោះដល់ជីវិត និងជាច្រើននាក់ត្រូវរងរបួស ដោយ ក្នុងនោះ មានជនរងគ្រោះមួយចំនួនទៀតត្រូវបាក់ឆ្អឹង និងរងរបួសធ្ងន់ធ្ងរ ខណៈដែលអ្នកដំណើរមួយ ចំនួនទៀតនៅជាប់ក្នុងគំនរបាក់បែកនៅឡើយ។
    លោក Daniel Rosso បានបន្តថា មានអ្នកស្លាប់ក្នុងហេតុការណ៍នេះ ប៉ុន្តែគេពុំទាន់អាចរាយការណ៍ពី ចំនួន នៃអ្នកស្លាប់បានពិតប្រាកដនៅឡើយទេ។ លោក Alberto Crescenti ប្រធាន នៃក្រុមអ្នកជួយ សង្រ្គោះបន្ទាន់ បានលើកឡើងថា មានមនុស្សរហូតដល់ ៥៥០នាក់រងរបួស ដោយឡែកមនុស្ស ប្រមាណជា៣០នាក់ផ្សេងទៀតដែលកំពុងស្ថិតនៅក្រោមគំនរបាក់បែករថភ្លើងនៅឡើយ។
    គួរបញ្ជាក់ថា គ្រោះហេតុការណ៍នេះ បានកើតឡើងក្នុងរយៈពេល៥ខែ ក្រោយពីមានហេតុការណ៍ នៃ គ្រោះថា្នក់ចរាចរណ៍មួយនៅក្នុងរដ្ឋធានីអាហ្សង់ទីន ដែលបង្កឡើងដោយរថភ្លើងជាមួយរថយន្ត បណ្តាល ឲ្យមានមនុស្សស្លាប់១១នាក់ និងអ្នករងរបួសចំនួន២០០នាក់៕
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.