ក្រុមហ៊ុនដឹកអ្នកដំណើរ ប៉ារ៉ាមោន អង្គរ រងការរិះគន់ពីភ្ញៀវ យ៉ាងចាស់ដៃ

Posted on
  • Tuesday, February 7, 2012
  • by
  • angco.co
  • in
  • Labels:

  • ភ្នំពេញ៖ អ្នកដំណើរប្រមាណជាង ៤០-៥០នាក់ ដែលកំពុងរង់ចាំ យ៉ាងអន្ទះសារ ក្រោមកំដៅ បានរិះគន់ចំពោះក្រុមហ៊ុន ដឹកអ្នកដំណើរ ប៉ារ៉ាមោន អង្គរ ថា មិនបានដោះស្រាយបញ្ហាជូនភ្ញៀវ នៅពេលរថយន្តខូច នេះបើយោងតាមសម្តីអ្នកដំណើរម្នាក់ បានទូរស័ព្ទដើមអម្ពិល អោយដឹងនៅវេលាម៉ោង ១២៖១០នាទី ថ្ងៃទី ០៧ កុម្ភះ ឆ្នាំ២០១២ ។
    អ្នកដំណើររូបនោះបានបញ្ជាក់ថា រថយន្តដឹកអ្នកដំណើរនេះ បានចេញដំណើរពីភ្នំពេញ ទៅ ខេត្តសៀមរាប នៅវេលាម៉ោង ១០៖៤៥នាទី លុះមកដល់ម្តុំក្រោមស្ពាន ជ្រោយចង្វា បានបន្តិច ស្រាប់តែរថយន្ត ខូចមិនដឹងមកពីបញ្ហាអ្វីទេ ប៉ុន្តែខាងក្រុមហ៊ុនមិនបាន ដោះស្រាយជូនភ្ញៀវទេ ដូចជាត្រូវយករថយន្តថ្មីមកជំនួស គឺទុកអោយភ្ញៀវទាំងអស់ ប្រមាណជាង ៤០-៥០នាក់ រង់ចាំយ៉ាងអន្ទះសារ ប្រមាណជាង មួយម៉ោងទៅហើយ ។
    អ្នកដំណើរផ្សេងម្នាក់ទៀត បាននិយាយថា រូបគាត់បានទូរស័ព្ទទៅ ខាងក្រុមហ៊ុន ដើម្បីអោយជួយ យករថយន្តថ្មី មកដឹកជំនួស ប៉ុន្តែនៅតែមិនមានដំណោះស្រាយទៀត ដោយខាងក្រុមហ៊ុននិយាយថា ចាំសួរមេគេសិន ។
    ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ ដើមអម្ពិល បានទាក់ទងទៅ ខាងក្រុមហ៊ុន ប៉ុន្តែមិនអាចទំនាក់ទំនងបាន ។ ប្រភព



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.