មាស សុខសោភា បណ្តើរគូស្នេហ៍ដោយពាក់ម៉ាស់ការពារ

Posted on
  • Monday, February 6, 2012
  • by
  • angco.co
  • in
  • Labels:

  • ថ្មីៗនេះគេបានឃើញអ្នកចម្រៀង មាស សុខសោភា និងគូស្នេហ៍របស់ នាងបណ្តើរគ្នា នៅតាមទីសាធារណៈ ប៉ុន្តែពួកគេបានពាក់ម៉ាស់ការពារ ទាំង ពីរនាក់តែម្តងដែលនាំឱ្យ មានការនិយាយថា នាងហាក់ដូចជានៅ ខ្លាចក្រែងអ្វីមួយបានជាមិនហ៊ាន ឱ្យគេឃើញមុខតាមទីសាធារណៈ ទោះ ជាគេដឹងថាអ្នកទាំងពីរជាប្តីប្រពន្ធ យូរឆ្នាំមកហើយក្តី ។
          គេនៅចាំបានថា អ្នកចម្រៀងដែលកេរ្តិ៍ឈ្មោះមិនទាន់ស្រកស្រុត មាស សុខសោភា បានភ្ជាប់ពាក្យរួច ទៅហើយ ជាមួយគូដណ្តឹងមកពីប្រទេសកាណាដា ហើយក្រោយមកគេបានដឹងថា នាងរៀបការនៅក្នុងបុរីចំការមន ហើយទៅកាត់ ចំណងដៃនៅក្រុងព្រះសីហនុថែមទៀតផង ។ ប៉ុន្តែម្តងណាក៏នាងមិនដែលអះ អាងថាខ្លួនបានរៀបការនៅឡើយនោះទេ និង ជាងនេះទៅទៀតនោះ រហូត មកដល់ពេលនេះទៅហើយ នាងក៏មិនដែលនិយាយពីរឿងរៀបការអ្វីដែរ បើទោះជាគេឃើញគូស្នេហ៍របស់នាងមកស្រុកខ្មែរម្តងៗ បណ្តើរគ្នា ដើរលេង និង ពេលជូននាងទៅច្រៀងក៏ដោយ គឺពួកគេ ស្និទ្ធស្នាលនឹងគ្នាប្រៀបដូចជាប្តីប្រពន្ធយ៉ាងដូច្នេះដែរ ។

          ជាមួយនឹងការមិនហ៊ាននិយាយអំពីរឿងរៀបការហើយនោះគឺការដើរ កម្សាន្តនៅតាមទីសាធារណៈ ជាមួយនឹងគូស្នេហ៍របស់នាងក៏មិនហ៊ានបើកមុខ ឱ្យគេឃើញដែរ ជាពិសេសកាលពីអំឡុងពាក់កណ្តាលខែ​ មករា ឆ្នាំ ២០១២ មក នេះគេបានឃើញអ្នកចម្រៀង មាស សុខសោភា ហើយនិងគូស្នេហ៍របស់នាងបណ្តើរគ្នាដើរ ទៅលេង​នៅតាមទីសាធារណៈក្នុងក្រុងភ្នំពេញដោយមានពាក់ម៉ាស់ទាំងពីរ ។

          អ្នកដែលបានឃើញគូស្នេហ៍នេ៍បះណ្តើរគ្នាដើរលេងតាមទីសាធារណៈបាននិយាយខ្សឹប ខ្សៀវដាក់គ្នាថា ហេតុអ្វី មាស សុខសោភា ហើយនិងគូស្នេហ៍ចាំបាច់ពាក់ម៉ាស់លាក់មុខធ្វើអ្វី ? បើអ្នកណាក៏គេដឹងហើយហ្នឹងថា អ្នកទាំងពីរជាគូស្នេហ៍នឹងគ្នានោះ ។ មានអ្នកខ្លះនិយាយថា ការដើរមិនបើកមុខដូច្នេះប្រហែលជាអ្នកចម្រៀងរូបនេះហាក់នៅខ្លាចអ្វីមួយហើយមើល៍ទៅ ។ ប៉ុន្តែអ្នកខ្លះនិយាយបែបសាមញថា នាងញក់មាសដោយសារតែទីក្រុងភ្នំពេញមានដីហុយ និង មានផ្សែងម៉ាស៊ីនច្រើន ដូច្នេះនាងការពារធូលីដីហុយចូលច្រមុះ ឬ មួយមកពីអ្នកទាំងពីរកើត រោគផ្តាសាយ ។

          ទោះជាមិនចង់ឱ្យគេឃើញមុខនាងហើយនិងគូស្នេហ៍នៅតាមទីសាធារណៈក៏ដោយ ប៉ុន្តែ ការចូលរួម​ក្នុងកម្មវិធីផ្សេងៗដូចជាពិធីមង្គលការជាដើម នាងមិនលាក់មុខជាមួយគូស្នេហ៍នោះទេ ជាក់ស្តែងថ្មីៗមកនេះ​នាងបានបណ្តើរគូស្នេហ៍របស់ខ្លួនទៅចូលរួមក្នុងពិធីមង្គលការរបស់លោក គង់ វិសាល ដែលជាអ្នកដឹកនាំ​កម្មវិធីសិល្បៈនៅទូរទស្សន៍បាយ័នកាលពី ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០១២ កន្លងមកនេះ ។

          មាស សុខសោភា មួយរយៈពេលចុងក្រោយនេះ នាងបានស្លៀកញក់ដែលភាគច្រើនជាសម្លៀក បំពាក់ខ្លី​ដើម្បីបង្ហាញភាពសិចស៊ីតាមបែបយុវវ័យសម័យថ្មីដែលខោ ឬ សំពត់ស្លៀកត្រឹមតែពាក់កណ្តាលភ្លៅ ហើយ​អាវច្រើនតែសំយែះកឱ្យជ្រៅចុះក្រោម ។

          យ៉ាងហោចណាស់ក៏មាន ៦ កម្មវិធីដែរនៅពេលចុងក្រោយនេះដែលនាងច្រៀងនៅក្នុងកម្ម វិធីខនសឺត​ទាំងនៅតាមទូរទស្សន៍ក៏ដូចជាការប្រគំតន្ត្រីនៅខាងក្រៅជាដើម គឺអ្នកចម្រៀង មាស សុខ សោភា តែងបានស្លៀកពាក់ដោយបញ្ចេញភាពសិចស៊ីដោយស្លៀកខោ ឬ សំពត់ខ្លី និង អាវ ប្រភេទចោមពង់អត់មានដៃ ហើយពេលច្រៀងនាងថែមទាំងបញ្ចេញក្បាច់រាំ ដោយការលើកដៃឡើងទៅលើ និង គ្រវីចង្កេះ ជាពិសេស​ នៅក្នុងកម្មវិធីប្រដាល់ ផ្សាយផ្ទាល់នៅតាមទូរទស្សន៍ថ្មីៗនេះនាងបានឡើងច្រៀងបទ“ជីវិតត្រូវតែសប្បាយ” ជាមួយ D ក្តឹប ដោយបញ្ចេញក្បាច់រាំបែបសិចស៊ីជាមួយនឹងសម្លៀកបំពាក់ខ្លីផង ដែរ ។

          ទាក់ទងនឹងសម្លៀកបំពាក់វិញ អ្នកចម្រៀង មាស សុខសោភា ថ្មីៗនាងច្រើន តែទៅទិញពីថៃ​ជាក់ស្តែងកាលពីពាក់កណ្តាលខែមករាមកនេះគេបានឃើញនាងចុះពីយន្តហោះហើយម្តាយរបស់នាងបាន​ប្រាប់ថានាងមកពីទិញសម្លៀកបំពាក់ប្រទេសថៃ ។

          ចំពោះការងារសិល្បៈវិញនោះនៅដើមឆ្នាំ ២០១២ នេះក្រៅតែពីខ្លាំង បទ“ពិន្ទុ១០០”ហើយនោះ​នាងក៏ត្រូវបានគេជ្រើសរើសឱ្យច្រៀងនៅក្នុងកម្មវិធី“ឡូយ ៩”ដែលផលិតឡើងដោយអង្គការ BBC Media Action ។ កម្មវិធីនេះផលិតរឿង ភាគដែលចាក់ផ្សាយតាមទូរទស្សន៍ , វិទ្យុ និង តាមអ៊ីនធឺរណេត ដែលត្រូវបាន រៀបចំឡើងដើម្បីឱ្យយុវវ័យចាប់អារម្មណ៍ចូលរួមក្នុងជីវិតសហគមន៍ ៕ source



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.