សាសា មានប្រតិកម្មក្រោយតចង្កា ?

Posted on
  • Monday, February 6, 2012
  • by
  • angco.co
  • in
  • Labels:

  • ដើម្បីពង្រីកទីផ្សារ ការងារក្នុងសិល្បៈ  ក៏ដូចជាទាក់ ទាញការចាប់អារម្មណ៍ ពីទស្សនិកជន គេ សង្កេតឃើញ មានតារាក្នុងសិល្បៈជាច្រើន បាន នាំគ្នាទៅកែកុនសម្ផស្សប៉ះប៉ូវចំណុច ខ្វះខាត របស់ខ្លួនដែលមានដូចជា ធ្វើខ្ទង់ច្រមុះឱ្យខ្ពស់ស្រួចពង្រីកទំហំដើមទ្រូង និង តចង្កា ដើម្បីឱ្យរង្វង់មុខសិច-ស៊ី ជាដើម ។ ជាមួយគ្នានេះ មានលេចឮព័ត៌មានថា តារាដែលតចង្កាមួយចំនួនបានប្រតិកម្មហើមប៉ោង ផ្ទៃមុខ ហើយតារាខ្លះបាននាំគ្នាទៅដកចេញ ។ អ្វីគួរឱ្យចាប់អារម្មណ៍ថ្មីៗនេះអ្នកចម្រៀង សាសា ក៏បានប្រាប់ថា នាងមានបំណងទៅដក ចង្កាចេញក្រោយពីបានតប៉ុន្មាន ខែមកនោះ ។
          មួយរយៈចុងក្រោយនេះគេសង្កេតឃើញតារាចម្រៀងសាច់សខ្ចី សាសា កាន់តែមានឈ្មោះបោះសំឡេង នៅក្នុងពិភពសិល្បៈជាពិសេសបទចម្រៀងរបស់នាងទទួលបានការគាំទ្រច្រើនពីសំណាក់មិត្តយុវវ័យនោះ គឺបទ “ផុត ម៉ោង ១២” ប៉ុន្តែឈានចូលឆ្នាំ ២០១២ នេះ សាសា មិនទាន់មានបទចម្រៀងថ្មីនៅឡើយទេ ។ ជាមួយគ្នានេះតារា ចម្រៀងប្រចាំផលិតកម្មថោនរូបនេះក៏មិនសូវបង្ហាញមុខតាមឆាកប្រគំតន្ត្រីនៅតាមកញ្ចក់ទូរទស្សន៍ដូចមុនៗដែរ ។ ក្នុង នោះ សាសា បានប្រាប់ថា ប៉ុន្មានខែនេះនាងជាប់រវល់ច្រៀងនៅតាមបណ្តាខេត្តឱ្យក្រុមហ៊ុនមួយចំនួនដែលមានដូចជា កូកា និង ទូរស័ព្ទ ពេលេនិេ ប៉ុន្តែយ៉ាងណាស្រីស្អាតរូបនេះបែរជាត្អូញត្អែរថា ចុះខេត្តច្រើនស្បែករបស់នាងស្រគាំ មិនសស្អាតដូចមុនទេ ។

          ក្រៅពីជាអ្នកចម្រៀង កន្លងមក សាសា ក៏ធ្លាប់ចូលរួមថតខ្សែភាពយន្តផងដែរ ។ ស្របពេលប្រជាប្រិយភាព ស្ទុះឡើងស្រឺតៗគេសម្គាល់ឃើញថា រូបសម្រស់ សាសា កាន់តែស្រស់ផូរផង់គួរឱ្យគយគន់ ជាពិសេសក្រោយ ពីនាងកែកុនសម្រស់មួយចំនួនដែលមានដូចជា ខ្ទង់ច្រមុះ និង តចង្កា... បានធ្វើឱ្យក្រុមហ៊ុនមួយចំនួនចាប់អារម្មណ៍ និង អញ្ជើញនាងថតស្ប៉តពាណិជ្ជកម្មជាបន្តបន្ទាប់ មានដូចជា ធនាគារ និង ស្រោមអនាម័យ ។ សាសា បាននិយាយថា សម្រាប់ការ ថតឃោសនាស្រោមអនាម័យ នាង មិនមានការអាក់អន់ចិត្តទេ ព្រោះជាស្ប៉តអប់រំ ។ ក្នុង នោះ សាសា បានសម្តែង ការសោកស្តាយដែល នាងបាត់បង់ឱកាសសម្តែង វីដេអូភាគនៅស្ថានីយទូរទស្សន៍ បាយ័នដោយហេតុផលខាង ផលិតកម្មមិនអនុញ្ញាត ។

          រូបសម្រស់ស្រស់ផូរផង់របស់ សាសា ដែលបានមកពីការកែកុន នេះក៏មានលេចឮព័ត៌មានថា ក្រោយពីតចង្កា សាសា មានប្រតិកម្មផ្ទៃមុខ ហើយពេលនេះនាងមានបំណងទៅដកចេញនៅប្រទេសថៃ ។ បើតាម ប្រភពអ្នកសិល្បៈបានបង្ហើបថា មិនមែន សាសា ម្នាក់ទេដែលជួប បញ្ហាបែបនេះ សិល្បការិនីដែលកែចង្កាមួយចំនួនសុទ្ធតែមានប្រតិកម្ម ស្ទើរគ្រប់គ្នា ។

          ទាក់ទងជាមួយរឿងនេះ សាសា បានទទួលស្គាល់ថា នាង ពិតជាមានបំណងទៅដកចង្កានៅប្រទេស ថៃនៅក្នុងពេលឆាប់ៗនេះ មែន តែមិនមែនដោយសារមានប្រតិកម្មទេ ។ ជាមួយការបដិសេធ សាសា បញ្ជាក់ថា “ដោយសារផ្ទៃមុខខ្ញុំតូចមើលទៅមិនស័ក្តិសមជាមួយចង្កាវែងទើប ខ្ញុំសម្រេចចិត្តទៅដកចេញ មិនមែន មានប្រតិកម្មដូចគេថានោះទេ” ។ សាសា ត្រូវបាន គេចាត់ទុកជាសិល្បការិនីដែលមានភាពក្លាហានក្នុងការនិយាយការពិតពីចំណុចមួយួ ចំនួននៃរូបសម្រស់ដែលនាងកែកុន ។ គួរបញ្ជាក់ថា កន្លងមកធ្លាប់មានព័ត៌មានថា សុគន្ធ នីសា , ឈិត សុជាតា , ហេង ម៉ារ៉ាឌី , អាលីហ្សា... តចង្កា តែពួកគេបាន បដិសេធ ។

          ឆ្នាំ ២០១២ នេះ សាសា មានយីអ៊ុនទាំងរឿងការងារ និង ស្នេហា ។ នាង ប្រាប់ថាមានអ្នកយល់ចិត្តហើយ បុរសម្នាក់នេះជាមនុស្សចុងក្រោយសម្រាប់នាង ប៉ុន្តែ រឿងរៀបការមិនទាន់គិតដល់ ដោយសារនាង ទើបមានទំនាក់ទំនងជាមួយគ្នាប្រមាណ មួយឆ្នាំ ៕ source



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.