អាកាសធាតុត្រជាក់មិនធា្លប់មាននៅអ៊ឺរ៉ុបខាងកើត បណ្ដាលអោយមនុស្សស្លាប់ ៥០នាក់

Posted on
  • Thursday, February 2, 2012
  • by
  • angco.co
  • in
  • Labels:
  • នៅក្នុងរដូវរងា ដែលមានកម្រិតសីតុណ្ហភាពចុះទាបមិនធ្លាប់មាន បានធ្វើអោយមនុស្សរាប់
    សិបនាក់នៅទូទាំងតំបន់អ៊ឺរ៉ុបកណ្ដាល និងអ៊ឺរ៉ុបខាងកើតត្រូវស្លាប់ ខណៈដែលតំបន់នេះនឹង
    ត្រូវប្រឈមទៅនឹងអាកាសធាតុត្រជាក់ជាងនេះ ក្នុងរយៈពេលជាច្រើនថ្ងៃបន្ដទៀត។

    ខាងក្រោមនេះ គឺជាបណ្ដារូបភាព ដែលគួរចាប់អារម្មណ៍បំផុតស្ដីអំពីអាកាសធាតុត្រជាក់
    មិនធ្លាប់មានក្នុងអំឡុងពេល ៥០មកនេះ ៖



    រថភ្លើងមួយខ្សែកំពុងធ្វើដំណើរឆ្លងកាត់តំបន់ព្រៃ ដែលត្រូវបានគ្របដណ្ដប់
    ដោយព្រិលក្រាសនៅក្នុងឧទ្យានជាតិ Harz ភាគកណ្ដាលនៃប្រទេសអាឡឺម៉ង់។


    មនុស្សម្នាក់ឡើងទៅកាន់ជ្រោះ Radau ដែលបានកកជាទឹកកក នៅក្បែរ
    តំបន់ Bad Harzburg ប្រទេសអាឡឺម៉ង់។


    ទឹកបានកកនៅលើបឹង Oder របស់អាឡឺម៉ង់ ក្បែរព្រំដែន ប៉ូឡូញ។



    ក្រុមអ្នកលេងស្គីព្រិលកំពុងធ្វើដំណើរឡើងទៅលើវិហារ Wendelstein ដែលត្រូវ
    គ្របដណ្ដប់ទាំងស្រុងដោយព្រិល នៅលើភ្នំ Wendelstein ភាគខាងត្បូងអាឡឺម៉ង់។


    ស្រ្ដីម្នាក់កំពុងបួងសួងនៅលើព្រិល ក្នុងឧទ្យានមួយនៃរដ្ឋធានី Kiev
    ប្រទេស​ Ukraine​។


    ពន្លកឈើត្រូវរុំព័ន្ធដោយទឹកកក នៅបឹង Zwischenahner Meer ភាគ
    ខាងជើងអាឡឺម៉ង់។



    បុគ្គលិករបស់អង្គការកាកបាទក្រហម កំពុងយកទឹកតែក្កៅ និង
    អាហារអោយអ្នកគ្មានផ្ទះសម្បែងនៅ Ukraine ៕​ 
    ប្រភព ៖ AP



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.