ប្រសិនបើអ្នកសង្ឃឹមថានឹងដុតបញ្ឆេះចំណង់តណ្ហាឡើងវិញនៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ វាអាចនឹងពិបាកបន្តិចហើយ។ ការស្រាវជ្រាវមួយបានបង្ហាញថា ភាពធុញថប់ និង ភាពនឿយហត់បង្កឡើងដោយការធ្លាក់ចុះសេដ្ឋកិច្ច និង ការកើនឡើងភាពអត់ការងារធ្វើ គួបផ្សំជាមួយនឹងការរួមភេទបែបអូរ៉ាល់សិចដដែលៗបានធ្វើឲ្យមនុស្សពុំសូវមានអារម្មណ៍លើរឿងជីវិតស្នេហានោះឡើយ។
មនុស្សចំនួនច្រើនជាងមួយភាគបួនដែលត្រូវបានគេស្ទង់មតិបាននិយាយថា ពួកគេពុំសូវរួមរ័កដូចពួកគេកាលពីមួយឆ្នាំមុននោះទេ ដោយខាងស្ត្រីបានលើកឡើងថាដោយសារនឿយហត់ពេក ចំណែកបុរសវិញស្តីបន្ទោសទៅលើកង្វះខាតតម្រេកតណ្ហាដោយសារខ្វល់ខ្វាយពីរឿងលុយកាក់។
យោងតាមអ្នកស្រាវជ្រាវ លីនដា ខេលស៊ី បានឲ្យដឹងថា ចំពោះមនុស្សជាច្រើនដែលធ្វើការច្រើនម៉ោង និង មានការងារច្រើន និង មានការងារមើលថែកុមារនោះ បញ្ហាសិចគឺពួកគេលែងខ្វល់តែម្តង ។
លោកស្រីបាននិយាយថា "នៅពេលដែលចំណង់អ័រម៉ូនផ្លូវភេទមានភាពស្ងប់ស្ងាត់ក្នុងទំនាក់ទំនងស្នេហា នោះការបញ្ចេញអារម្មណ៍ និង រំងាប់អារម្មណ៍ផ្លូវភេទកាន់តែក្លាយជារឿងមួយដ៏សំខាន់ ក៏ប៉ុន្តែរឿងទាំងនេះមិនអាចសម្រេចបានដោយជោគជ័យនោះទេនៅពេលដែលទំនួលខុសត្រូវលើការរស់នៅប្រចាំថ្ងៃ និង ជីវិតការងារបានឈានចូលមកដល់" ។
ការស្ទង់មតិមនុស្សជាងមួយពាន់នាក់ រៀបចំឡើងដោយទស្សនាវដ្តី Good Housekeeping បានបង្ហាញថា ប្តីប្រពន្ធអាយុពី ៣៥ ទៅ ៦៤ ឆ្នាំទំនងជាពុំសូវប្រព្រឹត្តសិចដូចឆ្នាំមុននោះទេ ។
បុរសចំនួនមួយភាគបួនដែលត្រូវបានស្ទង់មតិបាននិយាយថា ដៃគូរបស់ខ្លួនបានបាត់បង់អារម្មណ៍ផ្លូវភេទនៅមួយឆ្នាំកន្លងមកនេះ បើធៀបទៅនឹងស្ត្រីចំនួន ១៥ ភាគរយ។ ប៉ុន្តែបុរសចំនួន ៩១ ភាគរយ និង ស្ត្រីចំនួន ៩២ ភាគរយដែលត្រូវបានស្ទង់មតិនៅតែមានភាពទាក់ទាញខាងផ្លូវភេទចំពោះដៃគូរបស់ខ្លួនដដែល ដោយគេលើកឡើងថាការធ្លាក់ចុះសកម្មភាពសិចគឺជាប់ពាក់ព័ន្ធនឹងសម្ពាធមកពីខាងក្រៅ ។
កញ្ញា ផូឡា ហល ជាអ្នកផ្តល់ប្រឹក្សា បាននិយាយថា វាមិនមែនជារឿងអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេដែលថាបញ្ហាលុយកាក់គឺជាមូលហេតុចំបងនៃការបាត់បង់តម្រេកតណ្ហារបស់បុរសនោះ។ នាងបន្ថែមថា "នៅពេលដែលយើងមានអារម្មណ៍ធុញថប់ នោះរាងកាយរបស់យើងនឹងផលិតនូវអ័រម៉ូនស្ត្រេស៍ (Stress) ដែលបង្កឲ្យប៉ះពាល់ដល់តម្រេកផ្លូវភេទយ៉ាងអវិជ្ជមាន"។
នាងបន្តថា មានហេតុផលច្រើនណាស់ដែលថាហេតុអ្វីបានជាស្ត្រីមានភាពធុញទ្រាន់នឹងរឿងផ្លូវភេទទ្វេដងដូចបុរសដែរ។ នាងបន្ថែមថា "គេមិនចាំបាច់និយាយថាស្ត្រីមានភាពធុញទ្រាន់ជាងបុរសនោះទេ ប៉ុន្តែកត្តាដែលនៅជុំវិញខ្លួនដូចជា ភាពនឿយហត់ និង អារម្មណ៍ធុញថប់ជាដើម មានឥទ្ធិពលកាន់តែខ្លាំងទៅលើចំណង់ផ្លូវភេទរបស់ស្ត្រី។ បុរសមានអ័រម៉ូន Testosterone ច្រើនជាងស្ត្រីដល់ទៅ ៤០ ដង ដែលផ្តល់ឲ្យពួកគេនូវចំណង់ផ្លូវភេទកាន់តែខ្លាំង"។
នាងកញ្ញា ផូឡា ហល និយាយថា ការបំភ្លេចពីក្តីកង្វល់រឿងលុយកាក់គឺពិតជាពិបាកណាស់ ប៉ុន្តែវាពិតជាមានសារៈសំខាន់ណាស់ដែលត្រូវទុកបញ្ហាហិរញ្ញវត្ថុឲ្យនៅក្រៅបន្ទប់គេងមួយឡែកសិន ដើម្បីផ្តោតលើរឿងផ្លូវភេទវិញ៕

0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.