1 of 5
កាលពីព្រឹកថ្ងៃអង្គារក្រុមហ៊ុន Nikon បានដាក់បង្ហាញនូវកាមេរ៉ាម៉ូដែល D800 ដែលមានបំពាក់នូវ Full-frame CMOS sensor ទំហំរហូតដល់ ៣៦,៣ មេហ្គាភិចសែល។ ក្រៅពីមាន Resolution ខ្ពស់នោះ ក៏មានចំណុចផ្សេងទៀតដែល D800 បានអភិវឌ្ឍន៍កាន់តែប្រសើរជាងម៉ូដែលមុនគឺ D700 ទៅទៀត ។
ទីមួយគឺការបំពាក់នូវ FX-format 36.3 Megapixel CMOS និង កញ្ចក់ RGB Sensor ថ្មី ។ ដោយមានទំហំរហូតដល់ទៅ ៣៦ មេហ្គាភិចសែល កាមេរ៉ានេះគឺអាចផ្តិតយករូបភាពច្បាស់ជាងកាមេរ៉ា Nikon D3X ទំហំ ២៤ មេហ្គាភិចសែលទៅទៀត។ ហើយកាមេរ៉ានេះថែមទាំងអាចថតជាវីដេអូគុណភាព ១០៨០ Full HD នៅទំហំ ៣០ ភិចសែលទៀតផង។ លើសពីនេះទៅទៀត កាមេរ៉ាម៉ូដែល D800 នេះក៏មានបំពាក់នូវកញ្ចក់ RGB sensor ថ្មីទំហំ 91K ដោយវាអាចដំណើរការជាមួយនឹងកាមេរ៉ាម៉ូដែល 3D Colour Matrix Metering III របស់ Nikon ដើម្បីឲ្យការគ្រប់គ្រងលើ Auto Exposure, i-TTL flash, និង Auto White Balance ឲ្យកាន់តែមានភាពច្បាស់លាស់ថែមទៀត ។
ទីពីរការបង្កើន ISO Range។ ក្រុមហ៊ុន Nikon បានផលិត ISO Range ដែលមានសមត្ថភាពហ្សូមយករូបភាពបានកាន់តែឆ្ងាយជាងមុន ដោយស្តង់ដា ISO range មានចាប់ពី ISO 100 រហូតដល់ ISO 6400។ ចំណែកឯ កាមេរ៉ាម៉ូដែល D800 វិញអាចពង្រីក ISO ចាប់ពីប្រភេទ ISO ៥០ រហូតដល់ ISO ២៥៦០០ ឯណោះ ។
ទីបី គឺ D800 មានបំពាក់នូវម៉ាស៊ីន Expeed 3 Image-Processing Engine ដោយវាអាចចាប់យកទិន្នន័យដ៏ច្រើនក្នុងល្បឿនមួយលឿនជាងម៉ាស៊ីន Expeed 2 ទៅទៀត។ ម៉ាស៊ីនថ្មីនេះក៏អាចជួយបង្កើតនូវរូបភាពកាន់តែភ្លឺច្បាស់ល្អ និង មិនបង្កសម្លេងរំខាន ។
ទីបួន គឺ Dual Format Video Recording ឬ មានន័យថា កាមេរ៉ានេះអាចផ្តិតយករូបភាពវីដេអូបានពីរទម្រង់។ ដោយមានសមត្ថភាពថតយកវីដេអូ Full HD នោះ អ្នកប្រើប្រាស់អាចជ្រើសរើសរវាងការថតវីដេអូទំហំ 1920 x 1080p/30fps ដោយប្រើ FX-based mode ឬ ក៏អាចជ្រើសរើសយក DX-based mode បានផងដែរ ។
ក្រៅពីចំណុចសំខាន់ទាំងបួនខាងលើ កាមេរ៉ា D800 នេះក៏មានបំពាក់នូវ Headphone Jack (ខ្សែសម្រាប់ដោយក្បាលមៃក្រូហ្វូន) និង អាចបន្ថែមនូវអេក្រង់ HDMI បន្ថែមនៅខាងក្រៅខណៈកំពុងតែថតរូបភាព ឬ វីដេអូផងដែរ។ ហើយទម្ងន់របស់វាវិញមានត្រឹមតែ ៩០០ ក្រាមតែប៉ុណ្ណោះ និង មានអេក្រង់ LCD ទំហំ ៣,២ អ៊ីញ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.