ការ​ម៉ាស្សា​ប្រៀប​បីដូច​ជា​ថ្នាំ​បំបាត់​ការឈឺចាប់​អ៊ីចឹង​ដែរ​

Posted on
  • Sunday, February 12, 2012
  • by
  • angco.co
  • in
  • Labels:

  • Yjmwody4yt 
     ​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា ការ​ម៉ាស្សា​ថ្ម​មៗ​អាចជួយ​លើសពី​ការធ្វើ​ឲ្យ​សាច់ដុំ​ស្ពឹក​ស្រពន់​មាន​ភាព​ធូរស្បើយ​ទៅទៀត។ ការស្រាវជ្រាវ​បានលើកឡើង​ថា ការ​ម៉ាស្សា​ជួយ​កាត់បន្ថយ​ដំណើរ​ហើម​រលា​កនៅ​កំរិត​ម៉ូលេគុល ដូច​ថ្នាំ​បំបាត់​ការឈឺចាប់​ដូច្នេះ​ដែរ ។
    ​ ​ការ​ម៉ាស្សា​ជួយ​ជំរុញ​ឲ្យ​មានការ​លូតលាស់​សរសៃ​គោ​លិ​កា (Mitochondria) ថ្មី​ផងដែរ ដែល សរសៃ Mitochondria នេះ​ដើរតួនាទី​សំខាន់​ក្នុងការ​បង្កើត​ថាមពល​នៅក្នុង​កោសិកា ។​
    ​ ​ក្រុម​អ្នកវិទ្យាសាស្ត្រ​បានរៀបចំ​ការវិភាគ​គំរូ​ជាលិកា​សាច់ដុំ​តាម​ដំណពូជ​មួយ​ដែល​យក​ចេញពី​ក្រុម​អ្នកស្ម័គ្រចិត្ត​ដែល​បាន​ជិះ​កង់​ហាត់ប្រាណ​អស់កម្លាំង។ ហើយ​គេ​បាន​ម៉ាស្សា​ជើង​ម្ខាង​របស់​ពួក​អ្នកស្ម័គ្រចិត្ត​ទាំងនោះ។ គំរូ​ដែល​ច្រឹ​ប​ពី​ជាលិការ​ស់មក​ពិនិត្យមើល​ក៏ត្រូវ​បាន​យកចេញ​ពី​ជើង​ទាំងពីរ​របស់​ពួកគេ​ផងដែរ​នៅមុន​ពេល​ហាត់ប្រាណ​, ភ្លាមៗ​បន្ទាប់ពី​ម៉ាស្សា​បាន​១០​នាទី និង ពីរ​ម៉ោង​កន្លះ​បន្ទាប់ពី​សម្រាក​យក​កម្លាំង​ឡើងវិញ។​
    ​ ​លទ្ធផល​សិក្សា​ដែល​ចេញផ្សាយ​នៅ​ទស្សនា​វ​ដ្តី​អន​ឡាញ Science Translational Medicine បាន​បង្ហាញថា ការ​ម៉ាស្សា​ជួយ​ផ្សើម​ឥទ្ធិពល​របស់​ម៉ូលេគុល Cytokines ដែលជា​ប្រព័ន្ធ​ភាពស៊ាំ​មួយ​ដែល​ចង្អុលបង្ហាញ​ពី​ម៉ូលេគុល​ដែល​នាំទៅរក​ការ​ហើម​រលាក។ ស្របពេល​ដូចនេះ​ដែរ វា​ក៏បាន​ជម្រុញ​ឲ្យ​មានការ​បង្កើត​សរសៃ Mitochondria ផងដែរ ។​
    ​ ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ជឿថា ការកាត់បន្ថយ​ការឈឺចាប់​ដែល​ពាក់ព័ន្ធ​នឹង​ការ​ម៉ាស្សា​អាចមាន​ជាប់​ទាក់ទិន​នឹង​យន្តការ​តែមួយ​ដែល​ដូច​ការប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់​អ៊ីចឹង​ដែរ ។
    ​ ​អ្នកដឹកនាំ​ស្រាវជ្រាវ​លោក វេជ្ជបណ្ឌិត ម៉ាក ថា​ណូ​ផូ​ល​ស្គី មកពី​នាយកដ្ឋាន​ផ្នែក​ជំងឺ​កុមារ និង វេជ្ជសាស្ត្រ​នៅ​សាកលវិទ្យាល័យ McMaster University នៅ​ប្រទេស​កាណាដា បាន​និយាយថា អត្ថប្រយោជន៍​ដ៏​មាន​សក្តានុពល​នៃ​ការ​ម៉ាស្សា​អាច​ផ្តល់​ផល​ល្អ​ចំពោះ​បុគ្គល​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​ក្នុងនោះ​រួមមាន​មនុស្ស​ចាស់ មនុស្ស​ដែល​រងរបួស​សាច់ដុំ​និង​ឆ្អឹង និង អ្នកជំងឺ​ដែល​កើត​ជំងឺ​រលាក​ធ្ងន់ធ្ងរ​ទៀតផង។ ការ​ម៉ាស្សា​អាចជួយ​ទប់ទល់​នឹង​ការឈឺចាប់ ការ​ចុក​រោយ​សាច់ដុំ ការពិបាក​ដកដង្ហើម ការព្រួយបារម្ភ និង ភាព​នឿ​យហត់​ផងដែរ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.