តោះ!!!មើលប្រវិត្តរបស់ ថៃ្ងបុណ្យនៃក្តីស្រលាញ់”Saint Valentine’s Day” ទាំងអស់គ្នា

Posted on
  • Monday, February 6, 2012
  • by
  • angco.co
  • in
  • Labels:

  • លោកអ្នកធ្លាប់បានដឹងបានលឺហើយសំរាប់ថ្ងៃទី 14 ខែកុម្ភះ ដែលមនុស្សក្នុងពិភពលោកកំពុងតែ
    ទន្ទឹងរងចាំវា។ វាជាបុណ្យនៃសេចក្តីស្រលាញ់,ហើយបុណ្យនេះដែលគឺអោយតែពេលដល់ថ្ងៃទី 14​ខែ
    កុម្ភះ គេតែងតែទិញសូកុឡារឺក៏ផ្កាកុលាប ជូនមនុស្សដែលខ្លួនស្រលាញ់មិនថាប្រុសរឺស្រី អាច
    ជូនបានទៅ អ្នកដែលខ្លួនស្រលាញ់,មិត្ត, និង ម្តាយឪពុក បានផងដែរ។ តែប្រជាជននិងមិត្តយុវវ័យមួយ
    ចំនួនបានហៅវាថាបុណ្យសង្សារ តែការពិតមិនមែននោះទេវាជាបុណ្យនៃក្តីស្រលាញ់។ ដោយថ្ងៃនេះ
    គេហទំព័រកូនខ្មែរអស្ចារ្យបានលើកយកនូវអត្ថបទដែលនិយាយពីប្រវិត្តសង្ខេបរបស់បុណ្យនៃសេចក្តី
    ស្រលាញ់នេះ អោយបងប្អូនប្រុសស្រីទាំងអស់បានដឹងពីប្រវិត្តរបស់បុណ្យនេះទុកជាចំណេះដឹងទូទៅ
    មួយ។
      Saint Valentine’s Dayត្រូវបានគេហៅកាត់ថា Valentine’s Day គឺជាថៃ្ងបុណ្យប្រចាំឆ្នាំ
    ដែលគេតែងបា្ររព្ធធើ្វទ្បើងនៅថៃ្ងទី១៤ កុម្ភៈ សំរាប់សេចក្តីស្រលាញ់និងសេចក្តីស្នេហា។​ ថៃ្ងនេះ
    ត្រូវបានគេដាក់ឈ្មោះបែបនេះក្រោយពេលដែលមាននូវទុក្ករជនសាសនាគ្រិស្តជាច្រើននាក់
    ហើយត្រូវបានបង្កើតអោយមានទើ្បងដោយស្តេច Pope Gelasius I ក្នុងឆ្នាំ ៤៩៦។ វាត្រូវបានគេ
    លុបចេញពីប្រតិទិនរ៉ូមាំងក្នុងឆ្នាំ ១៩៦៩ដោយស្តេច Pope Paul VI។​ វាគឺជាថៃ្ងមួយសំរាប់អោយ
    អ្នកមានក្តីស្រលាញ់អាចបញ្ជាក់ពីក្តីស្រលាញ់ទៅគ្នាទៅវិញទៅមកដោយមានផ្កាជាតំណាង ផ្តល់
    ជាបង្អែម និងអោយកាតដើម្បីសម្តែងពីអារម្មណ៍របស់គេ ដែលគេស្គាល់ថា “Valentines”។​​
    នេះ​ជាថៃ្ងដ៏រ៉ូមេនទិកសំរាប់អ្នកសិ្ថតក្នុងមជ្ឈិមវ័យ​សំរាប់អោយក្តីស្រលាញ់របស់គេកាន់តែរីកលូត
    លាស់ផ្អែមល្ហែម។ ចំពោះសញ្ញាតំណាងអោយថៃ្ងបុណ្យនៃក្តីស្រលាញ់នាពេលបច្ចុប្បន្ននេះគឺរួម
    មានរូបបេះដូង លលកនិងអភិជ្ឈាភិភូត-ភូតាដែលជាក្មេងតូចមានស្លាបហើយកាន់ព្រួយនិងធ្នូរ។
                Saint Valentine ពាក្យឡាទិនគេហៅថា Valentinus គឺជាឈ្មោះនៃជនបរិសុទ្ធដែលបាន
    ស្លាប់ក្នុងសម័យរ៉ូមបុរាណ។ ឈ្មោះ Valentine​នេះ​​​ ដែលបានយកមកពីពាក្យ valens ដែលមាន​ន័យថា
    មានតម្លៃ ខ្លាំងពូកែ មានអំណាច គឺពេញនិយមខ្លាំងណាស់ក្នុងបុរាណកាល។ អំពីSaint
    Valentine គាត់បានកើតនៅថ្ងៃទី១៦​ មេសា គ្មានអី្វផ្សេងទៀតដែលគេដឹងពីគាត់នោះទេ​លើក​
    លែងតែឈ្មោះនិងសពរបស់គាត់ដែលបានកប់នៅបែកខាងជើង ​Via Flaminiaនៃទីក្រុងរ៉ូម​​​​​នៅ​ថ្ងៃទី១៤​
    កុម្ភៈ។​​វាក៏មិនច្បាស់ថាការប្រារព្ធពិធីជប់លៀងនេះ​សំរាប់ជនបរិសុទ្ធតែមួយរឺ ច្រើន​នោះ​
    ទេនៃអ្នកដែលមានឈ្មោះដូចគ្នា។​ សំរាប់មូលហេតុនេះទើបពិធីបុណ្យ​មួយនេះមិ​ន​ត្រូវបានគេ​ទុក​ក្នុង​
    ប្រតិទិនCatholicដែលបានកែប្រែក្នុងឆ្នាំ ១៩៦៩​សំរាប់ការគោរពចំពោះសាសនាជាសកល។
    ប៉ុនែ្ត Martyr Valentinus ដែលជាបព្វជិតនិងអ្នកដែលនៅជាមួយគាត់ក្នុងទីក្រុងរ៉ូមទាំងអស់ នៅ
    តែជាអ្នកដែលមានបុណ្យនិងត្រូវបានគោរពដោយអ្នកកាន់សាសនា​Catholicទាំងអស់ជានិច្ច។

    ដកស្រង់ពី Wikipedia



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.