កូន​ប្រុស​របស់​លោក​ ឈិន ឡុង និយាយ​ពី​ការជ្រើ​ស​រើសភរិយា

Posted on
  • Friday, February 3, 2012
  • by
  • angco.co
  • in
  • Labels:

  •  កូន​ប្រុស​របស់​លោក​ ឈិន ឡុង និយាយ​ពី​ការជ្រើ​ស​រើសភរិយាលោក ចៃស៊ី ចាន់ (Jaycee Chan ) កូន​ប្រុស​របស់​តា​រា​ហូ​លី​វូដ​លោក ជែកគី ចាន់ ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​ស្គាល់​ជា​ទូ​ទៅ​ថាគឺ​ជា​លោក ឈិន ឡុង នោះ ថ្មី​ៗ​នេះ​ក្នុង​កិច្ច​សម្ភាស​មួយ​លោកបាន​និយាយ​ថា អនាគត​ភរិយា​របស់​លោក​ត្រូវ​តែ​ជា​នារី​ឈ្លាស​វៃ​ មាន​ទេពកោសល្យ​ និង​មាន​កម្រិត​វប្បធម៌​ខ្ពស់ ។ ដោយ​ឡែក​តា​រា​ម៉ូដែល​វ័យ​ក្មេង​ដែលមាន​រូប​សម្បត្តិ​​​ស្អាតៗ​​នោះ​គឺ​មិន​ស័ក្តិ​សមនឹង​លោក​ទេ ។
    លោក​ ចៃ​ស៊ី ចាន់ ក៏​បាន​សារ​ភាព​ថា​ធ្លាប់​មាន​ទំនាក់​ទំនង​ជា​មួយ​តា​រា​ចម្រៀង​នាង ផេនី ថៃ (Penny Tai ) ដែរ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថាពេល​នេះ​លោក​នៅ​លីវ​ទេ បន្ទាប់​ពី​បែក​បាក់​ជា​មួយ​នាង​ក្នុង​ឆ្នាំ​២០០៦​មក ។ នេះ​បើ​យោង​ តា​ម​ប្រភព​ពី​គេ​ហ​ទំព័រ​មេយ៍​ដេលី​ចេញ​ផ្សាយ​ថ្ងៃ​ទី​៣០ មករា​ ។
    ទន្ទឹម​នឹង​នេះ​លោក ចៃ​ស៊ី​ ចាន់​​ ក៏​មាន​ពាក្យ​ចចាម​អារ៉ាម​ជា​ច្រើន​ថា មាន​ទំនាក់​ទំនង​ជា​មួយ​នារី​វ័យ​ក្មេង​ដែល​មាន​សម្រស់​ស្រស់​ស្អាត​ រួម​ទាំង​នាង ដា យ៉ន (Da Yuan) ​និង​នាង នេហ្សា (Nesha) តា​រា​ម៉ូដែល​តៃ​វ៉ាន់​​ផង​ដែរ ។
    ​នាង ដា យ៉ន (Da Yuan)ដោយ​ឡែក​នាង ដា យ៉ន​ មាន​ការ​ខឹង​សម្បា​យ៉ាង​ខ្លាំងចំពោះ​ការ​មិន​ទទួល​ស្គាល់​ និង​ធ្វើ​មិន​ដឹង​មិន​ឮ​ដោយ​លោកចៃ​ស៊ី ចាន់ ហើយ​នាង​បាន​សរសេរ​នៅ​ក្នុង​គេហ​ទំព័រ​ផ្ទាល់​ខ្លួនរបស់​នាង​ថា “ អូន​អស់​សង្ឃឹម​ខ្លាំង​ណាស់​ ” ។
    លោកចៃ​ស៊ី ចាន់ កើត​នៅ​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​១៩៨២ នៅ​ទី​ក្រុងឡូស​អេន​ចឺឡេស រដ្ឋ​កាលី​ហ្វ័រនីញ៉ា សហរដ្ឋ​អាមេរិក ។ លោកជា​កូន​ប្រុស​របស់​លោក​Jackie Chan ជា​មួយ​នាង Feng-Jiao Lin​ តា​រា​ភាព​យន្ត​តៃ​វ៉ាន់ ។ លោកគឺ​ជា​តា​រា​ភាព​យន្ត, តា​រា​ចម្រៀង, ជា​អ្នក​តែង​បទ​ភ្លេង ជា​កវី​និពន្ធ​ និង​ជា​អ្នក​លេង​ហ្គីតា​ ។
    មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក​ក៏​ជា​អ្នក​លេង​ព្យ៉ាណូ និង​លេង​ហ្គី​តា​បាស​ផង​ដែរ ។ លោក​បាន​បញ្ចេញ​ស៊ី​ឌី ជា​ស្នាដៃ​ដំបូង​របស់​លោក​នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០០៤ ។ លោក​ចៃ​ស៊ី ចាន់​ បាន​ទទួល​ពានរង្វាន់​ផ្នែក​តន្ត្រី​ជា​ច្រើន​ក្នុង​កម្ម​វិធី Asia for Best New Male Singer ។ ជាង​នេះ​ទៅ​ទៀត លោក​ក៏​បាន​ចូល​រួម​សកម្ម​ភាព​មនុស្ស​ធម៌​ក្នុង​សង្គម​ជា​ច្រើន​ដូ​ច​ជា ឧបត្ថម្ភ​លើ​ការ​ជួយ​ស្រាវជ្រាវ​​ផ្នែក​ជំងឺ​សរី​រាង្គ​, ឧបត្ថម្ភ​លើ​ជន​ដែល​រង​គ្រោះដោយ​សារ​ធម្ម​ជាតិ និង​អង្គការ​​ជួយ​សង្គ្រោះ​សត្វ​ព្រៃ​នៅ​អាស៊ី​​ជា​ដើម​ ។
    បច្ចុប្បន្ន​នេះ លោក ចៃ​ស៊ី ចាន់ កំពុង​ទទួល​បាន​ប្រជា​ប្រិយ​ភាព​យ៉ាង​ខ្លាំង​នៅ​ទី​ក្រុង​ហុង​កុង​ និង​ទីក្រុង​ប៉េកាំង ៕      



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.