បន្លែ ផ្លែឈើសរីរាង្គ គឺជាបន្លែ ផ្លែឈើមួយប្រភេទ ដែលដាំដុះដោយមិនប្រើសារធាតុគីមី ពោលគឺ មិនប្រើជីគីមី ឬថ្នាំសម្លាប់សត្វល្អិត។ តាមការសិក្សាឱ្យដឹងថា បន្លែសរីរាង្គ មានវីតាមីន Cច្រើនជាងបន្លែធម្មតា រហូតដល់ទៅ២៧%, មានសារធាតុដែក ច្រើនជាងរហូត២១% និងសារធាតុម៉ង់កាណែស ច្រើនជាង រហូតដល់២៩% ហើយវាថែមទាំងអាចប្រឆាំងនឹងជំងឺមហារីក ជួយការពារមិនឱ្យកើតជំងឺបេះដូង និងជំងឺសរសៃឈាមខួរក្បាលទៀត។
បន្លែ ផ្លែឈើសេរីរាង្គល្អៗ ដែលអ្នកគួរទទួលទាន មានដូចជា ៖
ផ្លែឈើដែលមិនទទួលទានទាំងសំបក ៖ ដូចជា ផ្លែម្នាស់ ឪឡឹក ទុរេន ជាដើម ព្រោះសារធាតុគីមី នៅតោងជាប់តែសំបកតែប៉ុណ្ណោះ មិនបានជ្រាបចូលដល់សាច់ក្នុងឡើយ។
ប្រូកខូលី ៖ វាជាប្រភេទបន្លែម៉្យាងដែលប្រើថ្នាំសម្លាប់សត្វល្អិតក្នុងបរិមាណតិចតួចជាងប្រភេទបន្លែផ្សេងទៀត និងមិនសូវមានសារធាតុគីមី តោងជាប់នៅលើបន្លែនេះឡើយ។
ស្តៅ ៖ នៅក្នុងដើមស្តៅ មានសារធាតុកម្ចាត់សត្វល្អិតដោយខ្លួនឯងរួចទៅហើយ ដោយវាមិនត្រូវការថ្នាំសម្លាប់សត្វល្អិតបន្ថែមទៀតនោះឡើយ។ ទោះបីជាអ្នកទុកវាចោល ក៏គ្មានសត្វល្អិតណាមករោមដែរ។
សណ្តែកឡាន់តៅ ៖ សណ្តែកឡាន់តៅ មានសំបកក្រាស់ ជួយការពារសារធាតុគីមី មិនឱ្យជ្រាបចូលទៅក្នុងសាច់ផ្នែកខាងក្នុង។ អ្នកគ្រាន់តែយកវា មកលាងទឹកឱ្យស្អាត ជាការស្រេច មិនបាច់បារម្ភរឿងសារធាតុគីមីឡើយ៕

0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.