ភ្នំពេញៈ បុរសវ័យ៤៥ឆ្នាំម្នាក់ ឈឺចិត្តស្ទើរក្អួតឈាម ពេលតាមទាន់ប្រពន្ធដឹកដៃប្រុស សហាយស្មន់ ឡើងផ្ទះសំណាក់ក្រេបរសជាតិស្នេហ៍ទៅហើយ បែរជាធ្វើអ្វីមិនកើតត្រូវប្រពន្ធផ្ទុះហិង្សាវាយ យ៉ាងចាស់ដៃថែមទៀត។ ហេតុការណ៍ដ៏សែនហួសចិត្ត និងនឹកស្មានមិនដល់ បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅម៉ោង៨យប់ថ្ងៃទី០៦ ខែកុម្ភៈ នៅផ្ទះសំណាក់ហេងហេង ស្ថិតនៅតាមផ្លូវលេខ២៧៣ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ។
តាមបុរសជាប្តី ឈ្មោះសុគន្ធ ថុល អាយុ៤៥ឆ្នាំ ជាអ្នកចម្រៀងប្រចាំភោជនីយដ្ឋានបឹងឈូកព្រែកលៀប ស្នាក់នៅផ្ទះជួលក្នុងភូមិកៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌប្ញស្សីកែវ រៀបរាប់ឱ្យដឹងថា គាត់បានរៀបការជាមួយប្រពន្ធ ឈ្មោះ ម៉ី ស្រីអម អាយុ៣០ឆ្នាំ ដែលមានសហាយស្មន់ផិតក្បត់រូបគាត់នេះ តាំងពីឆ្នាំ២០០០មកម្ល៉េះ និងមានកូនប្រុស២នាក់ ជាចំណង់ដៃអាពាហ៍ពិពាហ៍ ។
បុរសជាប្តីបានរៀបរាប់ប្រាប់សមត្ថកិច្ចពេលទៅដាក់ពាក្យបណ្តឹងថា ការរស់នៅជាមួយគ្នាពីដំបូងមាន សេចក្តីសុខណាស់ តែមួយរយៈនេះ ប្រពន្ធរបស់គាត់ដើរស៊ីចាយ ដាច់យប់ស្ទើររាល់យប់ និងលក់រថយន្តមួយគ្រឿងថែមទៀតផង។ ដោយមានការសង្ស័យគាត់តាមដានដឹងថា ប្រពន្ធរបស់គាត់បានស្រឡាញ់គ្នា លួចលាក់ជាមួយបុរសឈ្មោះ ប៊ុន ធឿន ជានិស្សិតនៅសាលាជាតិកសិកម្មព្រែកលៀប និងជាកូនប្រុសអភិបាលស្រុកម្នាក់ នៅខេត្តតាកែវ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ព្រែកលៀប។
បុរសកម្សត់ស្នេហ៍រូបនេះ បានបន្តថា បន្ទាប់ពីដឹងថា ប្រពន្ធរបស់គាត់មានសហាយ គាត់បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល និងព្យាយាមតាមដាន ជាយូរមកហើយ ។ លុះនៅថ្ងៃទី៦ ខែកុម្ភៈ គាត់បានប្រើល្បិចប្រាប់ប្រពន្ធថា ទៅចូលរួមមង្គលការមិត្តភក្តិនៅកន្ទួត ប៉ុន្តែអត់បានទៅទេ គឺនៅចាំតាមដានមើល ស្រាប់តែឃើញប្រពន្ធជិះម៉ូតូម៉ាកវីវ៉ារបស់ខ្លួនដឹកប្រុសសហាយដើរលេង ចូលហូបស៊ុបនៅភោជនីយដ្ឋាន៦៥ តាមផ្លូវលេខ៦០៨ ខាងលិចរង្វង់មូលទួលគោក ។ លុះពេលហូបស៊ុបហើយ ក៏ធ្វើដំណើរចូលផ្ទះសំណាក់ហេងហេង នៅវេលាម៉ោង៨យប់។
បុរសជាប្តីបានបន្តទៀតថា ខណៈនោះគាត់បានទូរស័ព្ទទៅមិត្តភក្តិ និងប្តឹងមន្រ្តីនគរបាលមូលដ្ឋាន ឱ្យឃាត់សហាយស្មន់ និងប្រពន្ធផិតក្បត់ ធ្វើឱ្យមានការភ្ញាក់ផ្អើល ទាំងយប់នៅមុខផ្ទះសំណាក់។
ប្រភពសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ គេឃើញស្ត្រី ជាប្រពន្ធដើរចុះពីលើផ្ទះសំណាក់ ដោយគ្មានការខ្មាសអៀន ហើយរករឿងប្តី និងចាប់បោចសក់វាយប្តីយ៉ាងចាស់ដៃថែមទៀត។
ប្រភពព័ត៌មានបន្តទៀតថា ក្រោយការប៉ះទង្គិចគ្នាស្ត្រីជាប្រពន្ធបានគេចចេញបាត់ទៅ នៅសល់តែប្រុសសហាយ ដើរចេញពីផ្ទះសំណាក់ ក៏ត្រូវបានប្តីរួមទាំងមិត្តភក្តិឃាត់ខ្លួន ឱ្យនគរបាលប៉ុស្តិ៍ទួលសង្កែ និងសំណូមពរឱ្យសមត្ថកិច្ចបញ្ជូនទៅប៉ុស្តិ៍ព្រែកលៀប ដើម្បីចាត់ការតាមផ្លូវច្បាប់។ ប៉ុន្តែម៉ោងប្រហែល១០ និង៣០នាទីយប់ ប្រុសសហាយរូបនេះ ក៏គេចខ្លួនបាត់ទៀតពេលមានមិត្តភក្តិរបស់ពួកគេមកអន្តរាគមន៍ ៕ source
(រូបមុខ) បុរសជាប្តី ដែលត្រូវប្រពន្ធផិតក្បត់ និងរូបខាងក្រោយ បុរសជានិស្សិត ដែលឆក់បេះដូងប្រពន្ធរបស់គេ
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.