បុរសម្នាក់ធ្វើ សកម្មភាព ចាប់រំលោភ ក្មេងស្រីពីរ នាក់ត្រូវម្ដាយមីង ក្មេងរងគ្រោះប្ដឹង ឱ្យនគរបាល ឃាត់ខ្លួន

Posted on
  • Tuesday, February 7, 2012
  • by
  • angco.co
  • in
  • Labels: ,

  • ភ្នំពេញ ៖ បុរសជា អ្នកលក់ត្រីម្នាក់ ត្រូវម្ដាយមីងរបស់ ក្មេងស្រីរងគ្រោះ ប្ដឹងឱ្យនគរបាល ព្រហ្មទណ្ឌប៉ុស្ដិ៍ ចោមចៅ ឃាត់ខ្លួន បន្ទាប់ពីរូបគេ ធ្វើសកម្មភាពចាប់រំលោភក្មេង ស្រីពីរនាក់រស់ នៅក្បែរគ្នា ម្នាក់មាន អាយុ១០ឆ្នាំ និងម្នាក់ទៀតមាន អាយុ៥ឆ្នាំ ដោយធ្វើសកម្មភាពថ្ងៃ ខុសគ្នា លុះរឿងរ៉ាវបែកធ្លាយទើបម្ដាយមីង ក្មេងរងគ្រោះប្ដឹងឱ្យនគរបាលឃាត់ខ្លួនចាត់ ការទៅតាមផ្លូវច្បាប់។ចំណែកឯជនសង្ស័យ បន្ទាប់ពីនគរបាល ឃាត់ខ្លួនយកមកសាកសួរមិន បានបដិសេធន៍រហូតដោយថា ខ្លួនគេមិនបាន ប្រព្រឹត្ដដូច ពាក្យម្ដាយមីង ក្មេងនិងក្មេងទាំងពីរ នេះថាទេ ហេតុការណ៍ឃាត់ខ្លួនកើតឡើង កាល ពីវេលាម៉ោង១២និង១០នាទី ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១២ ស្ថិតនៅផ្ទះជួល ភូមិត្រញំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
    ប្រភពព័ត៌មានបានឱ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ហួត ចាន់ធា ភេទប្រុស អាយុ៣៣ឆ្នាំ មានមុខរបរជាអ្នកលក់ត្រីនៅផ្សារកាណាឌីយ៉ា ស្នាក់នៅក្នុងភូមិ-សង្កាត់ កីតហេតុខាងលើ មាន ស្រុកកំណើតនៅភូមិពៃ ឃុំត្នោត ស្រុកបាទី ខេត្ដ តាកែវ ។ ជនរងគ្រោះក្មេងស្រីពីរនាក់ជាអ្នករស់ នៅបន្ទប់ជួលក្បែរគ្នា ម្នាក់អាយុ១០ឆ្នាំមាន ម្ដាយឪពុក និងម្នាក់ទៀតអាយុ៥ឆ្នាំរស់នៅជា មួយម្ដាយមីងក្នុងភូមិ-សង្កាត់កើតហេតុ ដោយ ម្ដាយបង្កើតរបស់ក្មេងស្រីរងគ្រោះបានចេញទៅ ធ្វើពលករនៅប្រទេសម៉ាឡេស៊ី ដោយទុកកូនស្រី ទាំងពីរនាក់ផ្ញើនៅជាមួយម្ដាយមីង ចំណែកឯ ឪពុកត្រូវបានចែកផ្លូវគ្នា។
    ប្រភពព័ត៌មានបានបន្ដទៀតថា កាលពីអំឡុង  ដើមខែកុម្ភៈពេលថ្ងៃក្មេងស្រីទាំងពីរនាក់បានទៅ  រត់លេងជាកូនប្រុសរបស់ជនសង្ស័យនៅខាងមុខ ផ្ទះរបស់ជនសង្ស័យក្រោយមកក៏នាំគ្នាចូលលេង នៅក្នុងបន្ទប់ជួលរបស់ជនសង្ស័យ លុះឱកាសល្អ ជនសង្ស័យក៏បានធ្វើសកម្មភាពចាប់រំលោភក្មេង ស្រីអាយុ១០ឆ្នាំរហូតបានសម្រេច លុះដល់ថ្ងៃទី៣ ខែដដែល វេលាម៉ោង១រសៀល ក្មេងស្រីទាំងពីរ ក៏បានរត់លេងជាមួយកូនរបស់ជនសង្ស័យ ហើយ នាំគ្នាចូលទៅលេងក្នុងបន្ទប់ជួលគេដដែល ស្រាប់ តែលេងសុកៗជនសង្ស័យបានដេញកូន របស់គេនឹងជនរងគ្រោះទី១ចេញមកខាងក្រៅ ផ្ទះ ហើយជនសង្ស័យក៏បានធ្វើសកម្មភាពចាប់ រំលោភក្មេងស្រីរងគ្រោះទី២រហូតបានសម្រេច ម្នាក់ទៀត ។
    ប្រភពព័ត៌មានបានបន្ដទៀតថា រឿងរ៉ាវនេះ បែកធ្លាយដោយសារជនក្មេងរងគ្រោះទី១មាន ការសង្ស័យពេលដែលជនសង្ស័យបានដេញខ្លួន និងកូនរបស់គេចេញមកខាងក្រៅដោយបន្សល់ ទុកតែមិត្ដភក្ដិរបស់គេម្នាក់តែប៉ុណ្ណោះ គេក៏បាន លបមើលតាមប្រហោងបង្អួចទើបឃើញសកម្ម ភាពចាប់រំលោភមិត្ដភក្ដិរបស់គេ ហើយគេក៏មិន បានប្រាប់ម្ដាយឪពុក ឬម្ដាយមីងជនរងគ្រោះ ភ្លាមនោះទេ រហូតដល់ពីបីថ្ងៃក្រោយទើបនិយាយ ប្រាប់ម្ដាយឪពុក និងម្ដាយមីងរបស់គេ ពេលនោះ ម្ដាយមីងក្មេងរងគ្រោះ បន្ទាប់ពីទទួលដំណឹងពីក្មេង ស្រីរងគ្រោះទី១ក៏មកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍ ចោមចៅឱ្យឃាត់ខ្លួន និងចាត់ការ ទៅតាមផ្លូវច្បាប់។ ចំណែកឯជនសង្ស័យបន្ទាប់ពីនគរបាលឃាត់ខ្លួន យកមកសាកសួរគឺគេបានបដិសេធន៍  ដោយរូបគេ មិនបានធ្វើទង្វើរបៀបនេះនោះទេ រីឯប្រពន្ធរបស់ ជនសង្ស័យក៏បាននិយាយថា ប្ដីរបស់គាត់រវល់ ណាស់ពីព្រោះគាត់ជាអ្នកលក់ត្រី ពេលចេញទៅ លក់ទៅទាំងអស់គ្នា ពេលនៅផ្ទះគឺនៅទាំងអស់ គ្នា ធ្វើម្ដេចចាប់រំលោភកូនរបស់គេបានទៅកើត។ តែទោះបីជាយ៉ាងណា ក៏នគរបាលឃាត់ខ្លួនជា បណ្ដោះអាសន្នដើម្បីស្វែងរកហេតុការពិត៕ source
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.