យ៉ាងហោចណាស់មនុស្ស៧៤នាក់ ត្រូវគេរាយការណ៍ថា បានស្លាប់ និងមិនតិចជាង១ពាន់នាក់បានរងរបួស ក្នុងការប៉ះទង្គិចគ្នារវាងអ្នកគាំទ្រការប្រកួតបាល់ទាត់រវាងក្រុម al-Ahly មកពីទីក្រុងគែរ និងក្រុម al-Masry នៅទីក្រុង Port Saidប្រទេសអេហ្ស៊ីប កាលពីថ្ងៃពុធម្សិលមិញ។
តាមទូរទស្សន៍រដ្ឋ Nile បានរាយការណ៍ថា ឧបទ្ទវហេតុនេះ បានកើតឡើងដោយសារតែបដារបស់ក្រុមអ្នកគាំទ្រខាងក្រុម al-Ahly មកពីទីក្រុងគែរ ដែលបានសរសេរថា «ក្រុម Port Said ជាសំរាម ហើយគ្មានអ្នកពូកែ»។
នៅថ្ងៃព្រហស្បតិ៍នេះ សភាជាតិរបស់អេហ្ស៊ីបបានធ្វើការកោះប្រជុំបន្ទាន់មួយអំពីឧបទ្ទវហេតុដែលធ្វើឲ្យមនុស្សស្លាប់ច្រើនបំផុតចាប់តាំងពីការបណ្តេញប្រធានាធិបតី មូបារ៉ាក់ ពីអំណាចនោះ។ ហើយជាមួយគ្នាអគ្គព្រះរាជអាជ្ញាប្រទេសអេហ្ស៊ីបក៏បានបញ្ជាឲ្យមានការស៊ើបអង្កេតឧបទ្ទវហេតុនេះដែរ៕




0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.