លី ម៉ារីណា ស្នេហាជួបបញ្ហា ឯនាងកំពុងគេចខ្លួន ទៅប្រទេសថៃ ក្រោយពីមានការ គំរាមពី ភរិយាមន្ត្រីធំ

Posted on
  • Wednesday, February 22, 2012
  • by
  • angco.co
  • in
  • Labels:

  • ភ្នំពេញៈ លី ម៉ារីណា តារាសម្តែង មេម៉ាយក្តៅស្រួយ និងជាសមាជិក ដ៏សកម្មក្នុង ក្រុមបង្ហាញម៉ូត Cambodai Super Model បានបែកធ្លាយ នូវរឿងវ៉ាវ ដ៏ពុំគួរឲ្យជឿថ្មីមួយទៀត ទាក់ទៅនឹងជីវិតឯកជន របស់នាងជាពិសេស គឺសុវត្ថិភាពផ្ទាល់ខ្លួន ខណៈដែលថ្មីៗនេះ លី ម៉ារីណា កំពុងតែទទួលនូវការគំរាមកំហែងថ្មីមួយទៀត ពីសំណាក់ ភរិយាមន្ត្រីធំមានអំណាចម្នាក់ ទាក់ទងទៅនឹងស្នេហា លួចលាក់ជាមួយប្តីគេ ហើយត្រូវបានភរិយា មន្ត្រីនោះដឹង កំពុងស្វែងរកមុខនាង ហើយក៏អាចមានបញ្ហាធំជាមួយគ្នាទៀតផង ។ ក៏ប៉ុន្តែថ្មីៗនេះ លី ម៉ារីណា បានបង្ខំចិត្ត ចាកចេញពីប្រទេសកម្ពុជា យ៉ាងតក់ក្រហល់បំផុត ខណៈដែលសុវត្ថិភាពរបស់នាង ហាក់មានភាពផុយស្រួយ ជាទីបំផុត ប្រសិនបើវត្តមានរបស់នាង បង្ហាញមុខនៅក្នុងប្រទេសកម្ពុជា ។
    មិនតែប៉ុណ្ណោះអ្វីដែលមហាជនធ្លាប់កោតសរសើរ ពីចំណងស្នេហាដ៏ផ្អែមត្រជាក់ ជាមួយនឹងអាណិកជនខ្មែរ រស់នៅអាមេរិក លោកសាត ចាន់ថន ដោយបានភ្ចាប់ពាក្យជាមួយគ្នា តាមប្រពៃណីខ្មែររួចរាល់ទៅហើយនោះ និងត្រៀមចូលរោងការ នៅរយៈពេលដ៏ខ្លីខាងមុខនេះ ក៏ត្រូវបានគេបង្ហើបឲ្យដឹងថា កំពុងតែពើបប្រទះនូវបញ្ហា មួយចំនួនធំ នៅពេលគូដណ្តឹងនាងដឹងពី ព័ត៌មាននេះហើយអាចប្រឈមការផ្តាច់ ពាក្យទៀតផង ។ មិនតែ ប៉ុណ្ណោះមួយរយៈចុងក្រោយនេះ តារាម៉ូឌែលខ្ពស់ស្រឡះ លី ម៉ារីណា ហាក់បង្ហាញពីភាពសោះអង្គើយ ជាមួយគូរដណ្តឹង ខណៈដែលនាងទទួលបានកាដូ យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីសំណាក់បុរសអាណិកជនម្នាក់ នោះ រួចទៅហើយ ។ អ្វីដែលមិត្តសិល្បករ-សិល្បការិនី មានការចំឡែកក្នុងចិត្ត គឺដោយហេតុថា ប៉ុន្មានខែចុង ក្រោយនេះ គេមិនបានឃើញវត្តមាន លី ម៉ារីណា ក្នុងពិធីជួបជុំមិត្តភក្តិ ខួបកំណើត ឬកម្មវិធីថ្នាក់ជាតិណាមួយ ឡើយ ចំណែកឯទូរស័ព្ទរបស់នាង ក៏ត្រូវបានផ្តាច់ការទាក់ទង ទាំងស្រុងផងដែរ ។
    ថ្មីៗនេះបើផ្អែកតាមប្រភពព័ត៌មាន ដ៏គួរឲ្យទុកចិត្តមួយ បានបង្ហើបបា្រប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលដឹងថា តារាសម្តែងលី ម៉ារីណា កំពុងតែជ្រុលខ្លួនដើរចូលទៅក្នុងផ្លូវមួយ ដ៏គ្រោះថ្នាក់បំផុត ពោលគឺទង្វើរបស់នាង ហាក់កំពុងតែបំបែកសុភមង្គល ក្នុងគ្រួសារមួយដែលគ្រួសារបែបអភិជននោះ គឺជាមនុស្សមានអំណាច ។ ដោយសារតែបញ្ហាជាប់ពាក់ព័ន្ធ ដែលអ្នកគ្រប់គ្នា នឹកស្មានមិនដល់របស់ លី ម៉ារីណា ខាងលើនេះបាន ធ្វើឲ្យរូបនាង ចាកចេញពីប្រទេសកម្ពុជា យ៉ាងស្ងាត់កំបាំងបំផុត ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន និងជាដំណោះ ស្រាយមួយ ដ៏សមស្របអាចឲ្យភាគីម្ខាងៗ រិះរកចំណុចចរចាគ្នាឈានទៅដល់ ការមិនប្រើអំពើហឹង្សា ។
    មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានព្យាយាមទំនាក់ទំនងទៅកាន់ លី ម៉ារីណា ជាច្រើនលើកជាច្រើនសារ ដើម្បីបកស្រាយជុំវិញរឿងរ៉ាវ អសុវត្ថិភាព ការចាកចេញទៅកាន់ប្រទេសថៃ និងការព្រមានពីភរិយាមន្ត្រីធំ នៅពេលនេះក៏ប៉ុន្តែពុំបានសម្រេច ដោយទូរស័ព្ទរបស់នាង មិនអាចទទួលការហៅចូលបាន ។
    សូមរំលឹកថា កាលពីដើមឆ្នាំ២០១២ លី ម៉ារីណា ធ្លាប់បានប្រកាសជាសាធារណៈថា នាងនឹងលាឈប់ពី សង្វៀនសិល្បៈ ហើយត្រូវទៅរស់នៅសហរដ្ឋអាមេរិក ជាមួយគូរដណ្តឹងរបស់នាង គឺលោក សាត ចាន់ថន និងអាចរៀបអាពាហ៍ពិពាហ៍ នៅក្នុងទឹកដីអាមេរិក ក្នុងពេលឆាប់ៗនេះទៀតផង ។ ប៉ុន្តែក្រោយពីការប្រកាសនេះ លី ម៉ារីណា ក៏បាត់ខ្លួនពីពិភពសិល្បៈភ្លាមៗ ហើយម្នាក់ៗគិតស្មានថា នាងទៅអាមេរិក យ៉ាងពិតប្រាកដ តែមិន ដូច្នោះអីបែជាលេចឮ ព័ត៌មានដ៏ស្រៀវស្រើប ទាក់ទងនឹងភរិយាមន្ត្រីធំ តាមគំរាមនាងទៅវិញ ។
    បច្ចុប្បន្ននេះ មហាជនក៏ដូចជាអ្នកចូលចិត្តតាមដាន សកម្មភាពតារាខ្មែរ សង្កេតឃើញថា អ្នកសិល្បៈមួយចំនួន បាននឹងកំពុងតែបណ្តោយខ្លួន តាមរយៈការយកសិល្បៈធ្វើជាឈ្នាន់ ហើយពួកគេបែរជាប្រព្រឹត្តខ្លួន ឲ្យជួបប្រទះ នូវរឿងអាស្រូវ ពោលគឺការទាក់ទងប្តីគេ ដើម្បីបានលាភសក្ការៈ ដូចជាលុយ ឡាន ផ្ទះ ជាដើមនិងមិនបានគិតពី សុភមង្គល ក្នុងគ្រួសារដែលខ្លួនកំពុងតែ ចូលជ្រៀតជ្រែកនេះឡើយ ។ មិនតែប៉ុណ្ណោះ ពួកបុរសៗសំបូរប្រាក់ ចាយលែងអស់ក៏ចូលចិត្ត ជះទឹកលុយទាំងនោះ ដើម្បីជាការដោះដូរនឹងស្នេហា ងុបងុលភ្លេចគិតពីប្រពន្ធកូន រហូតអ្នកខ្លះហ៊ានឲ្យផ្ទះល្វែង ទាំងជុងៗ រថយន្តស៊េរីទំនើបៗ ផ្គាប់ចិត្តស្រីក្មេង មិនបានគិតថាចុងក្រោយ ត្រូវជួបប្រទះនិងបញ្ហា អ្វីខ្លះនោះទេគួរតែយកលុយនោះ មកធ្វើអ្វីឲ្យមានប្រយោជន៍ ដល់សង្គមជាតិ ទើបប្រសើរ ជាង ៕ source
    www.dap-news.com
    www.dap-news.com
    www.dap-news.com
    www.dap-news.com
    www.dap-news.com
    www.dap-news.com
    www.dap-news.com



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.