អូបាម៉ាទាមទារ​ស៊ីរី បញ្ឈប់ការ​ សម្លាប់មនុស្ស និងងាកទៅរក ការការដឹកនាំបែបថ្មី

Posted on
  • Monday, February 6, 2012
  • by
  • angco.co
  • in
  • Labels:

  • វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា កាលពីថ្ងៃសៅរ៍ ទី៤ ខែកុម្ភៈ ឆ្នាំ២០១២ កន្លងទៅនេះ បានទាមទារឲ្យប្រធានាធិបតីប្រទេស ស៊ីរី លោក បាស្សា អាល់អាស្សាដ បញ្ឈប់ការសម្លាប់ ប្រជាជន និងងាកទៅរកការផ្លាស់ប្តូរ ស្ថានភាពក្នុងប្រទេស តាមរយៈការដឹកនាំតាមបែប លទ្ធិប្រជាធិបតេយ្យ ។
    យោងតាមទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ចុះថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១២នេះ បានឲ្យដឹងថា សហរដ្ឋអាមេរិកបានចោទប្រកាន់ រដ្ឋាភិបាល ស៊ីរី ថា បានសម្លាប់ប្រជាជន រាប់រយនាក់ ដោយក្នុងនោះ រួមមានទាំងស្ត្រី និងកុមារ តាមរយៈការប្រើប្រាស់អាវុធ និងអំពើហិង្សាគ្រប់រូបភាពក្នុងទីក្រុង ហូមស៍ ក្នុងរយៈពេលមួយថ្ងៃមុន ចោទប្រកាន់នេះ។ លើសពីនេះទៅទៀត ប្រជាជន ស៊ីវិល ជាច្រើននាក់មិនអាចស្វែងរកការព្យាបាល បានដោយសារការរារាំង ពីសំណាក់កងកម្លាំងប្រទេសនេះផងដែរ ។
    លោក អូបាម៉ា បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា លោកនឹងធ្វើការប្រឆាំងដាច់ខាត ចំពោះរដ្ឋាភិបាលស៊ីរី ដែលបានប្រព្រឹត្តិអំពើយ៉ាងព្រៃផ្សៃ ប្រឆាំង មនុស្សជាតិ ក្នុងទីក្រុង ហូមស៍។ ជាមួយគ្នានេះដែរលោក បានសម្តែងក្តីអាណិតអាសូរចំពោះអ្នកដែលបាត់បង់ មនុស្សជាទីស្រលាញ់របស់ខ្លួនក្នុង ព្រឹត្តិការណ៍នេះ ។
    លោកបានបន្តថា លោកប្រធានាធិបតី អាស្សាដ ត្រូវតែបញ្ឈប់សកម្មភាព សម្លាប់ប្រជាជន និងបទឧក្រិដ្ឋដ៏សាហាវរបស់ខ្លួន ហើយងាកមករកការដឹកនាំប្រទេស តាមបែបលទ្ធិប្រជាធិបតេយ្យ ក្នុងគោលដៅ ផ្លាស់ប្តូរស្ថានភាពក្នុង ប្រទេសរបស់ខ្លួនជាបន្ទាន់។ ប្រធានាធិបតីសហរដ្ឋអាមេរិក បានបន្ថែមថា លោក អាស្សាដ គ្មានសិទ្ធិក្នុងការដឹកនាំប្រទេស ស៊ីរី តទៅទៀតនោះទេ លោកក៏បានបាត់បង់ភាពស្របច្បាប់ នៅចំពោះមុខប្រជាជនរបស់ខ្លួន ក៏ដូចជាសហគមន៍ អន្តរជាតិផងដែរ ៕
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.